ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 8:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ លោក​ភីលីព​បាន​ឃើញ​ថា លោក​នៅ​ឯ​ក្រុង​អាសូត លោក​ក៏​ដើរ​ទៅ​ទាំង​ប្រកាស​ដំណឹង​ល្អ​នៅ​អស់​ទាំង​ក្រុង រហូត​ទៅ​ដល់​ក្រុង​សេ‌សារា។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​ភីលីព​វិញ គេ​ឃើញ​គាត់​នៅ​អាសូត​។ គាត់​ដើរចុះឡើង​ទាំង​ផ្សាយដំណឹងល្អ​ដល់​ទីក្រុង​ទាំងអស់ រហូត​មក​ដល់​សេសារា​៕

សូមមើលជំពូក

Khmer Christian Bible

រីឯ​លោក​ភីលីព​វិញ​ គេ​បាន​ឃើញ​គាត់​នៅ​ឯ​ក្រុង​អាសូត​ ហើយ​ពេល​គាត់​ធ្វើ​ដំណើរ​ទៅ​ គាត់​ក៏​ប្រកាស​ដំណឹង​ល្អ​ក្នុង​ក្រុង​ទាំង​អស់​ រហូត​ទាល់​តែ​គាត់​បាន​មក​ដល់​ក្រុង​សេសារា។​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​លោក​ភីលីព គេ​បែរ​ជា​ឃើញ​លោក​នៅ​ឯ​ក្រុង​អាសូត​ឯ‌ណោះ។ បន្ទាប់​មក លោក​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* រហូត​ទៅ​ដល់​ក្រុង​សេសារា។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ភីលីព គេ​បាន​ឃើញ​គាត់​នៅ​ក្រុង​អាសូត​វិញ គាត់​ក៏​ដើរ​ទៅ​ទាំង​ផ្សាយ​ដំណឹង​ល្អ​នៅ​គ្រប់​អស់​ទាំង​ទី​ក្រុង​រៀង​ទៅ រហូត​ទៅ​ដល់​ក្រុង​សេសារា។

សូមមើលជំពូក

អាល់គីតាប

រីឯ​លោក​ភីលីព គេ​បែរ​ជា​ឃើញ​លោក​នៅ​ឯ​ក្រុង​អាសូត​ឯ‌ណោះ។ បន្ទាប់​មក លោក​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ រហូត​ទៅ​ដល់​ក្រុង​សេសា‌រា។

សូមមើលជំពូក



កិច្ចការ 8:40
21 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​សុទ្ធ​តែ​ពួក​កូន​កាត់​រស់​នៅ​ក្នុង​ក្រុង​អាសដូឌ ហើយ​យើង​នឹង​បំផ្លាញ​សេចក្ដី​អំនួត របស់​សាសន៍​ភីលី‌ស្ទីន។


នៅ​ក្រុង​សេ‌សារា មាន​បុរស​ម្នាក់​ឈ្មោះ​កូនេ‌លាស ជា​មេទ័ព​កង​វរសេនាតូច ដែល​ហៅ​ថា កង​ទ័ព​អ៊ីតា‌លី


នៅ​ថ្ងៃ​បន្ទាប់ គេ​បាន​ចូល​មក​ដល់​ក្រុង​សេ‌សារា ឯលោក​កូនេ‌លាស​កំពុង​ទន្ទឹង​មើល​ផ្លូវ​ពួក​គេ ហើយ​បាន​ហៅ​ញាតិ​សន្តាន និង​មិត្ត​ជិត​ស្និទ្ធ‌របស់​លោក​មក​ជួប​ជុំ​គ្នា​ជា​ស្រេច។


ពេលនោះ ស្រាប់​តែ​មាន​បុរស​បី​នាក់ ដែល​គេ​ចាត់​ពី​ក្រុង​សេ‌សារា​ឲ្យ​មក​រក​ខ្ញុំ ក៏​បាន​មក​ដល់​ផ្ទះ​ដែល​យើង​ស្នាក់​នៅ។


កាល​ព្រះ‌បាទ​ហេរ៉ូឌ​រកលោក​មិន​ឃើញ ស្ដេច​ក៏​សួរ​ចម្លើយ​ពួក​អ្នកយាម ហើយ​បញ្ជា​ឲ្យ​គេ​យក​ទៅ​សម្លាប់។ បន្ទាប់មក ស្តេច​យាង​ចុះ​ពី​ស្រុក​យូដា ទៅ​ក្រុង​សេ‌សារា ហើយ​ក៏​គង់​នៅ​ទី​នោះ។


កាល​លោក​បាន​ចូល​ចត​នៅ​ក្រុង​សេ‌សារា​ហើយ លោក​ក៏​ឡើង​ទៅ​ជម្រាប​សួរ​ក្រុម​ជំនុំ បន្ទាប់​មក ចុះ​ទៅ​ក្រុង​អាន់‌ទីយ៉ូក។


មាន​សិស្ស​ខ្លះ​ពី​ក្រុង​សេ‌សារា​បាន​រួម​ដំណើរ​ជា‌មួយ​យើង ហើយ​នាំ​យើង​ទៅ​ផ្ទះ​របស់​លោក​ម៉្នាសុន ជា​អ្នកកោះ​គីប្រុស និង​ជា​សិស្ស​ចាស់ ដែល​យើង​ត្រូវ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់។


នៅ​ថ្ងៃ​បន្ទាប់ យើង​បាន​ចេញ​ទៅ​ដល់​ក្រុង​សេ‌សារា ហើយ​ចូល​ទៅ​ក្នុង​ផ្ទះ​របស់​លោក​ភីលីព ជា​អ្នក​ប្រកាស​ដំណឹង​ល្អ ជា​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង​ប្រាំពីរ ហើយ​យើង​ក៏​ស្នាក់​នៅ​ជាមួយ​គាត់។


បន្ទាប់​មក លោក​បាន​ហៅ​មេទ័ព​រង​ពីរ​នាក់​មក​ប្រាប់​ថា៖ «ចូរ​រៀប​ចំ​ទាហាន​ពីរ​រយ​នាក់ ពល​សេះ​ចិតសិបនាក់ និង​ពល​លំពែង​ពីររយ​នាក់ ដើម្បី​ចេញ​ដំណើរ​ឲ្យ​ដល់​ក្រុង​សេសា‌រា នៅ​ម៉ោង​ប្រាំបួន​យប់​នេះ។


កាល​គេ​បាន​មក​ដល់​ក្រុង​សេ‌សារា ហើយ​ប្រគល់​សំបុត្រ​ជូន​លោក​ទេសា‌ភិបាល គេ​ក៏​ប្រគល់​លោក​ប៉ុល​ជូន​ផង​ដែរ។


បី​ថ្ងៃ​ក្រោយ​មក លោក​ភេ‌ស្ទុស​បាន​មក​ដល់​ខេត្តនេះ ហើយ​លោក​ឡើង​ពី​ក្រុង​សេសា‌រា ទៅ​ក្រុង​យេរូ‌សាឡិម


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត ព្រះ‌បាទ​អ័គ្រី‌ប៉ា និង​ព្រះ‌នាង​បេរេ‌នីស យាង​ចុះ​មកដល់​ក្រុង​សេ‌សារា ដើម្បី​សម្ដែង​ការ​គួរ​សមចំពោះ​លោក​ភេ‌ស្ទុស។


ប៉ុន្ដែ លោក​ភេ‌ស្ទុស​តប​ថា លោក​ប៉ុលកំពុង​ជាប់​ឃុំ​នៅ​ក្រុង​សេសា‌រា​ឯ​ណោះ ហើយ​ថា ខ្លួន​លោក​ផ្ទាល់​ក៏​បម្រុង​នឹង​ទៅ​ទី​នោះ​ឆាប់ៗ​ដែរ។


ក្រោយ​ពី​លោក​បាន​ស្នាក់​នៅ​ជាមួយ​ពួកគេ មិន​លើស​ពី​ប្រាំ​បី ឬ​ដប់​ថ្ងៃផង លោក​ក៏​ចុះ​ទៅ​ក្រុង​សេ‌សា‌រា​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្តី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ុល​មក។


កាល​អ្នក​ទាំង​ពីរ​បាន​ធ្វើ​បន្ទាល់ ហើយ​បាន​ប្រកាស​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​រួច​ហើយ ពួក​លោក​ក៏​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡិម​វិញ ទាំង​ប្រកាស​ដំណឹង​ល្អ​ដល់​ភូមិ​ជា​ច្រើន​របស់​សាសន៍​សា‌ម៉ារី។


កាល​ពួក​បង‌ប្អូន​បាន​ដឹង​ដំណឹង​នេះ គេ​ក៏​នាំលោកចុះ​ទៅក្រុង​សេ‌សារា ហើយ​ឲ្យ​លោក​ចេញ​ទៅ​ក្រុង​តើសុស។


ដោយ​អំណាច​នៃ​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ក្ដី ដោយ​សារ​ព្រះ‌ចេស្តា​នៃ​ព្រះ‌វិញ្ញាណ​របស់​ព្រះ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ផ្សាយ​ដំណឹង​ល្អ​របស់​ព្រះ‌គ្រីស្ទ​នៅ​គ្រប់​ទី​កន្លែង ចាប់​ពី​ក្រុង​យេរូ‌សាឡិម រហូត​ទៅ​ដល់​ស្រុក​អ៊ីលី‌រីកុន។


ពួក​សាសន៍​អ័ណាក់​គ្មាន​ណា​មួយ​នៅ​សល់​ក្នុង​ស្រុក​របស់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ឡើយ សល់​នៅ​តែ​ក្នុង​ក្រុង​កាសា ក្រុង​កាថ និង​ក្រុង​អាសដូឌ​ប៉ុណ្ណោះ។


ពេល​ពួក​ភីលី‌ស្ទីន​បាន​ចាប់​យក​ហិប​នៃ​ព្រះ ក៏​យក​ចេញ​ពី​អេបេន-អេស៊ើរ ទៅ​ក្រុង​អាស‌ដូឌ