កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី ប្រពន្ធរបស់លោកចាត់គេឲ្យមកជម្រាបលោកថា៖ «កុំឲ្យជាប់ជំពាក់អ្វីជាមួយមនុស្សសុចរិតនេះឡើយ ដ្បិតថ្ងៃនេះ ក្នុងយល់សប្ដិ ខ្ញុំបានរងទុក្ខខ្លាំងណាស់ដោយសារគាត់»។
កិច្ចការ 25:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពេលអ្នកទាំងនោះមកដល់ទីនេះ ទូលបង្គំមិនបង្អង់ឡើយ គឺនៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្តី ហើយបង្គាប់ឲ្យគេនាំអ្នកនោះមក។ ព្រះគម្ពីរខ្មែរសាកល ដូច្នេះ កាលពួកគេមកជួបជុំគ្នានៅទីនេះ ខ្ញុំព្រះបាទមិនបានពន្យារពេលឡើយ គឺនៅថ្ងៃបន្ទាប់ ខ្ញុំព្រះបាទអង្គុយលើកៅអីកាត់ក្ដី ហើយបញ្ជាឲ្យនាំបុរសនោះមក។ Khmer Christian Bible ដូច្នេះ ពេលពួកគេមកជួបជុំគ្នានៅទីនេះ ខ្ញុំមិនបង្អង់ឡើយ ក៏បញ្ជាឲ្យគេនាំបុរសនោះមក ហើយធ្វើការជំនុំជម្រះនៅថ្ងៃបន្ទាប់ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ទូលបង្គំបានអង្គុយនៅទីកាត់ក្ដី និងឲ្យគេនាំបុរសនោះមក ឥតបង្អង់ឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលគេបានមកទីនេះ នោះដល់ថ្ងៃស្អែកឡើង ទូលបង្គំបានអង្គុយនៅទីជំនុំជំរះក្តីដោយឥតបង្អង់ ហើយក៏បង្គាប់ឲ្យនាំមនុស្សនោះមក អាល់គីតាប លោកទាំងនោះនាំគ្នាមកទីនេះ ហើយនៅថ្ងៃបន្ទាប់ ខ្ញុំបានអង្គុយនៅទីកាត់ក្ដី និងឲ្យគេនាំបុរសនោះមក ឥតបង្អង់ឡើយ។ |
កាលលោកកំពុងតែអង្គុយនៅក្នុងទីកាត់ក្តី ប្រពន្ធរបស់លោកចាត់គេឲ្យមកជម្រាបលោកថា៖ «កុំឲ្យជាប់ជំពាក់អ្វីជាមួយមនុស្សសុចរិតនេះឡើយ ដ្បិតថ្ងៃនេះ ក្នុងយល់សប្ដិ ខ្ញុំបានរងទុក្ខខ្លាំងណាស់ដោយសារគាត់»។
ប៉ុន្ដែ លោកប៉ុលមានប្រសាសន៍ថា៖ «ខ្ញុំបាទកំពុងឈរនៅមុខសាលាក្តីរបស់សេសារ ជាកន្លែងដែលគួរកាត់ក្ដីខ្ញុំបាទ។ ខ្ញុំបាទមិនបានប្រព្រឹត្តខុសនឹងពួកសាសន៍យូដាទេ ដូចឯកឧត្តមជ្រាបស្រាប់ហើយ។
ពេលពួកដើមចោទបានឈរឡើង គេមិនបានចោទប្រកាន់គាត់ពីអំពើអាក្រក់ណាមួយ ដូចទូលបង្គំនឹកស្មាននោះឡើយ។
ក្រោយពីលោកបានស្នាក់នៅជាមួយពួកគេ មិនលើសពីប្រាំបី ឬដប់ថ្ងៃផង លោកក៏ចុះទៅក្រុងសេសារាវិញ។ នៅថ្ងៃបន្ទាប់ លោកបានអង្គុយនៅទីកាត់ក្តី ហើយបង្គាប់ឲ្យគេនាំលោកប៉ុលមក។