ទូលបង្គំនឹងថ្លែងអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គ នៅចំពោះពួកស្តេច ហើយនឹងមិនខ្មាសឡើយ
កិច្ចការ 26:1 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះបាទអ័គ្រីប៉ាមានរាជឱង្ការទៅលោកប៉ុលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួនបាន»។ ពេលនោះ លោកប៉ុលក៏លាតដៃឡើង ហើយមានប្រសាសន៍ការពារខ្លួនថា៖ ព្រះគម្ពីរខ្មែរសាកល ពេលនោះ អ័គ្រីប៉ាមានរាជឱង្ការនឹងប៉ូលថា៖ “អ្នកមានសិទ្ធិនិយាយអំពីខ្លួនឯងបាន”។ ប៉ូលក៏លាតដៃ ហើយចាប់ផ្ដើមឆ្លើយការពារខ្លួនថា៖ Khmer Christian Bible ពេលនោះ ស្ដេចអ័គ្រីប៉ាមានបន្ទូលទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយអំពីខ្លួនឯង!» ដូច្នេះលោកប៉ូលក៏និយាយការពារខ្លួន ទាំងលើកដៃថា៖ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះបាទអគ្រីប៉ាមានរាជឱង្ការទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន!»។ លោកប៉ូលលើកដៃឡើង មានប្រសាសន៍ថា៖ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះរាជាអ័គ្រីប៉ាមានបន្ទូលទៅប៉ុលថា ឯងមានច្បាប់និយាយដោយខ្លួនឯងបាន រួចប៉ុលក៏លើកដៃទៅមុខដោះសាខ្លួនថា អាល់គីតាប ស្តេចអគ្រីប៉ាបានប្រាប់ទៅលោកប៉ូលថា៖ «អ្នកមានសិទ្ធិនិយាយការពារខ្លួននៅពេលនេះបាន!»។ លោកប៉ូលលើកដៃឡើង មានប្រសាសន៍ថា៖ |
ទូលបង្គំនឹងថ្លែងអំពីសេចក្ដីបន្ទាល់របស់ព្រះអង្គ នៅចំពោះពួកស្តេច ហើយនឹងមិនខ្មាសឡើយ
ពីព្រោះយើងបានស្រែកហៅ តែអ្នករាល់គ្នាមិនព្រមស្តាប់ទេ យើងបានហុចដៃទៅ តែឥតមានអ្នកណារវល់សោះ
អ្នកណាដែលឆ្លើយមុនដែលបានស្តាប់រឿង រាប់ជាការចម្កួតហើយ ក៏ជាសេចក្ដីខ្មាសដល់ខ្លួនផង។
អ្នកណាដែលនិយាយមុនគេក្នុងការក្តី មើលទៅដូចជាត្រឹមត្រូវហើយ តែគូក្តីរបស់អ្នកនោះមកបើកសម្ដែង ឲ្យឃើញកំហុសវិញ។
ដូច្នេះ មើល៍! យើងបានលូកដៃទៅលើអ្នកហើយ ក៏បន្ថយចំណែករបស់អ្នកចុះ ហើយបានប្រគល់អ្នកដល់បំណងចិត្តរបស់ពួកអ្នកដែលស្អប់អ្នក គឺដល់ពួកកូនស្រីសាសន៍ភីលីស្ទីន ដែលអៀនចំពោះអំពើឥតខ្មាសរបស់អ្នក។
«តើក្រឹត្យវិន័យរបស់យើង កាត់ទោសមនុស្សមុនពេលឮចម្លើយពីអ្នកនោះ ហើយមិនបានដឹងពីអ្វីដែលអ្នកនោះបានប្រព្រឹត្តជាយ៉ាងណាសិនទេឬ?»
«អ្នករាល់គ្នាជាបងប្អូន និងជាឪពុកអើយ សូមស្តាប់ពាក្យស្រាយបំភ្លឺរបស់ខ្ញុំសិន!»។
ទូលបង្គំឆ្លើយប្រាប់គេថា "សាសន៍រ៉ូមមិនដែលបញ្ជូនអ្នកណាឲ្យគេសម្លាប់ មុនដែលចុងចោទមានឱកាសនឹងឆ្លើយការពារខ្លួននៅមុខដើមចោទ អំពីរឿងដែលគេចោទនោះឡើយ"។
ដ្បិតទូលបង្គំយល់ថា ការដែលបញ្ជូនអ្នកទោស ដោយមិនបញ្ជាក់ពីរឿងដែលគេចោទប្រកាន់គាត់ នោះមិនសមហេតុផលឡើយ»។
«បពិត្រព្រះករុណាអ័គ្រីប៉ា នៅថ្ងៃនេះ ទូលបង្គំរាប់ថាជាសំណាងណាស់ ដោយមានសិទ្ធិឆ្លើយការពារខ្លួននៅចំពោះព្រះករុណា អំពីអស់ទាំងការដែលសាសន៍យូដាចោទប្រកាន់ទូលបង្គំ
ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលមកគាត់ថា៖ «ចូរទៅចុះ ព្រោះគាត់ជាឧបករណ៍ដែលខ្ញុំជ្រើសរើស ដើម្បីនាំយកឈ្មោះខ្ញុំទៅប្រាប់ពួកសាសន៍ដទៃ និងពួកស្តេច ព្រមទាំងពួកកូនចៅសាសន៍អ៊ីស្រាអែលផង។
ប៉ុន្ដែ ពីដំណើរសាសន៍អ៊ីស្រាអែលវិញ លោកថ្លែងថា៖ «យើងបានលូកដៃវាល់ព្រឹកវាល់ល្ងាច ទៅរកប្រជារាស្ត្រមួយដែលមិនស្តាប់បង្គាប់ ហើយចេះតែជំទាស់» ។