ដូច្នេះ សេចក្ដីនេះគ្មានអ្នកណាអាចប្រកែកបានទេ គួរតែអ្នករាល់គ្នានៅស្ងៀមទៅ មិនត្រូវធ្វើដោយតក់ក្រហល់ដូច្នេះឡើយ។
កិច្ចការ 19:37 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នករាល់គ្នាបាននាំអ្នកទាំងនេះមក ដែលមិនមែនជាចោរលួចវិហារ ឬជាអ្នកប្រមាថដល់ព្រះរបស់យើងទេ។ ព្រះគម្ពីរខ្មែរសាកល ព្រោះថាអ្នកទាំងនេះដែលអ្នករាល់គ្នានាំមក មិនមែនជាចោរប្លន់ព្រះវិហារ ហើយក៏មិនបាននិយាយប្រមាថព្រះម៉ែរបស់យើងដែរ។ Khmer Christian Bible ដ្បិតពួកអ្នកទាំងនេះដែលបងប្អូនបាននាំមក មិនមែនជាចោរប្លន់ព្រះវិហារ ហើយក៏មិនបានប្រមាថព្រះរបស់យើងដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនបាននាំអ្នកទាំងនេះមក ប៉ុន្តែ គេមិនបានប្លន់ព្រះវិហារ ឬក៏ពោលពាក្យអ្វីប្រមាថព្រះនាងរបស់យើងទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នករាល់គ្នាបាននាំមនុស្សទាំងនេះមក ដែលមិនមែនជាចោរលួចវិហារ ឬប្រមាថដល់ព្រះនៃអ្នករាល់គ្នាទេ អាល់គីតាប បងប្អូនបាននាំអ្នកទាំងនេះមក ប៉ុន្ដែ គេមិនបានប្លន់វិហារ ឬក៏ពោលពាក្យអ្វីប្រមាថនាងរបស់យើងទេ។ |
ដូច្នេះ សេចក្ដីនេះគ្មានអ្នកណាអាចប្រកែកបានទេ គួរតែអ្នករាល់គ្នានៅស្ងៀមទៅ មិនត្រូវធ្វើដោយតក់ក្រហល់ដូច្នេះឡើយ។
លោកប៉ុលមានប្រសាសន៍ស្រាយបំភ្លឺថា៖ «ខ្ញុំបាទមិនបានប្រព្រឹត្តអ្វីខុសនឹងក្រឹត្យវិន័យរបស់សាសន៍យូដា ខុសនឹងព្រះវិហារ ឬខុសនឹងសេសារឡើយ»។
ខ្លួនអ្នកហាមគេកុំឲ្យផិតក្បត់ តើអ្នកផិតក្បត់ឬទេ? ខ្លួនអ្នកដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ?
យើងមិនបង្អាក់បង្អន់ចិត្តអ្នកណាម្នាក់ក្នុងកិច្ចការអ្វីឡើយ ក្រែងមានអ្នកណាចាប់កំហុសមុខងារបម្រើរបស់យើង