ដូច្នេះ អ្នករាល់គ្នាដែលភ្លេចព្រះអើយ ចូរពិចារណាសេចក្ដីនេះចុះ ក្រែងយើងហែកអ្នកឲ្យខ្ទេច ហើយគ្មានអ្នកណារំដោះបាន។
កិច្ចការ 23:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលមានការទាស់ទែងគ្នាកាន់តែខ្លាំង មេទ័ពធំក៏បង្គាប់ឲ្យពួកទាហាន ចុះទៅយកលោកប៉ុលចេញពីចំណោមពួកគេដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងគេហែកហួរលោកខ្ទេចខ្ទី។ ព្រះគម្ពីរខ្មែរសាកល ដោយមានការប្រកែកកាន់តែខ្លាំងឡើង មេបញ្ជាការខ្លាចក្រែងប៉ូលនឹងត្រូវពួកគេហែកជាបំណែក លោកក៏បញ្ជាពួកទាហានឲ្យចុះទៅយកប៉ូលចេញពីកណ្ដាលពួកគេ ហើយនាំទៅបន្ទាយវិញ។ Khmer Christian Bible ពេលមានទំនាស់កាន់តែខ្លាំង មេបញ្ជាការក៏បញ្ជាទាហានឲ្យចុះទៅដណ្ដើមយកលោកប៉ូលពីកណ្ដាលចំណោមពួកគេ នាំទៅក្នុងបន្ទាយវិញ ដោយខ្លាចក្រែងពួកគេហែកគាត់ជាចម្រៀក។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាឲ្យកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់លោក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះកើតទាស់គ្នាជាខ្លាំងដូច្នោះ នោះមេទ័ពធំក៏បង្គាប់ឲ្យពួកទាហានចុះទៅ យកគាត់ពីកណ្តាលគេមក ដោយអំណាច ហើយនាំចូលទៅក្នុងបន្ទាយវិញ ក្រែងលោគេប្រញាយហែកគាត់ខ្ទេចខ្ទីទៅ។ អាល់គីតាប ដោយឃើញអង្គប្រជុំឈ្លោះប្រកែកគ្នាកាន់តែខ្លាំងឡើងៗ លោកមេបញ្ជាការក៏បញ្ជាឲ្យកងទាហានចុះមក នាំលោកប៉ូលចេញពីកណ្ដាលចំណោមពួកគេ ចូលទៅក្នុងបន្ទាយ ព្រោះគាត់ខ្លាចគេហែកហួរសម្លាប់គាត់។ |
ដូច្នេះ អ្នករាល់គ្នាដែលភ្លេចព្រះអើយ ចូរពិចារណាសេចក្ដីនេះចុះ ក្រែងយើងហែកអ្នកឲ្យខ្ទេច ហើយគ្មានអ្នកណារំដោះបាន។
ក្រែងគេហែកព្រលឹងទូលបង្គំ ដូចជាសិង្ហ ហើយហែកឲ្យខ្ទេចខ្ទី គ្មានអ្នកណារំដោះបានឡើយ។
អ្នករាល់គ្នាស៊ីសាច់របស់ជនជាតិខ្ញុំ ហើយពន្លាត់ស្បែកពីខ្លួនគេចេញ រួចបំបាក់ឆ្អឹង ហើយកាត់គេជាដុំៗ ដូចជាកាប់សាច់ រៀបដាក់ក្នុងឆ្នាំង ក៏ដូចជាសាច់នៅក្នុងថ្លាង។
កាលគេរៀបនឹងនាំលោកប៉ុលចូលទៅក្នុងបន្ទាយ លោកមានប្រសាសន៍ទៅមេទ័ពធំថា៖ «តើខ្ញុំអាចនិយាយជាមួយលោកបន្តិចបានឬទេ?» មេទ័ពធំតបថា៖ «អ្នកចេះនិយាយភាសាក្រិកដែរឬ?
នោះមេទ័ពធំក៏បង្គាប់ឲ្យគេនាំលោកប៉ុលចូលទៅក្នុងបន្ទាយ ដោយប្រាប់គេឲ្យវាយសួរចម្លើយ ដើម្បីចង់ដឹងពីហេតុដែលគេស្រែកទាស់នឹងលោកបែបនេះ។
ប៉ុន្ដែ ក្មួយប្រុសរបស់លោកប៉ុលបានដឹងពីការពួនស្ទាក់នេះ ដូច្នេះ គាត់ក៏ចូលទៅក្នុងបន្ទាយ ហើយប្រាប់លោកប៉ុល។
បុរសនេះ ត្រូវពួកសាសន៍យូដាចាប់បាន ហើយគេបម្រុងនឹងសម្លាប់គាត់។ ប៉ុន្ដែ កាលខ្ញុំបាទនាំទាហានឡើងទៅសង្គ្រោះគាត់ ទើបដឹងថា គាត់ជាសាសន៍រ៉ូម។
ដោយខ្ញុំបាទចង់ដឹងពីមូលហេតុដែលគេចោទប្រកាន់គាត់ ខ្ញុំបាទក៏បាននាំគាត់ចុះទៅជួបក្រុមប្រឹក្សារបស់គេ។
នៅថ្ងៃបន្ទាប់ គេបានវិលត្រឡប់ទៅបន្ទាយវិញ ដោយទុកពលសេះឲ្យបន្តដំណើរជាមួយលោកប៉ុល។
ប៉ុន្តែ លោកលូស៊ា ជាមេទ័ពធំ បានមកកន្ត្រាក់យកគាត់ពីដៃយើងខ្ញុំទៅ ដោយអំណាចយ៉ាងសម្បើម
ជាញឹកញាប់ ពេលធ្វើដំណើរ ខ្ញុំជួបនឹងគ្រោះថ្នាក់នៅតាមទន្លេ គ្រោះថ្នាក់ដោយចោរប្លន់ គ្រោះថ្នាក់ដោយសាសន៍របស់ខ្ញុំ គ្រោះថ្នាក់ដោយសាសន៍ដទៃ គ្រោះថ្នាក់ក្នុងទីក្រុង គ្រោះថ្នាក់ក្នុងទីរហោស្ថាន គ្រោះថ្នាក់នៅក្នុងសមុទ្រ គ្រោះថ្នាក់ដោយពួកបងប្អូនក្លែងក្លាយ។
បងប្អូនស្ងួនភ្ងាអើយ ចូរឲ្យគ្រប់គ្នាបានឆាប់នឹងស្តាប់ ក្រនឹងនិយាយ ហើយយឺតនឹងខឹងដែរ។
ប៉ុន្តែ ប្រសិនបើអ្នកមានចិត្តច្រណែន និងមានគំនុំគុំគួនក្នុងចិត្ត នោះមិនត្រូវអួតខ្លួន ឬកុហកទាស់នឹងសេចក្តីពិតឡើយ។