បន្ទាប់មក លោកបញ្ជាឲ្យមេទ័ពយកលោកប៉ុលទៅឃុំ ប៉ុន្ដែ ឲ្យមានសេរីភាពខ្លះ ហើយមិនត្រូវហាមឃាត់មិត្តសម្លាញ់ណាម្នាក់ដែលមកជួយទំនុកបម្រុងលោកឡើយ។
កិច្ចការ 25:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្ដែ លោកភេស្ទុសតបថា លោកប៉ុលកំពុងជាប់ឃុំនៅក្រុងសេសារាឯណោះ ហើយថា ខ្លួនលោកផ្ទាល់ក៏បម្រុងនឹងទៅទីនោះឆាប់ៗដែរ។ ព្រះគម្ពីរខ្មែរសាកល យ៉ាងណាមិញ ភេស្ទុសតបថា៖ “ប៉ូលជាប់ឃុំឃាំងនៅសេសារា រីឯខ្លួនខ្ញុំផ្ទាល់ក៏បម្រុងនឹងត្រឡប់ទៅវិញក្នុងពេលឆាប់ៗដែរ”។ Khmer Christian Bible ប៉ុន្ដែលោកភេស្ទុសឆ្លើយថា លោកប៉ូលកំពុងជាប់ឃុំនៅក្រុងសេសារានៅឡើយ រីឯគាត់ផ្ទាល់ក៏ចង់ទៅពេលឆាប់ៗនេះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំឃាំងនៅក្រុងសេសារាឯណោះ រីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញ ក្នុងពេលបន្តិចទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែលោកភេស្ទុសឆ្លើយថា ត្រូវតែឃុំប៉ុលទុកនៅក្រុងសេសារានោះ ចាំបន្តិចទៀត ខ្លួនខ្ញុំនឹងទៅឯណោះដែរ អាល់គីតាប ប៉ុន្ដែ លោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំឃាំងនៅក្រុងសេសារាឯណោះ រីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញ ក្នុងពេលបន្ដិចទៀតដែរ។ |
បន្ទាប់មក លោកបញ្ជាឲ្យមេទ័ពយកលោកប៉ុលទៅឃុំ ប៉ុន្ដែ ឲ្យមានសេរីភាពខ្លះ ហើយមិនត្រូវហាមឃាត់មិត្តសម្លាញ់ណាម្នាក់ដែលមកជួយទំនុកបម្រុងលោកឡើយ។
លុះពីរឆ្នាំបានកន្លងផុតទៅ លោកព័រគាស-ភេស្ទុស បានចូលមកកាន់តំណែងជំនួសលោកភេលីច ហើយដោយព្រោះលោកភេលីចចង់យកចិត្តសាសន៍យូដា លោកភេលីចក៏ទុកឲ្យលោកប៉ុលនៅជាប់គុកដដែល។
បីថ្ងៃក្រោយមក លោកភេស្ទុសបានមកដល់ខេត្តនេះ ហើយលោកឡើងពីក្រុងសេសារា ទៅក្រុងយេរូសាឡិម
ប៉ុន្មានថ្ងៃក្រោយមកទៀត ព្រះបាទអ័គ្រីប៉ា និងព្រះនាងបេរេនីស យាងចុះមកដល់ក្រុងសេសារា ដើម្បីសម្ដែងការគួរសមចំពោះលោកភេស្ទុស។
ទូលបង្គំឆ្លើយប្រាប់គេថា "សាសន៍រ៉ូមមិនដែលបញ្ជូនអ្នកណាឲ្យគេសម្លាប់ មុនដែលចុងចោទមានឱកាសនឹងឆ្លើយការពារខ្លួននៅមុខដើមចោទ អំពីរឿងដែលគេចោទនោះឡើយ"។
លោកមានប្រសាសន៍ថា៖ «ដូច្នេះ ក្នុងចំណោមអស់លោក អ្នកណាដែលមានអំណាច សូមអញ្ជើញទៅជាមួយខ្ញុំ ហើយបើឃើញថាអ្នកនោះមានទោសអ្វី សុំចោទប្រកាន់គាត់ទៅ»។
ក្រោយពីលោកបានស្នាក់នៅជាមួយពួកគេ មិនលើសពីប្រាំបី ឬដប់ថ្ងៃផង លោកក៏ចុះទៅក្រុងសេសារាវិញ។ នៅថ្ងៃបន្ទាប់ លោកបានអង្គុយនៅទីកាត់ក្តី ហើយបង្គាប់ឲ្យគេនាំលោកប៉ុលមក។
ប៉ុន្តែ លោកភីលីពបានឃើញថា លោកនៅឯក្រុងអាសូត លោកក៏ដើរទៅទាំងប្រកាសដំណឹងល្អនៅអស់ទាំងក្រុង រហូតទៅដល់ក្រុងសេសារា។