Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:17 - Khmer Christian Bible

17 ដូច្នេះ​ ពេល​ពួកគេ​មក​ជួបជុំ​គ្នា​នៅ​ទី​នេះ​ ខ្ញុំ​មិន​បង្អង់​ឡើយ​ ក៏​បញ្ជា​ឲ្យ​គេ​នាំ​បុរស​នោះ​មក​ ហើយ​ធ្វើ​ការ​ជំនុំជម្រះ​នៅ​ថ្ងៃ​បន្ទាប់​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

17 ដូច្នេះ កាល​ពួកគេ​មកជួបជុំគ្នា​នៅ​ទីនេះ ខ្ញុំព្រះបាទ​មិន​បាន​ពន្យារពេល​ឡើយ គឺ​នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំព្រះបាទ​អង្គុយ​លើ​កៅអីកាត់ក្ដី ហើយ​បញ្ជា​ឲ្យ​នាំ​បុរស​នោះ​មក​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 ដូច្នេះ ពេល​អ្នក​ទាំង​នោះ​មក​ដល់​ទី​នេះ ទូល​បង្គំ​មិន​បង្អង់​ឡើយ គឺនៅ​ថ្ងៃ​បន្ទាប់ ទូល​បង្គំ​បាន​អង្គុយ​នៅ​ទី​កាត់​ក្តី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​អ្នក​នោះ​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 លោក​ទាំង​នោះ​នាំ​គ្នា​មក​ទី​នេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ទូលបង្គំ​បាន​អង្គុយ​នៅ​ទី​កាត់​ក្ដី និង​ឲ្យ​គេ​នាំ​បុរស​នោះ​មក ឥត​បង្អង់​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 ដូច្នេះ កាល​គេ​បាន​មក​ទី​នេះ នោះ​ដល់​ថ្ងៃ​ស្អែក​ឡើង ទូលបង្គំ​បាន​អង្គុយ​នៅ​ទី​ជំនុំ‌ជំរះ​ក្តី​ដោយ​ឥត​បង្អង់ ហើយ​ក៏​បង្គាប់​ឲ្យ​នាំ​មនុស្ស​នោះ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

17 លោក​ទាំង​នោះ​នាំ​គ្នា​មក​ទី​នេះ ហើយ​នៅ​ថ្ងៃ​បន្ទាប់ ខ្ញុំ​បាន​អង្គុយ​នៅ​ទី​កាត់​ក្ដី និង​ឲ្យ​គេ​នាំ​បុរស​នោះ​មក ឥត​បង្អង់​ឡើយ។

សូមមើលជំពូក ចម្លង




កិច្ចការ 25:17
4 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​គាត់​កំពុង​អង្គុយ​លើ​ទី​កាត់​ក្ដី​ ប្រពន្ធ​របស់​គាត់​បាន​ចាត់​គេ​ឲ្យ​មក​ប្រាប់​គាត់​ថា៖​ «លោក​កុំ​ធ្វើ​អ្វី​ដល់​មនុស្ស​សុចរិត​នេះ​ឲ្យ​សោះ​ ព្រោះ​ថ្ងៃ​នេះ​ ដោយសារ​គាត់​ ខ្ញុំ​បាន​ទទួល​រងទុក្ខ​ខ្លាំង​ណាស់​នៅ​ក្នុង​យល់សប្ដិ»។​


ពេល​នោះ​ លោក​ប៉ូល​ឆ្លើយ​ថា៖​ «ដូច​ដែល​លោក​ដឹង​ច្បាស់​ហើយ​ថា​ ខ្ញុំ​បាន​ឈរ​នៅ​ចំពោះ​មុខ​សាលា​ក្ដី​របស់​ព្រះចៅ​អធិរាជ​ហើយ​ ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទទួល​ការ​ជំនុំជម្រះ​ ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ខុស​នឹង​ពួក​ជនជាតិ​យូដា​ឡើយ​


ប៉ុន្តែ​ពេល​ពួក​ដើមចោទ​ក្រោក​ឈរ​ចោទប្រកាន់​អំពី​កររណី​របស់​គាត់​ នោះ​មិន​អាក្រក់​ដូច​ដែល​ខ្ញុំ​ស្មាន​ឡើយ​


ពេល​បាន​ស្នាក់នៅ​ជាមួយ​ពួកគេ​មិន​លើស​ពី​ប្រាំបី​ ឬ​ដប់​ថ្ងៃ​ លោក​ភេស្ទុស​ក៏​ចុះ​ទៅ‍​ឯ​ក្រុង​សេសារា​ ហើយ​នៅ​ថ្ងៃ​បន្ទាប់​ គាត់​ក៏​អង្គុយ​ក្នុង​សាលា​ក្ដី​ បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម