កិច្ចការ 8:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦25 កាលអ្នកទាំងពីរបានធ្វើបន្ទាល់ ហើយបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ ពួកលោកក៏ត្រឡប់ទៅក្រុងយេរូសាឡិមវិញ ទាំងប្រកាសដំណឹងល្អដល់ភូមិជាច្រើនរបស់សាសន៍សាម៉ារី។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល25 បន្ទាប់ពីពេត្រុស និងយ៉ូហានបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ និងប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយ ពួកគេក៏ត្រឡប់ទៅយេរូសាឡិមវិញ ទាំងផ្សាយដំណឹងល្អតាមភូមិជាច្រើនរបស់ជនជាតិសាម៉ារីផង។ សូមមើលជំពូកKhmer Christian Bible25 ពេលអ្នកទាំងពីរនោះបានធ្វើបន្ទាល់ និងបានប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ ពួកគេក៏ត្រលប់មកក្រុងយេរូសាឡិមវិញ ទាំងប្រកាសដំណឹងល្អតាមភូមិជាច្រើនរបស់ជនជាតិសាម៉ារីផង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥25 ក្រោយពីបានផ្ដល់សក្ខីភាព និងប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់រួចហើយ សាវ័កទាំងពីររូបក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ទាំងផ្សព្វផ្សាយដំណឹងល្អក្នុងភូមិជាច្រើន នៅស្រុកសាម៉ារីផង។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤25 កាលអ្នកទាំង២បានប្រឹងធ្វើបន្ទាល់អស់ពីចិត្ត ហើយប្រាប់ព្រះបន្ទូលនៃព្រះអម្ចាស់រួចហើយ នោះក៏ត្រឡប់ទៅឯក្រុងយេរូសាឡិមវិញ ទាំងប្រកាសប្រាប់ដំណឹងល្អ នៅក្នុងភូមិរបស់សាសន៍សាម៉ារីជាច្រើនតាមផ្លូវរៀងទៅ។ សូមមើលជំពូកអាល់គីតាប25 ក្រោយពីបានផ្ដល់សក្ខីភាព និងប្រកាសបន្ទូលរបស់អុលឡោះជាអម្ចាស់រួចហើយ សាវ័កទាំងពីរនាក់ក៏វិលត្រឡប់ទៅក្រុងយេរូសាឡឹមវិញ ទាំងផ្សព្វផ្សាយដំណឹងល្អក្នុងភូមិជាច្រើន នៅស្រុកសាម៉ារីផង។ សូមមើលជំពូក |
កាលគេបានណាត់ថ្ងៃមួយដើម្បីជួបជាមួយលោករួចហើយ គេក៏នាំគ្នាច្រើនជាងមុន ចូលមកជួបនៅផ្ទះរបស់លោក។ លោកវែកញែកពន្យល់ប្រាប់គេ តាំងពីព្រឹករហូតដល់ល្ងាច ទាំងធ្វើបន្ទាល់អំពីព្រះរាជ្យរបស់ព្រះ ហើយព្យាយាមពន្យល់គេអំពីព្រះយេស៊ូវឲ្យគេបានជឿ ចេញពីគម្ពីរក្រឹត្យវិន័យរបស់លោកម៉ូសេ និងគម្ពីរហោរា។