យើងដឹងថា ព្រះមិនស្តាប់មនុស្សបាបទេ ប៉ុន្តែ ព្រះអង្គនឹងស្តាប់អ្នកណាដែលកោតខ្លាចព្រះ ហើយប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ។
កិច្ចការ 19:35 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលលោកលេខាធិការបានឃាត់បណ្ដាជនឲ្យនៅស្ងៀមហើយ លោកមានប្រសាសន៍ថា៖ «ពួកក្រុងអេភេសូរអើយ តើអ្នកណាមិនដឹងថា ពួកអ្នកក្រុងអេភេសូរនេះ ជាអ្នកថែរក្សាព្រះវិហារព្រះនាងឌីអាន និងជាក្រុងដែលមានរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ!។ ព្រះគម្ពីរខ្មែរសាកល នៅទីបំផុត លេខាធិការក្រុងបានធ្វើឲ្យហ្វូងមនុស្សនៅស្ងៀម ហើយនិយាយថា៖ “អស់លោកដែលជាអ្នកអេភេសូរអើយ! តើមានអ្នកណាដែលមិនដឹងថា ទីក្រុងរបស់អ្នកអេភេសូរជាអ្នកថែរក្សាព្រះវិហាររបស់ព្រះម៉ែអរតេមីសដ៏ធំឧត្ដម និងរបស់រូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ? Khmer Christian Bible ក្រោយពីលេខាធិការក្រុងបានឲ្យបណ្ដាជននៅស្ងៀមស្ងាត់ គាត់ក៏និយាយថា៖ «បងប្អូនអ្នកក្រុងអេភេសូរអើយ! តើមានអ្នកណាមិនដឹងថា អ្នកក្រុងអេភេសូរជាអ្នកថ្វាយបង្គំព្រះនាងឌីអានដ៏ឧត្ដុង្គឧត្ដម និងរូបសំណាកដែលធ្លាក់ពីលើមេឃមកនោះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀម ដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថាក្រុងអេភេសូ ជាក្រុងរបស់ព្រះនាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលលោកភូឈួយបានធ្វើបង្អន់ដល់ហ្វូងមនុស្ស នោះក៏និយាយថា នែ ពួកក្រុងអេភេសូរអើយ តើមានអ្នកឯណាដែលមិនដឹងថា ពួកអ្នកនៅក្រុងនេះ ជាអ្នកថែរក្សាព្រះវិហារនៃព្រះឌីអានដ៏ធំ ដែលធ្លាក់មកពីព្រះសេយូសនោះ អាល់គីតាប នៅទីបំផុត លោកលេខាធិការក្រុងបានឃាត់បណ្ដាជនឲ្យនៅស្ងៀមដោយពោលថា៖ «បងប្អូនជាអ្នកក្រុងអេភេសូអើយ! តើនរណាមិនដឹងថា ក្រុងអេភេសូ ជាក្រុងរបស់នាងឌីអាន ដែលជាព្រះដ៏ប្រសើរឧត្ដម និងជាក្រុងដែលមានរូបសំណាកធ្លាក់ចុះពីស្ថានសួគ៌មកនោះ!។ |
យើងដឹងថា ព្រះមិនស្តាប់មនុស្សបាបទេ ប៉ុន្តែ ព្រះអង្គនឹងស្តាប់អ្នកណាដែលកោតខ្លាចព្រះ ហើយប្រព្រឹត្តតាមព្រះហឫទ័យព្រះអង្គ។
ពេលមកក្រុងអេភេសូរ លោកប៉ុលទុកអ្នកទាំងពីរឲ្យនៅទីនោះ តែឯលោកវិញ ចូលទៅក្នុងសាលាប្រជុំ ហើយជជែកវែកញែកជាមួយសាសន៍យូដា។
អ្នកក៏ឃើញ ហើយឮថា ឈ្មោះប៉ុលនេះបានបញ្ចុះបញ្ចូល ព្រមទាំងបង្វែរមនុស្សជាច្រើន មិនត្រឹមតែនៅក្រុងអេភេសូរនេះប៉ុណ្ណោះទេ គឺស្ទើរតែពេញស្រុកអាស៊ីទាំងមូល ដោយពោលថា ព្រះដែលដៃមនុស្សធ្វើ មិនមែនជាព្រះឡើយ។
ប៉ុន្តែ ពេលគេដឹងថា គាត់ជាសាសន៍យូដា គេក៏ស្រែកឡើងព្រមគ្នា ប្រមាណជាពីរម៉ោងថា៖ «ព្រះនាងឌីអានរបស់ពួកក្រុងអេភេសូរយើង ទ្រង់ធំវិសេស!»។
ដូច្នេះ សេចក្ដីនេះគ្មានអ្នកណាអាចប្រកែកបានទេ គួរតែអ្នករាល់គ្នានៅស្ងៀមទៅ មិនត្រូវធ្វើដោយតក់ក្រហល់ដូច្នេះឡើយ។
នៅពេលនោះ អ្នករាល់គ្នាមិនមានព្រះគ្រីស្ទទេ ក៏ឃ្លាតចេញពីជនជាតិអ៊ីស្រាអែលផង ជាមនុស្សដទៃខាងឯសេចក្តីសញ្ញា ដែលព្រះអង្គបានសន្យាទុក គ្មានទីសង្ឃឹម ហើយក៏គ្មានព្រះនៅក្នុងពិភពលោកនេះដែរ។