ហើយពេលណាអ្នកផ្លុំដោយសំឡេងរន្ថាន់លើកទីពីរ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងត្បូង ត្រូវចេញដំណើរ។ ពេលណាមានសំឡេងផ្លុំរន្ថាន់ នោះគេត្រូវចេញដំណើរ។
ចោទិយកថា 10:6 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (ប្រជាជនអ៊ីស្រាអែលបានចេញដំណើរពីប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅកាន់ម៉ូសេរ៉ា។ នៅទីនោះ អើរ៉ុនក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅទីនោះ។ អេលាសារ កូនរបស់លោក បានទទួលមុខងារជាសង្ឃជំនួសលោក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនជាតិអ៊ីស្រាអែលចេញដំណើរពីប្អៀរ៉ូត-បេនេយ៉ាកានឆ្ពោះទៅម៉ូសេរ៉ា។ នៅទីនោះ លោកអើរ៉ុនបានទទួលមរណភាព ហើយគេក៏បញ្ចុះសពលោក។ លោកអេឡាសារ ជាកូន បានទទួលមុខងារជាបូជាចារ្យបន្តពីលោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯពួកកូនចៅអ៊ីស្រាអែលក៏ចេញពីប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅដល់ម៉ូសេរ៉ា នៅទីនោះ អើរ៉ុនក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅទីនោះ រួចអេលាសារ ជាកូនលោក បានធ្វើការងារជាសង្ឃជំនួសឡើង អាល់គីតាប ជនជាតិអ៊ីស្រអែលចេញដំណើរពីប្អៀរ៉ូត–បេនេយ៉ាកាន ឆ្ពោះទៅម៉ូសារ៉ា។ នៅទីនោះ ហារូនបានស្លាប់ ហើយគេក៏បញ្ចុះសពគាត់។ លោកអេឡាសារជាកូន បានទទួលមុខងារជាអ៊ីមុាំបន្តពីគាត់។ |
ហើយពេលណាអ្នកផ្លុំដោយសំឡេងរន្ថាន់លើកទីពីរ នោះអស់អ្នកដែលបោះជំរំនៅប៉ែកខាងត្បូង ត្រូវចេញដំណើរ។ ពេលណាមានសំឡេងផ្លុំរន្ថាន់ នោះគេត្រូវចេញដំណើរ។
ពេលអ្នកបានឃើញស្រុកនេះហើយ នោះអ្នកនឹងបានជួបជុំជាមួយដូនតារបស់អ្នក ដូចអើរ៉ុនជាបងរបស់អ្នកបានទៅជួបជុំដែរ
សង្ឃអើរ៉ុនបានឡើងទៅលើភ្នំហោរ តាមបង្គាប់របស់ព្រះយេហូវ៉ា ហើយគាត់បានស្លាប់នៅទីនោះ ក្នុងឆ្នាំទីសែសិប ក្រោយពីកូនចៅអ៊ីស្រាអែលបានចេញពីស្រុកអេស៊ីព្ទ នៅថ្ងៃទីមួយ ខែទីប្រាំ។