ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ ចូរថ្វាយតង្វាយដុតថែមលើយញ្ញបូជារបស់អ្នករាល់គ្នា ហើយស៊ីសាច់ចុះ
ចោទិយកថា 12:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយតង្វាយដុតរបស់អ្នក ត្រូវយកទាំងសាច់ ទាំងឈាម ទៅថ្វាយនៅលើអាសនានៃព្រះយេហូវ៉ាជាព្រះរបស់អ្នក។ ឈាមនៃតង្វាយយញ្ញបូជារបស់អ្នក ត្រូវចាក់ទៅលើ អាសនានៃព្រះយេហូវ៉ាជាព្រះរបស់អ្នក ចំណែកឯសាច់វិញ អ្នកអាចបរិភោគបាន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះតង្វាយដុតទាំងមូល ត្រូវយកទាំងសាច់ទាំងឈាមទៅថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ រីឯយញ្ញបូជាវិញ ត្រូវប្រោះឈាមរបស់សត្វដែលអ្នកថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក រួចអ្នកបរិភោគសាច់ចុះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអស់ទាំងដង្វាយដុតរបស់ឯង ព្រមទាំងសាច់ នឹងឈាមផង នោះត្រូវថ្វាយលើអាសនានៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយឈាមនៃយញ្ញបូជារបស់ឯង នោះត្រូវចាក់ទៅលើអាសនានៃព្រះយេហូវ៉ាជាព្រះនៃឯង តែឯសាច់ នោះបរិភោគបាន អាល់គីតាប ចំពោះគូរបានដុត ត្រូវយកទាំងសាច់ទាំងឈាម ទៅជូននៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ រីឯគូរបានវិញ ត្រូវប្រោះឈាមរបស់សត្វដែលអ្នកជូននៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក រួចអ្នកបរិភោគសាច់ចុះ។ |
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ ចូរថ្វាយតង្វាយដុតថែមលើយញ្ញបូជារបស់អ្នករាល់គ្នា ហើយស៊ីសាច់ចុះ
តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវថ្វាយទាំងអស់នៅលើអាសនា ទុកជាតង្វាយដុត គឺជាតង្វាយដែលដុតសម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ក៏ត្រូវសម្លាប់គោស្ទាវនៅចំពោះព្រះយេហូវ៉ា រួចពួកកូនលោកអើរ៉ុនដែលជាពួកសង្ឃ ត្រូវយកឈាមទៅប្រោះនៅជុំវិញលើអាសនាដែលនៅមាត់ទ្វារត្រសាលជំនុំ។
តែអាការៈខាងក្នុង និងជើងទាំងប៉ុន្មាន ត្រូវលាងទឹក រួចសង្ឃត្រូវដុតទាំងអស់នៅលើអាសនាទុកជាតង្វាយដុត គឺជាតង្វាយចម្អិន សម្រាប់ជាក្លិនឈ្ងុយដល់ព្រះយេហូវ៉ា។
ដ្បិតជីវិតរូបសាច់នោះនៅក្នុងឈាម ហើយយើងបានឲ្យឈាមដល់អ្នករាល់គ្នា សម្រាប់នឹងថ្វាយនៅលើអាសនា ដើម្បីឲ្យបានធួននឹងជីវិតអ្នក ដ្បិតគឺជាឈាមនោះហើយដែលធ្វើឲ្យមានជីវិត។
ប្រសិនបើតង្វាយរបស់អ្នកនោះជាយញ្ញបូជា ដែលសម្រាប់ជាតង្វាយមេត្រី បើគេថ្វាយគោ ទោះឈ្មោល ឬញីក្តី នោះត្រូវថ្វាយសត្វមួយដែលឥតខ្ចោះនៅចំពោះព្រះយេហូវ៉ា
សង្ឃត្រូវយកឈាមដោយម្រាមដៃទៅប្រឡាក់នៅស្នែងអាសនាតង្វាយដុត ហើយចាក់ឈាមទាំងអស់ត្រង់ជើងអាសនា។