បងៗមានបំណងធ្វើបាបខ្ញុំ តែព្រះទ្រង់ធ្វើឲ្យការនោះប្រែទៅជាល្អ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ។
កិច្ចការ 27:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលគេសម្រេចឲ្យយើងខ្ញុំចុះសំពៅចេញទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ុល និងអ្នកទោសខ្លះទៀតទៅមេទ័ពរងម្នាក់ ក្នុងកងទ័ពអូគូស្ទ ឈ្មោះយូលាស។ ព្រះគម្ពីរខ្មែរសាកល នៅពេលសម្រេចឲ្យយើងចុះសំពៅទៅអ៊ីតាលី គេក៏ប្រគល់ប៉ូល និងអ្នកទោសខ្លះទៀតទៅមេទាហានលើមួយរយនាក់ម្នាក់ឈ្មោះយូលាសនៃកងទាហានរបស់ព្រះចៅអធិរាជ។ Khmer Christian Bible នៅពេលគេសម្រេចឲ្យយើងចុះសំពៅទៅស្រុកអ៊ីតាលី ពួកគេបានប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតឲ្យទៅឈ្មោះយូលាស ជានាយទាហានម្នាក់របស់កងទ័ពព្រះចៅអធិរាជ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅពេលគេសម្រេចឲ្យចុះសំពៅចេញដំណើរឆ្ពោះទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតទៅនាយទាហានម្នាក់ឈ្មោះលោកយូលាស ក្នុងកងទ័ពរបស់ព្រះមហាក្សត្រាធិរាជ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលបានសំរេចឲ្យយើងខ្ញុំចុះសំពៅចេញទៅឯស្រុកអ៊ីតាលី នោះគេក៏ប្រគល់ប៉ុល នឹងអ្នកទោសខ្លះទៀត ដល់មេទ័ពរងម្នាក់ ឈ្មោះយូលាស ក្នុងកងទ័ពអូគូស្ទ អាល់គីតាប នៅពេលគេសម្រេចឲ្យចុះសំពៅចេញដំណើរឆ្ពោះទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ូល និងអ្នកទោសខ្លះទៀតទៅនាយទាហានម្នាក់ឈ្មោះលោកយូលាស ក្នុងកងទ័ពរបស់ស្តេចអធិរាជ។ |
បងៗមានបំណងធ្វើបាបខ្ញុំ តែព្រះទ្រង់ធ្វើឲ្យការនោះប្រែទៅជាល្អ ដើម្បីជួយសង្គ្រោះជីវិតមនុស្សជាច្រើន ដូចជាបានកើតមានសព្វថ្ងៃនេះ។
រីឯដំបូន្មានរបស់ព្រះយេហូវ៉ាវិញ នៅស្ថិតស្ថេរជារៀងរហូត ហើយគម្រោងការក្នុងព្រះហឫទ័យព្រះអង្គ នៅជាប់ជាដរាប គ្រប់ជំនាន់តរៀងទៅ។
៙ ពិតប្រាកដជាសេចក្ដីក្រេវក្រោធរបស់មនុស្ស នឹងសរសើរតម្កើងព្រះអង្គ ឯសំណល់សេចក្ដីក្រេវក្រោធ ព្រះអង្គនឹងពាក់ដូចជាខ្សែក្រវាត់។
នៅក្នុងចិត្តមនុស្ស តែងមានគំនិតគិតធ្វើជាច្រើនយ៉ាង មានតែដំបូន្មានរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនឹងស្ថិតស្ថេរនៅ។
មនុស្សលោកទាំងអស់នៅផែនដី រាប់ដូចជាគ្មានអ្វីសោះ ព្រះអង្គធ្វើតាមតែព្រះហឫទ័យ ក្នុងចំណោមពលបរិវារនៅស្ថានសួគ៌ ហើយក្នុងចំណោមមនុស្សលោកនៅផែនដី គ្មានអ្នកណាអាចនឹងទប់ព្រះហស្តរបស់ព្រះអង្គ ឬពោលទៅព្រះអង្គថា "ទ្រង់ធ្វើអ្វីដូច្នេះ?" បានឡើយ។
ពេលមេទ័ព និងពួកទាហានដែលនៅចាំយាមព្រះយេស៊ូវជាមួយលោក ឃើញផែនដីរញ្ជួយ និងហេតុការណ៍កើតឡើងដូច្នោះ គេភ័យខ្លាចជាខ្លាំង ហើយពោលថា៖ «អ្នកនេះពិតជាព្រះរាជបុត្រារបស់ព្រះមែន!»
ពេលមេទ័ពបានឃើញហេតុការណ៍ដែលកើតឡើង លោកក៏សរសើរតម្កើងព្រះ ហើយពោលថា៖ «មនុស្សនេះពិតជាសុចរិតមែន»។
នៅក្រុងសេសារា មានបុរសម្នាក់ឈ្មោះកូនេលាស ជាមេទ័ពកងវរសេនាតូច ដែលហៅថា កងទ័ពអ៊ីតាលី
គេឆ្លើយថា៖ «លោកមេទ័ពកូនេលាស ជាមនុស្សសុចរិត គោរពកោតខ្លាចព្រះ ហើយសាសន៍យូដាកោតសរសើរលោកគ្រប់ៗគ្នា បានទទួលបង្គាប់ពីទេវតាបរិសុទ្ធមួយ ឲ្យចាត់គេមកអញ្ជើញលោកគ្រូទៅផ្ទះលោក ដើម្បីស្តាប់សេចក្ដីដែលលោកមានប្រសាសន៍»។
ក្រោយពេលលោកបានឃើញនិមិត្តនោះហើយ យើង ក៏រកឱកាសនឹងទៅស្រុកម៉ាសេដូនភ្លាម ដោយយល់ឃើញថា ព្រះបានហៅយើងឲ្យទៅប្រកាសដំណឹងល្អប្រាប់ពួកគេ។
នៅទីនោះ លោកជួបសាសន៍យូដាម្នាក់ ឈ្មោះអ័គីឡា ជាអ្នកស្រុកប៉ុនតុស ដែលទើបនឹងមកពីស្រុកអ៊ីតាលី ជាមួយនាងព្រីស៊ីលជាប្រពន្ធ ព្រោះព្រះចៅក្លូឌាស បានបង្គាប់ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់។ លោកប៉ុលបានទៅជួបអ្នកទាំងពីរ
ក្រោយហេតុការណ៍ទាំងនេះមក ព្រះវិញ្ញាណបានជម្រុញឲ្យលោកប៉ុលសម្រេចចិត្តធ្វើដំណើរឆ្លងកាត់ស្រុកម៉ាសេដូន ស្រុកអាខៃ ហើយបន្តដំណើរទៅក្រុងយេរូសាឡិម។ លោកមានប្រសាសន៍ថា៖ «ក្រោយពីខ្ញុំបានទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលក្រុងរ៉ូមដែរ»។
លោកក៏យកទាហាន និងមេទ័ពរង រត់ចុះទៅរកពួកគេភ្លាម។ កាលប្រជាជនឃើញមេទ័ពធំ និងពួកទាហានមកដល់ គេក៏ឈប់វាយលោកប៉ុល។
ពេលមេទ័ពរងឮដូច្នេះ គាត់ក៏ទៅជម្រាបមេទ័ពធំថា៖ «តើលោកគិតធ្វើអ្វីហ្នឹង? ដ្បិតអ្នកនេះជាសាសន៍រ៉ូមទេតើ»។
នៅយប់នោះ ព្រះអម្ចាស់ឈរជិតលោក ហើយមានព្រះបន្ទូលថា៖ «ចូរក្លាហានឡើង! ដ្បិតអ្នកបានធ្វើបន្ទាល់អំពីខ្ញុំនៅក្រុងយេរូសាឡិមយ៉ាងណា អ្នកក៏ត្រូវធ្វើបន្ទាល់នៅក្រុងរ៉ូមយ៉ាងនោះដែរ»។
លោកប៉ុលក៏ហៅមេទ័ពរងម្នាក់មក ហើយជម្រាបថា៖ «សូមនាំយុវជននេះទៅជួបលោកមេទ័ពធំទៅ ដ្បិតគាត់មានរឿងខ្លះចង់ជម្រាបលោក»។
បន្ទាប់មក លោកបញ្ជាឲ្យមេទ័ពយកលោកប៉ុលទៅឃុំ ប៉ុន្ដែ ឲ្យមានសេរីភាពខ្លះ ហើយមិនត្រូវហាមឃាត់មិត្តសម្លាញ់ណាម្នាក់ដែលមកជួយទំនុកបម្រុងលោកឡើយ។
កាលបានពិគ្រោះជាមួយក្រុមប្រឹក្សារបស់លោករួចហើយ លោកភីស្ទុសឆ្លើយថា៖ «អ្នកបានសុំរើក្តីទៅសេសារហើយ ដូច្នេះ អ្នកនឹងទៅជួបសេសារ»។
ប៉ុន្ដែ ទូលបង្គំយល់ឃើញថា គាត់មិនបានប្រព្រឹត្តដែលសមនឹងស្លាប់នោះឡើយ ហើយពេលគាត់បានសូមរើក្តីទៅព្រះចៅអធិរាជ នោះទូលបង្គំក៏សម្រេចថានឹងបញ្ជូនគាត់។
ប៉ុន្តែ មេទ័ពរងទុកចិត្តនឹងអ្នកកាន់ចង្កូត និងម្ចាស់សំពៅ ជាងពាក្យដែលលោកប៉ុលមានប្រសាសន៍។
ប៉ុន្ដែ ដោយចង់សង្គ្រោះជីវិតលោកប៉ុល មេទ័ពរងក៏ឃាត់គេមិនឲ្យធ្វើតាមគំនិតនោះឡើយ។ លោកបញ្ជាឲ្យអស់អ្នកដែលចេះហែលលោតចុះ ហើយហែលទៅរកគោកមុន
នៅទីនោះ មេទ័ពរងបានឃើញសំពៅមួយមកពីក្រុងអ័លេក្សានទ្រា ដែលត្រូវចេញទៅស្រុកអ៊ីតាលី លោកក៏ឲ្យយើងចុះសំពៅនោះ។
ពេលយើងមកដល់ក្រុងរ៉ូម គេអនុញ្ញាតឲ្យលោកប៉ុលស្នាក់នៅម្នាក់ឯង ជាមួយទាហានម្នាក់ដែលនៅយាមលោក។
សូមជម្រាបសួរអ្នកដឹកនាំទាំងអស់របស់អ្នករាល់គ្នា ព្រមទាំងពួកបរិសុទ្ធទាំងអស់ផង។ អស់អ្នកដែលមកពីស្រុកអ៊ីតាលី ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។