ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 7:55 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្ដែ លោក​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​លោក​សម្លឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី​ល្អ​របស់​ព្រះ និង​ព្រះ‌យេស៊ូវ​ឈរ​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

រីឯ​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះវិញ្ញាណដ៏វិសុទ្ធ ហើយ​សម្លឹងមើល​ទៅ​មេឃ ឃើញ​សិរីរុងរឿង​របស់​ព្រះ និង​ឃើញ​ព្រះយេស៊ូវ​ទ្រង់​ឈរ​នៅ​ខាងស្ដាំ​ព្រះ

សូមមើលជំពូក

Khmer Christian Bible

ពេល​នោះ​ លោក​ស្ទេផាន​បាន​ពេញ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ​ ក៏​សម្លឹង​មើល​ទៅ​លើ​មេឃ​ ហើយ​បាន​ឃើញ​សិរី​រុងរឿង​របស់​ព្រះជាម្ចាស់​ និង​ព្រះយេស៊ូ​ដែល​កំពុង​ឈរ​នៅ​ខាង​ស្ដាំ​ព្រះជាម្ចាស់​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​លោក​ស្ទេផាន​វិញ លោក​បាន​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ* លោក​សម្លឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌ជាម្ចាស់ និង​ឃើញ​ព្រះ‌យេស៊ូ​ឈរ​នៅ​ខាង​ស្ដាំ​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ដែល​គាត់​បាន​ពេញ​ជា​ព្រះ‌វិញ្ញាណ​បរិសុទ្ធ នោះ​ក៏​សំឡឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី‌ល្អ​នៃ​ព្រះ នឹង​ព្រះ‌យេស៊ូវ​ឈរ​នៅ​ខាង​ព្រះ‌ហស្ត​ស្តាំ

សូមមើលជំពូក

អាល់គីតាប

រីឯ​លោក​ស្ទេផាន​វិញ លោក​បាន​ពោរ‌ពេញ​ដោយ​រស‌អុលឡោះ​ដ៏​វិសុទ្ធ លោក​សម្លឹង​មើល​ទៅ​លើ​មេឃ ឃើញ​សិរី‌រុង‌រឿង​របស់​អុលឡោះ និង​ឃើញ​អ៊ីសា​ឈរ​នៅ​ខាង​ស្ដាំ​អុលឡោះ។

សូមមើលជំពូក



កិច្ចការ 7:55
27 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ព្រះ‌អង្គ​ឈរ​នៅ​ខាង​ស្តាំ​មនុស្ស​កម្សត់​ទុគ៌ត ដើម្បី​សង្គ្រោះ​គេ​ឲ្យ​រួច​ផុត​ពី​អស់​អ្នក ដែល​ចង់​កាត់​ទោស​ដល់​ព្រលឹង​គេ។


ឯ​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា ក៏​ចេញ​ពី​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ ទៅ​សណ្ឋិត​ពី​លើ​ពួក​ចេរូ‌ប៊ីន។


សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​បាន​ឡើង​ផុត​ពី​ចេរូ‌ប៊ីន ទៅ​នៅ​ប្រឡោះ​ទ្វារ​នៃ​ព្រះ‌វិហារ​វិញ ឯ​ព្រះ‌វិហារ​ក៏​ពេញ​ដោយ​ពពក ហើយ​ទី‌លាន​មាន​ពេញ​ដោយ​រស្មី​នៃ​សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា។


សិរី‌ល្អ​របស់​ព្រះ‌យេហូវ៉ា​យាង​ឡើង​ពី​កណ្ដាល​ទី​ក្រុង ទៅ​សណ្ឋិត​លើ​ភ្នំ​នៅ​ខាង​កើត​ទី​ក្រុង


ដូច្នេះ ខ្ញុំ​ក៏​ក្រោក​ឡើង​ចេញ​ទៅ​ឯ​វាល ហើយ​មាន​សិរី‌ល្អ​នៃ​ព្រះ‌យេហូវ៉ា​សណ្ឋិត​នៅ​ទី​នោះ ដូច​ជា​សិរី‌ល្អ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ក្បែរ​ទន្លេ​កេបារ​ដែរ ខ្ញុំ​ក៏​ដួល​ផ្កាប់​មុខ។


តែ​ចំណែក​ខ្ញុំ ខ្ញុំ​មាន​ពេញ​ជា​ព្រះ‌ចេស្តា ដោយ‌សារ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​សេចក្ដី​យុត្តិ‌ធម៌ និង​អំណាច ដើម្បី​នឹង​ថ្លែង​ប្រាប់​ឲ្យ​ពួក​យ៉ាកុប​ស្គាល់​អំពើ​រំលង ហើយ​ឲ្យ​អ៊ីស្រា‌អែល​ស្គាល់​អំពើ​បាប​របស់​ខ្លួន។


ដូច្នេះ ក្រោយ​ពី​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​គេ​រួច​ហើយ ព្រះ​ក៏​លើក​ព្រះ‌អម្ចាស់​យេស៊ូវ​ឡើង​ទៅ​ស្ថាន‌សួគ៌ ឲ្យ​គង់​នៅ​ខាង​ស្តាំ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ។


ដូច្នេះ គេ​ក៏​យក​ថ្ម​ចេញ រួច​ព្រះ‌យេស៊ូវ​ងើប​ព្រះ‌នេត្រ​ទៅ​លើ ទូល​ថា៖ «ឱ​ព្រះ‌វរបិតា​អើយ ទូល​បង្គំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌អង្គ ដែល​ទ្រង់​ព្រះ‌សណ្ដាប់​ទូល​បង្គំ។


លោក​អេសាយ​ថ្លែង​ដូច្នេះ ព្រោះ​លោក​បាន​ឃើញ​សិរី‌ល្អ​ព្រះ‌អង្គ ហើយ​ក៏​ថ្លែង​ពី​ព្រះ‌អង្គ។


បើ​ខ្ញុំ​ទៅ​រៀប​កន្លែង​ឲ្យ​អ្នក​រាល់​គ្នា នោះ​ខ្ញុំ​នឹង​ត្រឡប់​មក​វិញ ហើយ​ទទួល​អ្នក​រាល់​គ្នា​ទៅ​ឯ​ខ្ញុំ ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​បាន​នៅ​កន្លែង​ដែល​ខ្ញុំ​នៅ​នោះ​ដែរ។


គេ​ទាំង​អស់​គ្នា​បាន​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ហើយ​ចាប់​ផ្តើម​និយាយ​ភាសា​ដទៃ​ផ្សេងៗ តាម​ដែល​ព្រះ‌វិញ្ញាណ​ប្រទាន​ឲ្យ។


ពេល​នោះ លោក​ពេត្រុស ដែល​ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ លោកមាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​នាម៉ឺន​របស់​ប្រជា‌ជន និង​ពួក​ចាស់​ទុំ​អើយ


ប៉ុន្ដែ គេ​មិន​អាច​ទប់​ទល់​នឹង​សេចក្ដី​ដែល​លោក​មាន​ប្រសាសន៍​ដោយ​ប្រាជ្ញា និង​ព្រះ‌វិញ្ញាណ​បាន​ឡើយ។


ដូច្នេះ បង‌ប្អូន​អើយ ចូរ​រើស​ប្រាំពី​រនាក់​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ជា​អ្នក​មាន​ឈ្មោះ​ល្អ ពេញ​ដោយ​ព្រះ‌វិញ្ញាណ​បរិសុទ្ធ និង​ប្រាជ្ញា នោះ​យើង​ខ្ញុំ​នឹង​តាំង​គេឲ្យ​បំពេញ​ការ‌ងារ​នេះ។


ក្រុម​ជំនុំទាំង​មូល​ពេញ​ចិត្ត​នឹង​សេចក្ដី​ដែល​ពួកសាវក​មាន​ប្រសាសន៍ ហើយ​គេ​ក៏​រើស​យក​ស្ទេផាន ជា​មនុស្ស​ពេញ​ដោយ​ជំនឿ និង​ព្រះ‌វិញ្ញាណ​បរិសុទ្ធ ព្រម​ទាំង​ភីលីព ប្រូខូ‌រ៉ុស នីកា‌ន័រ ទីម៉ូន ប៉ាមេ‌ណា និង​នីកូ‌ឡាស ជា​អ្នក​ស្រុក​អាន់‌ទីយ៉ូក ដែល​ចូល​សាសន៍។


លោក​ស្ទេផាន ដែល​ពេញ​ដោយ​ជំនឿ និង​ព្រះ‌ចេស្តា បាន​ធ្វើ​ការ​អស្ចារ្យ និង​ទី​សម្គាល់​ធំ​ៗ នៅ​ក្នុង​ចំណោមប្រ‌ជាជន។


ដ្បិត​ព្រះ​ដែល​មាន​ព្រះ​បន្ទូល​ថា «ចូរ​ឲ្យ​មាន​ពន្លឺ​ភ្លឺ​ចេញ​ពី​សេចក្តី​ងងឹត» ទ្រង់​បាន​បំភ្លឺ​ក្នុង​ចិត្ត​យើង ដើម្បី​ឲ្យ​យើង​ស្គាល់​ពន្លឺ​សិរី​ល្អ​របស់​ព្រះ ដែល​ភ្លឺ​ពី​ព្រះ‌ភក្ត្រ​របស់​ព្រះ‌យេស៊ូវ‌គ្រីស្ទ។


ព្រះ‌អង្គ​ជា​រស្មី​ភ្លឺ​នៃ​សិរីល្អ​របស់​ព្រះ និង​ជា​រូប‌ភាព​អង្គ​ព្រះ​សុទ្ធ​សាធ ហើយ​ព្រះ‌អង្គ​ទ្រ‌ទ្រង់​អ្វីៗ​ទាំង​អស់ ដោយ​សារ​ព្រះ‌បន្ទូល​ដ៏​មាន​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ក្រោយ​ពី​បាន​ជម្រះ​អំពើ​បាប​របស់​យើង​រួច​ហើយ ព្រះ‌អង្គ​ក៏​គង់​នៅ​ខាង​ស្តាំ​ព្រះ​ដ៏​មាន​តេជា‌នុភាព​នៅ​លើ​ស្ថាន​ដ៏​ខ្ពស់


រីឯចំណុច​សំខាន់​ក្នុង​សេចក្ដីដែល​យើង​កំពុង​និយាយ​នេះ គឺ​ថា យើង​មាន​សម្តេច​សង្ឃ​មួយ​អង្គ​បែប​នេះ ដែល​គង់​ខាង​ស្តាំ​បល្ល័ង្ក​នៃ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​នៅ​ស្ថាន‌សួគ៌


ដ្បិត​ព្រះ‌អង្គ​បាន​ទទួល​កិត្តិ‌នាម និង​សិរី‌ល្អ​ពី​ព្រះ ជា​ព្រះ‌វរ‌បិតា នៅ​ពេល​មាន​សំឡេងចេញ​ពី​សិរី‌ល្អ​ដ៏​ប្រសើរ​ឧត្តម មក​កាន់​ព្រះ‌អង្គ​ថា៖ «នេះ​ជា​កូន​ស្ងួន​ភ្ងា​របស់​យើង យើង​ពេញ​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់»។


ទាំង​មាន​សិរី‌ល្អ​របស់​ព្រះ ហើយ​ពន្លឺ​រស្មី​របស់​ក្រុង​នោះ ដូច​ជា​ត្បូង​ដ៏​មាន​តម្លៃ​បំផុត គឺ​ដូច​ជា​ត្បូង​ពេជ្រ ហើយ​ថ្លា​ដូច​កែវ​ចរណៃ។