កិច្ចការ 5:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «យើងខ្ញុំបានឃើញគុកនៅបិទទ្វារជាប់ ហើយអ្នកយាមក៏ឈរនៅមាត់ទ្វារដែរ តែពេលបើកទ្វារទៅ យើងមិនឃើញមានអ្នកណាម្នាក់នៅក្នុងនោះសោះ»។ ព្រះគម្ពីរខ្មែរសាកល ថា៖ “យើងខ្ញុំបានឃើញគុកបិទជិតល្អណាស់ ព្រមទាំងមានពួកអ្នកយាមឈរនៅមាត់ទ្វារផង ប៉ុន្តែពេលបើកទ្វារ យើងខ្ញុំមិនឃើញអ្នកណានៅខាងក្នុងឡើយ”។ Khmer Christian Bible ថា៖ «យើងបានឃើញគុកចាក់សោជាប់យ៉ាងមាំ ទាំងមានអ្នកយាមឈរនៅមាត់ទ្វារ ប៉ុន្ដែពេលយើងបើកទ្វារទៅ នោះគ្មានឃើញអ្នកណាម្នាក់នៅក្នុងនោះសោះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «យើងខ្ញុំឃើញទីឃុំឃាំងនៅបិទជិតល្អណាស់ ហើយពួកអ្នកយាមក៏ឈរយាមនៅខាងមុខទ្វារដែរ តែពេលយើងខ្ញុំបើកទ្វារ ពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះសោះ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងខ្ញុំបានឃើញគុកនៅបិទទ្វារជាប់ ទាំងប្រយ័តគ្រប់ជំពូក ព្រមទាំងមានពួកយាមល្បាតឈរនៅមាត់ទ្វារផង តែកាលបានបើកទៅ នោះមិនឃើញមានអ្នកណាមួយនៅក្នុងទីនោះសោះ អាល់គីតាប «យើងខ្ញុំឃើញទីឃុំឃាំងនៅបិទជិតល្អណាស់ ហើយពួកអ្នកយាមក៏ឈរយាមនៅខាងមុខទ្វារដែរ តែពេលយើងខ្ញុំបើកទ្វារ ពុំឃើញមាននរណាម្នាក់នៅក្នុងទីនោះសោះ»។ |
ព្រះយេហូវ៉ាធ្វើឲ្យការប្រឹក្សា របស់ជាតិសាសន៍នានា ទៅជាអសារឥតការ ព្រះអង្គធ្វើឲ្យគំនិតរបស់ប្រជាជនទាំងឡាយ អសារបង់។
គ្មានប្រាជ្ញាណា គ្មានយោបល់ណា ឬការប្រឹក្សាណា ដែលអាចទាស់នឹងព្រះយេហូវ៉ាបានឡើយ។
បើព្រះអម្ចាស់មិនបានបង្គាប់គេ តើអ្នកណានឹងអាចថ្លែងទំនាយទំនាយ ហើយការនោះកើតឡើងបានជាពិត?
ដូច្នេះ គេរើសដុំថ្មបម្រុងនឹងគប់ព្រះអង្គ តែព្រះយេស៊ូវបំបាំងអង្គទ្រង់ ហើយយាងកាត់កណ្តាលពួកគេ ចេញពីព្រះវិហារផុតទៅ។
ប៉ុន្តែ នៅវេលាយប់នោះ មានទេវតាមួយរូបរបស់ព្រះអម្ចាស់បានមកបើកទ្វារគុក នាំពួកលោកចេញ ហើយប្រាប់ថា៖
ប៉ុន្ដែ កាលពួកកងរក្សាព្រះវិហារបានទៅដល់ទីនោះ គេមិនឃើញពួកសាវកនៅក្នុងគុកទេ ដូច្នេះ គេក៏ត្រឡប់មកវិញ ហើយរាយការណ៍ថា៖
ពេលមេទ័ពរក្សាព្រះវិហារ និងពួកសង្គ្រាជឮដូច្នេះ ពួកគេក៏វិលវល់ក្នុងចិត្តអំពីពួកសាវក ដោយឆ្ងល់ពីហេតុការណ៍ដែលបានកើតឡើង។