គោលចារឹកទាំងប៉ុន្មាននៃស្រុកនឹងត្រូវរលាយខ្ទេចទៅ ហើយពួកជើងឈ្នួលនឹងស្លុតចិត្ត។
ចោទិយកថា 11:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតស្រុកដែលអ្នករាល់គ្នាចូលទៅចាប់យកនោះ មិនមែនដូចជាស្រុកអេស៊ីព្ទដែលអ្នករាល់គ្នាទើបនឹងចេញមក ជាស្រុកដែលអ្នកបានសាបព្រោះ ហើយបើកទំនប់ដោយជើង ឲ្យទឹកហូរស្រោច ដូចជានៅសួនបន្លែនោះឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់នេះមិនដូចស្រុកអេស៊ីបដែលអ្នករាល់គ្នាចាកចេញមកនោះទេ។ នៅស្រុកអេស៊ីប ពេលអ្នករាល់គ្នាសាបព្រោះគ្រាប់ពូជហើយ ត្រូវបាចទឹកបញ្ចូលស្រែ ដូចស្រោចច្បារដំណាំដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតស្រុកដែលឯងចូលទៅចាប់យកនោះ មិនមែនដូចជាស្រុកអេស៊ីព្ទ ដែលឯងទើបនឹងចេញមក ជាស្រុកដែលឯងបានសាបព្រោះ រួចបើកទំនប់ដោយជើង ឲ្យទឹកហូរស្រោច ដូចជានៅច្បារបន្លែនោះទេ អាល់គីតាប «ស្រុកដែលអ្នករាល់គ្នាចូលទៅកាន់កាប់នេះ មិនដូចស្រុកអេស៊ីបដែលអ្នករាល់គ្នាចាកចេញមកនោះទេ។ នៅស្រុកអេស៊ីប ពេលអ្នករាល់គ្នាសាបព្រោះគ្រាប់ពូជហើយ ត្រូវបាចទឹកបញ្ចូលស្រែ ដូចស្រោចច្បារដំណាំដែរ។ |
គោលចារឹកទាំងប៉ុន្មាននៃស្រុកនឹងត្រូវរលាយខ្ទេចទៅ ហើយពួកជើងឈ្នួលនឹងស្លុតចិត្ត។
យើងបានជីក ហើយបានផឹកទឹក យើងនឹងធ្វើឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងរបស់យើង។
យើងក៏បាននាំអ្នករាល់គ្នាចូលទៅក្នុងស្រុកដ៏សម្បូណ៌ ដើម្បីឲ្យបានបរិភោគផល និងរបស់ល្អនៃស្រុកនោះ ប៉ុន្តែ កាលអ្នករាល់គ្នាបានចូលទៅហើយ នោះបានធ្វើឲ្យស្រុកយើងទៅជាស្មោកគ្រោក ហើយឲ្យមត៌ករបស់យើង បានត្រឡប់ជាទីស្អប់ខ្ពើមវិញ។
ប្រសិនបើសាសន៍អេស៊ីព្ទមិនឡើងមក គឺពួកគេមិនមកសោះ នោះនឹងមាន គ្រោះកាចមកលើគេ ដែលព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលមិនឡើងទៅធ្វើបុណ្យបារាំនោះ។
ឯស្រុកដែលអ្នករាល់គ្នានឹងឆ្លងកាន់កាប់នេះ ជាស្រុកមានភ្នំ មានជ្រលងភ្នំ ហើយក៏ស្រោចដោយទឹកភ្លៀងពីលើមេឃមកវិញ
ហើយដើម្បីឲ្យអ្នករាល់គ្នាមានអាយុយឺនយូរនៅក្នុងស្រុកដែលព្រះយេហូវ៉ាបានស្បថថានឹងប្រទានឲ្យបុព្វបុរសរបស់អ្នករាល់គ្នា និងដល់ពូជពង្សរបស់ពួកលោក ជាស្រុកដែលមានទឹកដោះ និងទឹកឃ្មុំហូរហៀរ ។
ដ្បិតព្រះយេហូវ៉ាជាព្រះរបស់អ្នក កំពុងនាំអ្នកចូលទៅក្នុងស្រុកដ៏ល្អ ជាស្រុកដែលមានស្ទឹង មានរន្ធទឹក និងក្បាលទឹក ដែលហូរចេញតាមជ្រលងភ្នំ និងតាមភ្នំ