គេក៏បានធ្វើដូច្នោះមែន ដោយផ្ញើជំនួយនោះទៅពួកចាស់ទុំ ដោយសារដៃលោកបាណាបាស និងលោកសុល។
កិច្ចការ 20:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកប៉ុលបានចាត់គេពីក្រុងមីលេត ឲ្យទៅក្រុងអេភេសូរ ដើម្បីហៅពួកចាស់ទុំនៃក្រុមជំនុំនោះមកជួបលោក។ ព្រះគម្ពីរខ្មែរសាកល ប៉ូលបានចាត់គេពីមីលេតទៅអេភេសូរ ឲ្យហៅពួកចាស់ទុំរបស់ក្រុមជំនុំនោះមក។ Khmer Christian Bible ប៉ុន្ដែគាត់បានចាត់គេពីក្រុងមីលេតទៅអញ្ជើញក្រុមចាស់ទុំនៃក្រុមជំនុំនៅក្រុងអេភេសូរឲ្យមកជួបគាត់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ូលបានចាត់គេពីក្រុងមីលេត ឲ្យទៅអញ្ជើញពួកព្រឹទ្ធាចារ្យ*នៃក្រុមជំនុំ*នៅក្រុងអេភេសូមក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុលក៏ចាត់គេ ពីមីលេតទៅឯក្រុងអេភេសូរ ដើម្បីនឹងហៅពួកចាស់ទុំក្នុងពួកជំនុំនោះមក អាល់គីតាប លោកប៉ូលបានចាត់គេពីក្រុងមីលេត ឲ្យទៅអញ្ជើញពួកអះលីជំអះនៃក្រុមជំអះនៅក្រុងអេភេសូមក។ |
គេក៏បានធ្វើដូច្នោះមែន ដោយផ្ញើជំនួយនោះទៅពួកចាស់ទុំ ដោយសារដៃលោកបាណាបាស និងលោកសុល។
កាលពួកលោកបានតែងតាំងពួកចាស់ទុំ នៅគ្រប់ទាំងក្រុមជំនុំ ដោយអធិស្ឋានទាំងតមរួចហើយ ពួកលោកក៏ប្រគល់គេទុកនឹងព្រះអម្ចាស់ ដែលគេបានជឿ។
ឲ្យនាំយកសំបុត្រ ដែលមានសេចក្ដីដូចតទៅ៖ «យើងខ្ញុំ ជាសាវក ជាចាស់ទុំ និងជាពួកបងប្អូន សូមជម្រាបសួរដល់ពួកបងប្អូនជាសាសន៍ដទៃ ដែលនៅក្រុងអាន់ទីយ៉ូក ស្រុកស៊ីរី និងស្រុកគីលីគា។
ពេលមកដល់ក្រុងយេរូសាឡិមហើយ ក្រុមជំនុំ ពួកសាវក និងពួកចាស់ទុំនាំគ្នាស្វាគមន៍ទទួលពួកលោក ហើយពួកលោកក៏បានប្រកាសពីគ្រប់ទាំងការ ដែលព្រះបានធ្វើជាមួយពួកលោក។
ពេលពួកលោកធ្វើដំណើរកាត់ក្រុងទាំងនោះ ពួកលោកប្រគល់សេចក្ដីសម្រេចរបស់ពួកសាវក និងពួកចាស់ទុំ នៅក្រុងយេរូសាឡិមដល់គេ ដើម្បីឲ្យគេអនុវត្តតាម។
ពេលមកក្រុងអេភេសូរ លោកប៉ុលទុកអ្នកទាំងពីរឲ្យនៅទីនោះ តែឯលោកវិញ ចូលទៅក្នុងសាលាប្រជុំ ហើយជជែកវែកញែកជាមួយសាសន៍យូដា។
ក្រោយពីបានចុះសំពៅចេញពីទីនោះ យើងបានមកដល់ទន្ទឹមនឹងកោះឃីយ៉ូសនៅថ្ងៃបន្ទាប់។ ថ្ងៃបន្ទាប់មកទៀត យើងមកដល់កោះសាម៉ូស ហើយមួយថ្ងៃបន្ទាប់មកទៀត យើងមកដល់ក្រុងមីលេត។
ចូរអ្នករាល់គ្នារក្សាខ្លួន ហើយរក្សាហ្វូងចៀម ដែលព្រះវិញ្ញាណបរិសុទ្ធបានតាំងអ្នករាល់គ្នា ឲ្យមើលខុសត្រូវ ដើម្បីថែរក្សាក្រុមជំនុំរបស់ព្រះ ដែលព្រះអង្គបានទិញដោយព្រះលោហិតនៃព្រះរាជបុត្រារបស់ព្រះអង្គផ្ទាល់។
ចាស់ទុំណាដែលនាំមុខបានល្អ ត្រូវរាប់ជាស័ក្ដិសមនឹងទទួលកិត្តិយសទ្វេដង ជាពិសេសអស់អ្នកដែលនឿយហត់នឹងប្រកាសព្រះបន្ទូល និងបង្រៀន។
ខ្ញុំបានទុកឲ្យអ្នកនៅកោះក្រេត ដើម្បីរៀបចំកិច្ចការដែលនៅសល់ ឲ្យមានរបៀបរៀបរយ និងតាំងឲ្យមានពួកចាស់ទុំនៅគ្រប់ទាំងទីក្រុង
ក្នុងចំណោមអ្នករាល់គ្នា តើមានអ្នកណាឈឺឬទេ? ត្រូវឲ្យអ្នកនោះហៅពួកចាស់ទុំរបស់ក្រុមជំនុំមក ហើយឲ្យលោកទាំងនោះអធិស្ឋានឲ្យ ព្រមទាំងលាបប្រេងក្នុងព្រះនាមព្រះអម្ចាស់ផង។
ដូច្នេះ ក្នុងនាមជាចាស់ទុំ និងជាបន្ទាល់ពីការរងទុក្ខរបស់ព្រះគ្រីស្ទ ហើយជាអ្នកមានចំណែកក្នុងសិរីល្អដែលត្រូវលេចមក ខ្ញុំសូមដាស់តឿនពួកចាស់ទុំក្នុងចំណោមអ្នករាល់គ្នាថា
ខ្ញុំជាចាស់ទុំ សូមជម្រាបមកលោកស្រីដែលព្រះរើសតាំង និងកូនៗរបស់លោកស្រី ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត មិនមែនតែខ្ញុំម្នាក់ប៉ុណ្ណោះ គឺអស់អ្នកដែលស្គាល់សេចក្ដីពិតផងដែរ
ខ្ញុំជាចាស់ទុំ សូមជម្រាបមកកៃយុស ជាប្អូនស្ងួនភ្ងា ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។