បើអ្នករាល់គ្នារាក់ទាក់តែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីប្លែកពីគេ? សូម្បីតែពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូច្នោះទេឬ?
កិច្ចការ 21:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានបញ្ចប់ដំណើរតាមសំពៅពីក្រុងទីរ៉ុស នៅពេលយើងបានមកដល់ក្រុងផ្ទលេមេ។ យើងបានជម្រាបសួរពួកបងប្អូន ហើយបានស្នាក់នៅជាមួយគេអស់មួយថ្ងៃ។ ព្រះគម្ពីរខ្មែរសាកល នៅពេលបញ្ចប់ដំណើរតាមសមុទ្រពីទីរ៉ុស យើងក៏ទៅដល់ផ្ទលេមេ ហើយសួរសុខទុក្ខបងប្អូន រួចស្នាក់នៅជាមួយពួកគេមួយថ្ងៃ។ Khmer Christian Bible ពេលយើងបញ្ចប់ការធ្វើដំណើរតាមសំពៅពីក្រុងទីរ៉ុស យើងក៏មកដល់ក្រុងផ្ទលេមេ ហើយក្រោយពីបានជម្រាបសួរពួកបងប្អូនរួច យើងក៏ស្នាក់នៅជាមួយពួកគេមួយថ្ងៃ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងបានបន្តដំណើរពីក្រុងទីរ៉ុសទៅដល់ក្រុងផ្ទោឡេម៉ៃស៍ ហើយដំណើរតាមផ្លូវទឹកក៏ចប់ត្រឹមណេះ។ យើងបានចូលទៅជម្រាបសួរពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍ និងស្នាក់នៅជាមួយពួកគេមួយថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លុះសំរេចដំណើរពីក្រុងទីរ៉ុស ទៅដល់ផ្ទលេមេហើយ នោះក៏ទៅជំរាបសួរដល់ពួកជំនុំ ហើយបានសំចតនៅជាមួយនឹងគេអស់១ថ្ងៃ អាល់គីតាប យើងបានបន្ដដំណើរពីក្រុងទីរ៉ុស ទៅដល់ក្រុងផ្ទោឡេម៉ៃស៍ ហើយដំណើរតាមផ្លូវទឹកក៏ចប់ត្រឹមណេះ។ យើងបានចូលទៅឲ្យសាឡាមពួកបងប្អូននៅក្រុងផ្ទោឡេម៉ៃស៍ និងស្នាក់នៅជាមួយពួកគេមួយថ្ងៃ។ |
បើអ្នករាល់គ្នារាក់ទាក់តែបងប្អូនរបស់ខ្លួនប៉ុណ្ណោះ តើអ្នករាល់គ្នាបានធ្វើអ្វីប្លែកពីគេ? សូម្បីតែពួកសាសន៍ដទៃ តើមិនប្រព្រឹត្តដូច្នោះទេឬ?
នៅគ្រានោះ លោកពេត្រុសឈរឡើងក្នុងចំណោមពួកបងប្អូន (មានគ្នាទាំងអស់ប្រមាណមួយរយម្ភៃនាក់) ហើយពោលថា៖
ព្រះបាទហេរ៉ូឌខឹងនឹងប្រជាជនក្រុងទីរ៉ុស និងក្រុងស៊ីដូនជាខ្លាំង។ ដូច្នេះ អ្នកទាំងនោះរួមចិត្តគ្នាមកគាល់ស្តេច ហើយក្រោយពីបានបញ្ចុះបញ្ចូលលោកប្លាសតុស ជាមហាតលិករបស់ស្តេចរួចហើយ គេក៏ទូលសូមឲ្យមានសន្ដិភាព ព្រោះស្រុករបស់គេទទួលស្បៀងអាហារពីស្តេច។
កាលលោកបានចូលចតនៅក្រុងសេសារាហើយ លោកក៏ឡើងទៅជម្រាបសួរក្រុមជំនុំ បន្ទាប់មក ចុះទៅក្រុងអាន់ទីយ៉ូក។
កាលយើងកំពុងស្នាក់នៅទីនោះជាច្រើនថ្ងៃ មានហោរាម្នាក់ឈ្មោះអ័ក្កាបុស ចុះមកពីស្រុកយូដា។
កាលបានជម្រាបសួរអ្នកទាំងនោះរួចហើយ លោកប៉ុលក៏បានរៀបរាប់ពីកិច្ចការដែលព្រះបានធ្វើក្នុងចំណោមពួកសាសន៍ដទៃ ម្ដងមួយៗ តាមរយៈការងាររបស់លោក។
ពេលយើងមកជិតដល់កោះគីប្រុស យើងក៏ធ្វើដំណើរវាងទៅខាងស្ដាំ ឆ្ពោះទៅស្រុកស៊ីរី រួចចូលចតនៅក្រុងទីរ៉ុស ដ្បិតសំពៅត្រូវរើទំនិញចេញនៅទីនោះ។
ប៉ុន្មានថ្ងៃក្រោយមកទៀត ព្រះបាទអ័គ្រីប៉ា និងព្រះនាងបេរេនីស យាងចុះមកដល់ក្រុងសេសារា ដើម្បីសម្ដែងការគួរសមចំពោះលោកភេស្ទុស។
សូមជម្រាបសួរអ្នកដឹកនាំទាំងអស់របស់អ្នករាល់គ្នា ព្រមទាំងពួកបរិសុទ្ធទាំងអស់ផង។ អស់អ្នកដែលមកពីស្រុកអ៊ីតាលី ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។
គេនឹងជម្រាបសួរដល់អ្នក ហើយនឹងជូននំបុ័ងពីរដុំមកអ្នក ដែលអ្នកត្រូវទទួលពីដៃគេ។
តែកាលដុតថ្វាយរួច លោកសាំយូអែលក៏មកដល់ ហើយស្ដេចសូលក៏ចេញទៅទទួល ដើម្បីនឹងគោរពដល់លោក។