កាលខ្មាំងសត្រូវរបស់យើងបានឮថា យើងដឹងគំនិតរបស់គេ ហើយថា ព្រះបានរំលាយផែនការរបស់គេ នោះយើងទាំងអស់គ្នាក៏វិលទៅសង់កំផែង តាមកិច្ចការរបស់យើងរៀងៗខ្លួនវិញ។
កិច្ចការ 5:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ក្នុងករណីនេះ ខ្ញុំសូមទូន្មានបងប្អូនថា ចូរដកខ្លួនចេញពីអ្នកទាំងនេះទៅ កុំឲ្យធ្វើអ្វីដល់គេឡើយ ដ្បិតប្រសិនបើគម្រោងការនេះ ឬការដែលគេធ្វើនេះមកពីមនុស្ស នោះនឹងត្រូវវិនាសមិនខាន ព្រះគម្ពីរខ្មែរសាកល ឥឡូវនេះ ខ្ញុំសូមប្រាប់អស់លោកថា ចូរដកខ្លួនចេញពីអ្នកទាំងនេះ ហើយបណ្ដោយពួកគេទៅ ពីព្រោះប្រសិនបើគម្រោង ឬកិច្ចការនេះចេញមកពីមនុស្ស នោះនឹងរលាយសាបសូន្យ។ Khmer Christian Bible ដូច្នេះក្នុងករណីនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នាថា ចូរនៅឲ្យឆ្ងាយពីមនុស្សទាំងនេះ ហើយបណ្ដោយតាមពួកគេចុះ ព្រោះបើគម្រោងការ ឬសកម្មភាពនេះជារបស់មនុស្ស នោះនឹងត្រូវវិនាសមិនខាន ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឥឡូវនេះ ខ្ញុំសូមជម្រាបអស់លោកថា សូមកុំរវីរវល់នឹងអ្នកទាំងនេះទៀតធ្វើអ្វី លែងគេឲ្យទៅវិញទៅ។ ប្រសិនបើគម្រោងការ និងកិច្ចការដែលគេចាប់ផ្ដើមធ្វើមានប្រភពចេញមកពីមនុស្ស នោះមុខជារលាយសាបសូន្យមិនខាន ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ ខ្ញុំទូន្មានអ្នករាល់គ្នាថា ចូរដកខ្លួនពីមនុស្សទាំងនេះចេញ កុំឲ្យធ្វើអ្វីដល់គេឡើយ ដ្បិតបើសិនជាគំនិតគេ ឬការគេធ្វើនេះកើតឡើងពីមនុស្ស នោះនឹងត្រូវវិនាសទៅជាមិនខាន អាល់គីតាប ឥឡូវនេះ ខ្ញុំសូមជម្រាបអស់លោកថា សូមកុំរវីរវល់នឹងអ្នកទាំងនេះទៀតធ្វើអ្វី លែងគេឲ្យទៅវិញទៅ។ ប្រសិនបើគម្រោងការ និងកិច្ចការដែលគេចាប់ផ្ដើមធ្វើមានប្រភពចេញមកពីមនុស្ស នោះមុខជារលាយសាបសូន្យមិនខាន |
កាលខ្មាំងសត្រូវរបស់យើងបានឮថា យើងដឹងគំនិតរបស់គេ ហើយថា ព្រះបានរំលាយផែនការរបស់គេ នោះយើងទាំងអស់គ្នាក៏វិលទៅសង់កំផែង តាមកិច្ចការរបស់យើងរៀងៗខ្លួនវិញ។
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
គឺយើងនឹងបំបាក់ទ័ពពួកអាសស៊ើរ ដែលនៅក្នុងស្រុករបស់យើង ហើយនឹងជាន់ឈ្លីគេនៅលើភ្នំរបស់យើង គ្រានោះ នឹមរបស់គេនឹងបាត់ទៅ ហើយបន្ទុករបស់គេនឹងបាត់ចេញពីស្មា។
បើព្រះអម្ចាស់មិនបានបង្គាប់គេ តើអ្នកណានឹងអាចថ្លែងទំនាយទំនាយ ហើយការនោះកើតឡើងបានជាពិត?
ព្រះអង្គមានព្រះបន្ទូលតបថា៖ «អស់ទាំងរុក្ខជាតិណាដែលព្រះវរបិតារបស់ខ្ញុំនៅស្ថានសួគ៌មិនបានដាំ នឹងត្រូវដកចេញ។
តើពិធីជ្រមុជរបស់លោកយ៉ូហាន មកពីស្ថានសួគ៌ ឬមកពីមនុស្ស? សូមឆ្លើយប្រាប់ខ្ញុំមើល៍»។
បើយើងទុកឲ្យធ្វើតែយ៉ាងដូច្នេះ មនុស្សទាំងអស់នឹងជឿតាមគាត់ ហើយសាសន៍រ៉ូមនឹងមកចាប់យកទាំងស្រុក និងជាតិយើងផង!»។
បន្ទាប់មក លោកមានប្រសាសន៍ទៅគេថា៖ «បងប្អូនអ៊ីស្រាអែលអើយ ចូរប្រយ័ត្នចំពោះអំពើដែលបងប្អូនប៉ងនឹងធ្វើដល់អ្នកទាំងនេះ។
ព្រោះប្រាជ្ញារបស់លោកីយ៍នេះ ជាសេចក្តីល្ងីល្ងើនៅចំពោះព្រះ ដ្បិតមានសេចក្តីចែងទុកមកថា «ព្រះអង្គចាប់ពួកអ្នកប្រាជ្ញ ដោយសារកិច្ចកលរបស់គេ»