Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 5:38 - Khmer Christian Bible

38 ដូច្នេះ​ក្នុង​ករណី​នេះ​ ខ្ញុំ​សូម​ប្រាប់​អ្នក​រាល់គ្នា​ថា​ ចូរ​នៅ​ឲ្យ​ឆ្ងាយ​ពី​មនុស្ស​ទាំង​នេះ​ ហើយ​បណ្ដោយ​តាម​ពួកគេ​ចុះ​ ព្រោះ​បើ​គម្រោងការ​ ឬ​សកម្មភាព​នេះ​ជា​របស់​មនុស្ស​ នោះ​នឹង​ត្រូវ​វិនាស​មិន​ខាន​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

38 ឥឡូវនេះ ខ្ញុំ​សូម​ប្រាប់​អស់លោក​ថា ចូរ​ដកខ្លួនចេញ​ពី​អ្នក​ទាំងនេះ ហើយ​បណ្ដោយ​ពួកគេ​ទៅ ពីព្រោះ​ប្រសិនបើ​គម្រោង ឬ​កិច្ចការ​នេះ​ចេញមកពី​មនុស្ស នោះ​នឹង​រលាយសាបសូន្យ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ដូច្នេះ ក្នុង​ករណី​នេះ ខ្ញុំសូម​ទូន្មាន​បង‌ប្អូន​ថា ចូរ​ដក​ខ្លួន​ចេញ​ពី​អ្នក​ទាំង​នេះ​ទៅ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​គេ​ឡើយ ដ្បិត​ប្រសិន‌បើ​គម្រោង‌ការ​នេះ ឬ​ការ​ដែល​គេ​ធ្វើ​នេះ​មក​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​មិន​ខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 ឥឡូវ​នេះ ខ្ញុំ​សូម​ជម្រាប​អស់​លោក​ថា សូម​កុំ​រវី‌រវល់​នឹង​អ្នក​ទាំង​នេះ​ទៀត​ធ្វើ​អ្វី លែង​គេ​ឲ្យ​ទៅ​វិញ​ទៅ។ ប្រសិន​បើ​គម្រោង‌ការ និង​កិច្ចការ​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស នោះ​មុខ​ជា​រលាយ​សាប‌សូន្យ​មិន​ខាន

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 ដូច្នេះ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា​ថា ចូរ​ដក​ខ្លួន​ពី​មនុស្ស​ទាំង​នេះ​ចេញ កុំ​ឲ្យ​ធ្វើ​អ្វី​ដល់​គេ​ឡើយ ដ្បិត​បើ​សិន​ជា​គំនិត​គេ ឬ​ការ​គេ​ធ្វើ​នេះ​កើត​ឡើង​ពី​មនុស្ស នោះ​នឹង​ត្រូវ​វិនាស​ទៅ​ជា​មិន​ខាន

សូមមើលជំពូក ចម្លង

អាល់គីតាប

38 ឥឡូវ​នេះ ខ្ញុំ​សូម​ជម្រាប​អស់​លោក​ថា សូម​កុំ​រវី‌រវល់​នឹង​អ្នក​ទាំង​នេះ​ទៀត​ធ្វើ​អ្វី លែង​គេ​ឲ្យ​ទៅ​វិញ​ទៅ។ ប្រសិន​បើ​គម្រោង​ការ និង​កិច្ច‌ការ​ដែល​គេ​ចាប់​ផ្ដើម​ធ្វើ​មាន​ប្រភព​ចេញ​មក​ពី​មនុស្ស នោះ​មុខ​ជា​រលាយ​សាប​សូន្យ​មិន​ខាន

សូមមើលជំពូក ចម្លង




កិច្ចការ 5:38
14 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​ព្រះអង្គ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «រុក្ខជាតិ​ទាំងឡាយ​ណា​ដែល​ព្រះវរបិតា​របស់​ខ្ញុំ​គង់​នៅ​ស្ថានសួគ៌​មិន​បាន​ដាំ​ នោះ​នឹង​ត្រូវ​ដក​ចោល​


តើ​ពិធី​ជ្រមុជ​របស់​លោក​យ៉ូហាន​មក​ពី​ស្ថាន​សួគ៌​ ឬ​ក៏មក​ពី​មនុស្ស​?​ សូម​ឆ្លើយប្រាប់​ខ្ញុំ​ផង​»


បើ​យើង​បណ្ដោយ​ឲ្យ​គាត់​ធ្វើ​ដូច្នេះ​ទៀត​ នោះ​មនុស្ស​ទាំង​អស់​មុខ​ជា​ជឿ​គាត់​មិន​ខាន​ ហើយ​ពួក​ជនជាតិ​រ៉ូម​នឹង​មក​យក​ទាំង​កន្លែង​ និង​ជនជាតិ​របស់​យើង​ផង»។​


បន្ទាប់​មក​ គាត់​ក៏​និយាយ​ទៅ​ពួកគេ​ថា៖​ «បងប្អូន​អ៊ីស្រាអែល​អើយ!​ ចូរ​ប្រយ័ត្ន​ខ្លួន​ពី​ការ​ដែល​បងប្អូន​ប៉ុនប៉ង​ធ្វើ​ចំពោះ​អ្នក​ទាំង​នេះ​


ព្រោះ​ប្រាជ្ញា​របស់​លោកិយ​នេះ​ ជា​សេចក្ដី​ល្ងង់ខ្លៅ​នៅ​ចំពោះ​ព្រះជាម្ចាស់​ ដ្បិត​មាន​សេចក្ដី​ចែង​ទុក​ថា៖​ «ព្រះអង្គ​ចាប់​ពួកអ្នក​ប្រាជ្ញ​ដោយសារ​ល្បិច​កល​របស់​គេ»​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម