Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅគេ​ថា៖ «បង‌ប្អូន​អ៊ីស្រា‌អែល​អើយ ចូរ​ប្រយ័ត្ន​ចំពោះ​អំពើ​ដែល​បង‌ប្អូនប៉ង​នឹង​ធ្វើ​ដល់​អ្នក​ទាំង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

35 រួច​មានប្រសាសន៍​នឹង​ទាំងអស់គ្នា​ថា៖ “អស់លោក​ដែលជា​ជនជាតិអ៊ីស្រាអែល​អើយ​! ចូរ​ប្រយ័ត្ន​ខ្លួន​ចំពោះ​អ្វីដែល​អស់លោក​ប៉ុនប៉ង​ធ្វើ​ដល់​អ្នក​ទាំងនេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 បន្ទាប់​មក​ គាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អ៊ីស្រាអែល​អើយ!​ ចូរ​ប្រយ័ត្ន​ខ្លួន​ពី​ការ​ដែល​បងប្អូន​ប៉ុនប៉ង​ធ្វើ​ចំពោះ​អ្នក​ទាំង​នេះ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 រួច​មាន​ប្រសាសន៍​ទៅ​កាន់​អង្គ​ប្រជុំ​ថា៖ «អស់​លោក​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ប្រយ័ត្ន​ចំពោះ​អំពើ​ដែល​អស់​លោក​ប៉ុន‌ប៉ង​នឹង​ធ្វើ​ដល់​អ្នក​ទាំង​នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 រួច​លោក​មាន​ប្រសាសន៍​ទៅ​ពួក​ក្រុម‌ជំនុំ​ថា ពួក​សាសន៍​អ៊ីស្រាអែល​អើយ ចូរ​ប្រយ័ត​ខ្លួន ពី​ដំណើរ​មនុស្ស​ទាំង​នេះ ដែល​អ្នក​រាល់​គ្នា​គិត​ធ្វើ​អ្វី​ដល់​គេ

សូមមើលជំពូក ចម្លង

អាល់គីតាប

35 រួច​និយាយ​ទៅ​កាន់​អង្គ​ប្រជុំ​ថា៖ «អស់​លោក​ជា​ជន‌ជាតិ​អ៊ីស្រ‌អែល​អើយ សូម​ប្រយ័ត្ន​ចំពោះ​អំពើ​ដែល​អស់​លោក​ប៉ុន‌ប៉ង​នឹង​ធ្វើ​ដល់​អ្នក​ទាំង​នេះ។

សូមមើលជំពូក ចម្លង




កិច្ចការ 5:35
6 ការដាក់ឲ្យឆ្លើយតបគ្នា  

តើ​ហេ‌សេ‌គា ជា​ស្តេច​យូដា និង​ពួក​យូដា​ទាំង​អស់​បាន​សម្លាប់​លោក​ឬ? តើ​ទ្រង់​មិន​បាន​កោត​ខ្លាច​ដល់​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទូល‌អង្វរ​ចំពោះ​ព្រះ‌អង្គ​ទេ​ឬ? ឯ​ព្រះ‌យេហូវ៉ា​ក៏​ប្រែ​គំនិត​ចេញ​ពី​សេចក្ដី​អាក្រក់ ដែល​ព្រះ‌អង្គ​បាន​ប្រកាស​ទាស់​នឹង​គេ​ដែរ ធ្វើ​ដូច្នេះ យើង​នឹង​ឈ្មោះ​ថា​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​យ៉ាង​ធំ ទាស់​នឹង​ព្រលឹង​យើង​ហើយ។


កាល​លោក​កំពុង​តែ​អង្គុយ​នៅ​ក្នុង​ទី​កាត់​ក្តី ប្រពន្ធ​របស់​លោក​ចាត់​គេ​ឲ្យ​មក​ជម្រាប​លោក​ថា៖ «កុំ​ឲ្យ​ជាប់​ជំពាក់​អ្វី​ជា​មួយ​មនុស្ស​សុចរិត​នេះ​ឡើយ ដ្បិត​ថ្ងៃ​នេះ ក្នុង​យល់​សប្ដិ ខ្ញុំ​បាន​រង​ទុក្ខ​ខ្លាំង​ណាស់​ដោយ‌សារ​គាត់»។


ដូច្នេះ សេចក្ដី​នេះ​គ្មាន​អ្នក​ណា​អាច​ប្រកែក​បាន​ទេ គួរ​តែ​អ្នក​រាល់​គ្នា​នៅ​ស្ងៀម​ទៅ មិន​ត្រូវ​ធ្វើ​ដោយ​តក់​ក្រហល់​ដូច្នេះ​ឡើយ។


ពេល​មេទ័ព​រង​ឮ​ដូច្នេះ គាត់​ក៏​ទៅ​ជម្រាប​មេទ័ព​ធំ​ថា៖ «តើ​លោក​គិត​ធ្វើ​អ្វី​ហ្នឹង? ដ្បិត​អ្នកនេះ​ជា​សាសន៍​រ៉ូម​ទេ​តើ»។


ប៉ុន្តែ មាន​បុរស​ខាង​ផារិ‌ស៊ី​ម្នាក់នៅ​ក្នុង​ក្រុម​ប្រឹក្សា ឈ្មោះ​កាម៉ា‌លាល ជា​អ្នក​ប្រាជ្ញ​ច្បាប់ ដែល​ប្រជាជន​គោរព​គ្រប់​គ្នា ក្រោក​ឈរ​ឡើង ហើយ​បង្គាប់​ឲ្យ​នាំ​ពួក​សាវក​ទៅ​ខាង​ក្រៅ​បន្តិច​សិន។


ដ្បិត​ពេល​ថ្មីៗ​នេះ មាន​ឈ្មោះ​ធើដាស បាន​តាំង​ខ្លួន​ឡើង ដោយ​ប្រកាស​ថា​ខ្លួន​ជា​វីរជន មាន​មនុស្ស​ប្រមាណ​ជា​បួន​រយ​នាក់​បាន​ចូល​រួម​ជាមួយ​គាត់ តែគាត់​ត្រូវ​គេ​សម្លាប់ ហើយ​ពួក​អ្នក​ទាំង​ប៉ុន្មានដែល​ចូល​ដៃ​ជាមួយ​គាត់ ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​គ្មាន​សល់។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម