ចោទិយកថា 10:6 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤6 ឯពួកកូនចៅអ៊ីស្រាអែលក៏ចេញពីប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅដល់ម៉ូសេរ៉ា នៅទីនោះ អើរ៉ុនក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅទីនោះ រួចអេលាសារ ជាកូនលោក បានធ្វើការងារជាសង្ឃជំនួសឡើង សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦6 (ប្រជាជនអ៊ីស្រាអែលបានចេញដំណើរពីប្អៀរ៉ុត-បេនេ-យ៉ាកាន ទៅកាន់ម៉ូសេរ៉ា។ នៅទីនោះ អើរ៉ុនក៏ស្លាប់ទៅ ហើយគេបញ្ចុះសពលោកនៅទីនោះ។ អេលាសារ កូនរបស់លោក បានទទួលមុខងារជាសង្ឃជំនួសលោក។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥6 ជនជាតិអ៊ីស្រាអែលចេញដំណើរពីប្អៀរ៉ូត-បេនេយ៉ាកានឆ្ពោះទៅម៉ូសេរ៉ា។ នៅទីនោះ លោកអើរ៉ុនបានទទួលមរណភាព ហើយគេក៏បញ្ចុះសពលោក។ លោកអេឡាសារ ជាកូន បានទទួលមុខងារជាបូជាចារ្យបន្តពីលោក។ សូមមើលជំពូកអាល់គីតាប6 ជនជាតិអ៊ីស្រអែលចេញដំណើរពីប្អៀរ៉ូត–បេនេយ៉ាកាន ឆ្ពោះទៅម៉ូសារ៉ា។ នៅទីនោះ ហារូនបានស្លាប់ ហើយគេក៏បញ្ចុះសពគាត់។ លោកអេឡាសារជាកូន បានទទួលមុខងារជាអ៊ីមុាំបន្តពីគាត់។ សូមមើលជំពូក |