ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 1:27 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​អ្នក​រាល់​គ្នា​បាន​រអ៊ូ‌រទាំ​នៅ​ក្នុង​ជំរំ​របស់​អ្នក​រាល់​គ្នា​ថា "ព្រះ‌យេហូវ៉ា​ស្អប់​ពួក​យើង​ហើយ បាន​ជា​ព្រះ‌អង្គ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​អាម៉ូរី​ឲ្យ​បំផ្លាញ​ពួក​យើង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ក្នុង​តង់ត៍​របស់​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “ព្រះ‌អម្ចាស់​ស្អប់​ពួក​យើង​ហើយ បាន​ជា​ព្រះអង្គ​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អាម៉ូរី និង​កម្ទេច​ពួក​យើង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ហើយ​បាន​រទូ‌រទាំ នៅ​ក្នុង​ត្រសាល​ឯង​រាល់​គ្នា​ថា ព្រះ‌យេហូវ៉ា​ទ្រង់​ស្អប់​យើង​រាល់​គ្នា​ហើយ បាន​ជា​ទ្រង់​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ដើម្បី​នឹង​ប្រគល់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​សាសន៍​អាម៉ូរី ឲ្យ​បំផ្លាញ​យើង​ទៅ

សូមមើលជំពូក

អាល់គីតាប

អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ក្នុង​តង់ត៍​របស់​អ្នក​រាល់​គ្នា ដោយ​ពោល​ថា “អុលឡោះ‌តាអាឡា​ស្អប់​ពួក​យើង​ហើយ បាន​ជា​ទ្រង់​នាំ​ពួក​យើង​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ប្រគល់​ពួក​យើង​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជន‌ជាតិ​អាម៉ូ‌រី និង​កំទេច​ពួក​យើង។

សូមមើលជំពូក



ចោទិយ‌កថា 1:27
8 ការដាក់ឲ្យឆ្លើយតបគ្នា  

គេនាំ​គ្នា​រទូ‌រទាំ​នៅ​ក្នុង​ជំរំ​រៀងៗ​ខ្លួន ហើយមិន​ស្តាប់​តាម​ព្រះ‌សូរ‌សៀង របស់​ព្រះ‌យេហូវ៉ា​ឡើយ។


កូន​ចៅ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​ពួក​លោក​ថា៖ «ស៊ូ​ឲ្យ​យើង​ស្លាប់​ដោយ​ព្រះ‌ហស្ត​នៃ​ព្រះ‌យេហូវ៉ា​នៅ​ស្រុក​អេស៊ីព្ទ កាល​ដែល​យើង​អង្គុយ​នៅ​ជិត​ឆ្នាំង​មាន​សាច់ ហើយ​ទទួល​ទាន​អាហារ​ឆ្អែត​ជា​ជាង ដ្បិត​ដែល​លោក​នាំ​ពួក​យើង​មក​ក្នុង​ទី​រហោ‌ស្ថាន​នេះ គឺ​ដើម្បី​សម្លាប់​ក្រុម​ជំនុំ​នេះ​ទាំង​មូល​ដោយ​អត់​ឃ្លាន​ទេ»។


លោក​ម៉ូសេ​មាន​ប្រសាសន៍​ថា៖ «ល្ងាច​នេះ ព្រះ‌យេហូវ៉ា​នឹង​ប្រទាន​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិ‌ភោគ ហើយ​នៅ​ព្រឹក​ស្អែក ព្រះ‌អង្គ​នឹង​ប្រទាន​នំបុ័ង​មក​ចម្អែត​អ្នក​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​បាន​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ព្រះ‌អង្គ​ហើយ។ តើ​យើង​ទាំង​ពីរ​ជា​អ្វី? អ្នក​រាល់​គ្នា​មិន​មែន​រអ៊ូ‌រទាំ​ដាក់​យើង​ទេ តែ​រអ៊ូ‌រទាំ​ដាក់​ព្រះ‌យេហូវ៉ា​វិញ»។


ហេតុ​អ្វី​បាន​ជា​ព្រះ‌យេហូវ៉ា​នាំ​យើង​ចូល​ទៅ​ក្នុង​ស្រុក​នោះ ឲ្យ​ដួល​ស្លាប់​ដោយ​ដាវ​ដូច្នេះ? ប្រពន្ធ និង​កូនៗ​របស់​យើង​នឹង​ក្លាយ​ទៅ​ជា​រំពា​របស់​គេ​មិន​ខាន ហើយ​ដែល​យើង​វិល​ត្រឡប់​ទៅ​ស្រុក​អេស៊ីព្ទ​វិញ នោះ​តើ​មិន​ប្រសើរ​ជាង​ទេ​ឬ?»


គេ​នាំ​គ្នា​និយាយ​ទាស់​នឹង​ព្រះ ហើយ​ទាស់​នឹង​លោក​ម៉ូសេ​ថា៖ «ហេតុ​អ្វី​បាន​ជា​នាំ​យើង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក​ឲ្យ​ស្លាប់​ក្នុង​ទី​រហោ‌ស្ថាន​ដូច្នេះ? ដ្បិត​នៅ​ទី​នេះ​គ្មាន​អាហារ គ្មាន​ទឹក​ផឹក ហើយ​យើង​ធុញ‌ទ្រាន់​នឹង​នំ​គម្រក់​នេះ​ណាស់»។


បន្ទាប់​មក អ្នក​ដែល​បាន​ទទួល​មួយ​ពាន់ ក៏​ចូល​មក​ដែរ ហើយ​ជម្រាប​ថា "លោក​ម្ចាស់ ខ្ញុំ​ដឹង​ថា​លោក​ជា​មនុស្ស​តឹង‌រ៉ឹង លោក​ច្រូត​នៅ​កន្លែង​ដែល​មិន​បាន​សាប​ព្រោះ ហើយ​ប្រមូល​ផល​នៅ​កន្លែង​ដែល​មិន​បាន​ព្រោះ​ពូជ


ដ្បិត​ទូល‌បង្គំ​នឹក​ខ្លាច​ព្រះ‌អង្គ ព្រោះ​ព្រះ‌អង្គ​ជា​មនុស្ស​ប្រិត‌ប្រៀប ព្រះ‌អង្គ​ប្រមូល​យក​របស់​ដែល​ព្រះ‌អង្គ​មិន​បាន​ដាក់ ហើយ​ច្រូត​ចម្រូត​ដែល​ព្រះ‌អង្គ​មិន​បាន​សាប​ព្រោះ"។


ក្រែង​មនុស្ស​នៅ​ស្រុក​ដែល​ព្រះ‌អង្គ​បាន​នាំ​យើង​ចេញ​មក​នោះ និយាយ​ថា "ដោយ​ព្រោះ​តែ​ព្រះ‌យេហូវ៉ា​ពុំ​អាច​នាំ​គេ​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អង្គ​បាន​សន្យា​នឹង​គេ ហើយ​ដោយ​ព្រោះព្រះ‌អង្គ​ស្អប់​គេ បាន​ជាព្រះ‌អង្គ​នាំ​គេ​ចេញ​ទៅ​សម្លាប់នៅ​ទី​រហោ‌ស្ថាន"។