សាវកទាំងដប់ពីរមានឈ្មោះដូចតទៅ៖ ទីមួយគឺ ស៊ីម៉ូន ដែលហៅថាពេត្រុស និងអនទ្រេជាប្អូន ហើយមានកូនរបស់លោកសេបេដេ គឺយ៉ាកុប និងយ៉ូហានជាប្អូន។
កិច្ចការ 21:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅថ្ងៃបន្ទាប់ លោកប៉ុលបានទៅផ្ទះរបស់លោកយ៉ាកុបជាមួយយើង ឯពួកចាស់ទុំទាំងអស់បានជួបជុំគ្នានៅទីនោះ។ ព្រះគម្ពីរខ្មែរសាកល នៅថ្ងៃបន្ទាប់ ប៉ូលបានចូលទៅជួបយ៉ាកុបជាមួយយើង ហើយពួកចាស់ទុំទាំងអស់ក៏មកជួបជុំគ្នានៅទីនោះដែរ។ Khmer Christian Bible នៅថ្ងៃបន្ទាប់ លោកប៉ូលបានចូលទៅជួបលោកយ៉ាកុបជាមួយយើង ហើយចាស់ទុំទាំងអស់បានមកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃបន្ទាប់ លោកប៉ូលបានទៅផ្ទះលោកយ៉ាកុបជាមួយយើង រីឯពួកព្រឹទ្ធាចារ្យ*ទាំងអស់ក៏ជួបជុំគ្នានៅទីនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថ្ងៃស្អែកឡើងប៉ុលក៏ចូលទៅសួរយ៉ាកុបជាមួយនឹងយើង ក្នុងកាលដែលពួកចាស់ទុំទាំងអស់ប្រជុំគ្នានៅទីនោះ អាល់គីតាប នៅថ្ងៃបន្ទាប់ លោកប៉ូលបានទៅផ្ទះលោកយ៉ាកកូប ជាមួយយើង រីឯពួកអះលីជំអះទាំងអស់ ក៏ជួបជុំគ្នានៅទីនោះដែរ។ |
សាវកទាំងដប់ពីរមានឈ្មោះដូចតទៅ៖ ទីមួយគឺ ស៊ីម៉ូន ដែលហៅថាពេត្រុស និងអនទ្រេជាប្អូន ហើយមានកូនរបស់លោកសេបេដេ គឺយ៉ាកុប និងយ៉ូហានជាប្អូន។
គេក៏បានធ្វើដូច្នោះមែន ដោយផ្ញើជំនួយនោះទៅពួកចាស់ទុំ ដោយសារដៃលោកបាណាបាស និងលោកសុល។
ប៉ុន្ដែ លោកធ្វើដៃជាសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់ប្រាប់គេពីរបៀបដែលព្រះអម្ចាស់បាននាំលោកចេញពីគុក ហើយលោកផ្តាំគេថា៖ «សូមជម្រាបរឿងនេះដល់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មក លោកក៏ចេញទៅកន្លែងមួយផ្សេងទៀត។
កាលពួកលោកមានប្រសាសន៍ចប់ហើយ លោកយ៉ាកុបក៏ឆ្លើយឡើងថា៖ «បងប្អូនអ្នករាល់គ្នាអើយ សូមស្តាប់ខ្ញុំសិន
ក្រោយពីលោកប៉ុល និងលោកបាណាបាស បានប្រកែកជំទាស់ជាមួយពួកគេយ៉ាងខ្លាំងមក ក្រុមជំនុំបានតម្រូវឲ្យលោកប៉ុល លោកបាណាបាស និងបងប្អូនខ្លះទៀត ឡើងទៅជម្រាបពួកសាវក និងពួកចាស់ទុំ នៅក្រុងយេរូសាឡិម អំពីរឿងនេះ។
ឲ្យនាំយកសំបុត្រ ដែលមានសេចក្ដីដូចតទៅ៖ «យើងខ្ញុំ ជាសាវក ជាចាស់ទុំ និងជាពួកបងប្អូន សូមជម្រាបសួរដល់ពួកបងប្អូនជាសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។
លោកប៉ុលបានចាត់គេពីក្រុងមីលេត ឲ្យទៅក្រុងអេភេសូរ ដើម្បីហៅពួកចាស់ទុំនៃក្រុមជំនុំនោះមកជួបលោក។
ឯកឧត្តមអាចដឹងបានថា តាំងពីខ្ញុំបាទឡើងទៅថ្វាយបង្គំនៅក្រុងយេរូសាឡិម នោះមិនលើសពីដប់ពីរថ្ងៃទេ។
កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលគេរាប់ថាជាសសរទ្រូង បានឃើញព្រះគុណដែលព្រះប្រទានមកខ្ញុំ ពួកលោកក៏បានលូកដៃស្តាំនៃការប្រកបមកទទួលខ្ញុំ និងលោកបាណាបាស ដើម្បីឲ្យយើងទៅឯសាសន៍ដទៃ ហើយពួកលោកទៅឯពួកអ្នកកាត់ស្បែកវិញ។
យ៉ាកុប ជាអ្នកបម្រើរបស់ព្រះ និងរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ សូមជម្រាបសួរដល់កុលសម្ព័ន្ធទាំងដប់ពីរ ដែលត្រូវខ្ចាត់ខ្ចាយ។