ដូច្នេះ មហាជនមានសេចក្តីអស្ចារ្យ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជាដូចធម្មតា មនុស្សខ្វិនដើររួច មនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរតម្កើងដល់ព្រះនៃសាសន៍អ៊ីស្រាអែល។
កិច្ចការ 4:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់ពីបានគំរាមសាជាថ្មីម្ដងទៀតរួចហើយ គេក៏ដោះលែងអ្នកទាំងពីរឲ្យទៅ ដោយរកហេតុដាក់ទោសពួកលោកមិនបាន ព្រោះតែបណ្ដាជន ដ្បិតទាំងអស់គ្នាកំពុងសរសើរតម្កើងដល់ព្រះ ពីហេតុការណ៍ដែលបានកើតឡើង។ ព្រះគម្ពីរខ្មែរសាកល បន្ទាប់ពីសម្លុតគំរាមថែមទៀតហើយ ពួកគេក៏ដោះលែងអ្នកទាំងពីរ ដោយសារតែប្រជាជន។ ពួកគេរកមិនឃើញមធ្យោបាយដាក់ទោសអ្នកទាំងពីរទេ ពីព្រោះមនុស្សទាំងអស់កំពុងលើកតម្កើងសិរីរុងរឿងដល់ព្រះ ចំពោះអ្វីដែលបានកើតឡើង។ Khmer Christian Bible ក្រោយពីបានគំរាមអ្នកទាំងពីរនោះថែមទៀតមក ពួកគេក៏ដោះលែងពួកគាត់ឲ្យទៅ ដោយរកហេតុដាក់ទោសពួកគាត់មិនបាន ព្រោះប្រជាជន ដ្បិតប្រជាជនទាំងអស់កំពុងសរសើរតម្កើងព្រះជាម្ចាស់ចំពោះអ្វីដែលបានកើតឡើង ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុ ដើម្បីដាក់ទោសលោកទាំងពីរមិនបាន ក៏គំរាមសាជាថ្មីទៀត រួចដោះលែងឲ្យទៅវិញ ដ្បិតប្រជាជនលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ចំពោះហេតុការណ៍ដែលកើតមាននោះគ្រប់ៗគ្នា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែលោកកំហែងទៀត រួចលែងឲ្យទៅ ដោយមិនឃើញជាមានហេតុអ្វីនឹងធ្វើទោសសោះ ដោយព្រោះបណ្តាជន ដ្បិតទាំងអស់គ្នាកំពុងតែសរសើរដំកើងដល់ព្រះ ពីការនោះដែលទើបនឹងកើតមក អាល់គីតាប ក្រុមប្រឹក្សាជាន់ខ្ពស់រកហេតុដើម្បីដាក់ទោសអ្នកទាំងពីរមិនបាន ក៏គំរាមសាជាថ្មីទៀត រួចដោះលែងឲ្យទៅវិញ ដ្បិតប្រជាជនលើកតម្កើងសិរីរុងរឿងរបស់អុលឡោះ ចំពោះហេតុការណ៍ដែលកើតមាននោះគ្រប់ៗគ្នា។ |
ដូច្នេះ មហាជនមានសេចក្តីអស្ចារ្យ ពេលឃើញមនុស្សគនិយាយបាន មនុស្សពិការជាដូចធម្មតា មនុស្សខ្វិនដើររួច មនុស្សខ្វាក់មើលឃើញ ហើយគេក៏សរសើរតម្កើងដល់ព្រះនៃសាសន៍អ៊ីស្រាអែល។
ពួកគេចង់ចាប់ព្រះអង្គ ប៉ុន្តែ គេខ្លាចមហាជន ព្រោះមហាជនចាត់ទុកព្រះអង្គជាហោរា។
ប៉ុន្តែ គេនិយាយថា៖ «កុំធ្វើក្នុងរវាងពេលបុណ្យនេះឡើយ ក្រែងកើតចលាចលក្នុងចំណោមប្រជាជន»។
ក្រោយពីបានដេញអារក្សចេញហើយ មនុស្សគនោះក៏និយាយបាន ហើយមហាជនមានសេចក្តីអស្ចារ្យ ទាំងពោលថា៖ «នៅស្រុកអ៊ីស្រាអែល មិនដែលឃើញមានការអស្ចារ្យដូច្នេះសោះ»។
កាលមហាជនឃើញហេតុការណ៍នោះ គេមានការស្ញប់ស្ញែង ហើយសរសើរតម្កើងដល់ព្រះដែលប្រទានអំណាចដ៏អស្ចារ្យដល់មនុស្សលោក។
កាលព្រះអង្គមានព្រះបន្ទូលដូច្នេះហើយ អ្នកប្រឆាំងនឹងព្រះអង្គក៏អៀនខ្មាសគ្រប់គ្នា តែបណ្តាជនទាំងមូល គេមានចិត្តអរសប្បាយនឹងគ្រប់ទាំងការអស្ចារ្យដែលព្រះអង្គបានធ្វើ។
នៅពេលនោះ ពួកសង្គ្រាជ និងពួកអាចារ្យរកមធ្យោបាយចាប់ព្រះអង្គ ដ្បិតគេដឹងថា ព្រះអង្គមានព្រះបន្ទូលរឿងប្រៀបធៀបនោះដាក់គេ តែគេខ្លាចបណ្តាជន។
តែបើយើងឆ្លើយថា "មកពីមនុស្ស" នោះប្រជាជននឹងយកថ្មគប់យើងមិនខាន ព្រោះគេជឿប្រាកដថា យ៉ូហាននេះជាហោរាមែន»។
ពួកសង្គ្រាជ និងពួកអាចារ្យ រកវិធីយ៉ាងណាដើម្បីធ្វើគុតព្រះយេស៊ូវ ដ្បិតគេខ្លាចប្រជាជន។
គេទាំងអស់គ្នាកើតមានសេចក្តីអស្ចារ្យក្នុងចិត្ត ហើយគេសរសើរតម្កើងព្រះ ទាំងចិត្តស្ញប់ស្ញែងជាខ្លាំងថា៖ «យើងបានឃើញហេតុការណ៍ចម្លែកណាស់នៅថ្ងៃនេះ»។
ប៉ុន្ដែ ដើម្បីកុំឲ្យរឿងនេះឮសុសសាយដល់ប្រជាជន សូមយើងហាមគេ កុំឲ្យគេនិយាយប្រាប់អ្នកណា ក្នុងនាមនេះទៀត»។
រីឯបុរសដែលបានទទួលទីសម្គាល់នៃការប្រោសឲ្យជានេះ គាត់មានអាយុជាងសែសិបឆ្នាំហើយ។
ពេលនោះ មេទ័ព និងពួកកងរក្សាព្រះវិហារ ក៏ទៅនាំពួកសាវកមក តែមិនមែនដោយអំពើឃោរឃៅឡើយ ដ្បិតគេខ្លាចប្រជាជនគប់គេនឹងដុំថ្ម។
ហើយកាលគេបានហៅពួកសាវកមកវិញ គេក៏បញ្ជាឲ្យវាយពួកលោកនឹងរំពាត់ ហើយហាមមិនឲ្យនិយាយក្នុងព្រះនាមព្រះយេស៊ូវទៀត រួចក៏ដោះលែងពួកលោកឲ្យចេញទៅ។