ក្នុងចំណោមហោរាទាំងនោះ មានម្នាក់ឈ្មោះអ័ក្កាបុស ក្រោកឡើង ហើយថ្លែងដោយព្រះវិញ្ញាណថា នឹងមានអំណត់ជាខ្លាំងនៅពាសពេញលើផែនដី (អំណត់នេះកើតមានក្នុងរជ្ជកាលព្រះចៅក្លូឌាស)។
កិច្ចការ 18:2 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះ លោកជួបសាសន៍យូដាម្នាក់ ឈ្មោះអ័គីឡា ជាអ្នកស្រុកប៉ុនតុស ដែលទើបនឹងមកពីស្រុកអ៊ីតាលី ជាមួយនាងព្រីស៊ីលជាប្រពន្ធ ព្រោះព្រះចៅក្លូឌាស បានបង្គាប់ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់។ លោកប៉ុលបានទៅជួបអ្នកទាំងពីរ ព្រះគម្ពីរខ្មែរសាកល គាត់ជួបជនជាតិយូដាម្នាក់ឈ្មោះអ័គីឡាអ្នកប៉ុនតុស និងព្រីស៊ីឡាប្រពន្ធរបស់គាត់ អ្នកទាំងពីរទើបមកពីអ៊ីតាលី ពីព្រោះក្លូឌាសបានបញ្ជាឲ្យជនជាតិយូដាទាំងអស់ចេញពីរ៉ូម។ ប៉ូលក៏ទៅជួបពួកគេ Khmer Christian Bible នៅក្រុងនោះ លោកប៉ូលបានជួបជនជាតិយូដាម្នាក់ឈ្មោះអ័គីឡាជាអ្នកស្រុកប៉ុនតុស និងនាងព្រីស៊ីលជាប្រពន្ធរបស់គាត់ដែលទើបមកពីស្រុកអ៊ីតាលី ដ្បិតព្រះចៅអធិរាជក្លូឌាសបានបញ្ជាឲ្យជនជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូម លោកប៉ូលក៏ចូលទៅជួបពួកគេ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅក្រុងនោះ លោកបានជួបជនជាតិយូដាម្នាក់ ឈ្មោះអគីឡា ជាអ្នកស្រុកប៉ុនតុស។ លោកអគីឡា និងនាងព្រីស៊ីលជាភរិយា ទើបនឹងមកពីស្រុកអ៊ីតាលី ព្រោះព្រះចៅអធិរាជក្លូឌាសបានចេញបញ្ជាឲ្យជនជាតិយូដាទាំងអស់ ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលទៅទាក់ទងនឹងអ្នកទាំងពីរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះ គាត់ជួបនឹងសាសន៍យូដាម្នាក់ឈ្មោះអ័គីឡា ដែលកើតនៅស្រុកប៉ុនតុស ជាអ្នកទើបនឹងមកពីស្រុកអ៊ីតាលី ព្រមទាំងព្រីស៊ីល ជាប្រពន្ធគាត់ផង ពីព្រោះមហារាជក្លូឌាស ទ្រង់បានបង្គាប់ ឲ្យសាសន៍យូដាចេញពីក្រុងរ៉ូមទាំងអស់ទៅ គាត់ក៏ទៅឯអ្នកទាំង២នោះ អាល់គីតាប នៅក្រុងនោះ គាត់បានជួបជនជាតិយូដាម្នាក់ ឈ្មោះអគីឡា ជាអ្នកស្រុកប៉ុនតុស។ លោកអគីឡា និងនាងព្រីស៊ីលជាភរិយា ទើបនឹងមកពីស្រុកអ៊ីតាលី ព្រោះស្តេចអធិរាជក្លូឌាស បានចេញបញ្ជាឲ្យជនជាតិយូដាទាំងអស់ចាកចេញពីក្រុងរ៉ូម។ លោកប៉ូលទៅទាក់ទងនឹងអ្នកទាំងពីរ |
ក្នុងចំណោមហោរាទាំងនោះ មានម្នាក់ឈ្មោះអ័ក្កាបុស ក្រោកឡើង ហើយថ្លែងដោយព្រះវិញ្ញាណថា នឹងមានអំណត់ជាខ្លាំងនៅពាសពេញលើផែនដី (អំណត់នេះកើតមានក្នុងរជ្ជកាលព្រះចៅក្លូឌាស)។
ក្រោយហេតុការណ៍នេះមក លោកប៉ុលបានស្នាក់នៅទីនោះជាយូរថ្ងៃទៀត បន្ទាប់មក លោកជម្រាបលាពួកបងប្អូន ចុះសំពៅទៅស្រុកស៊ីរី មានទាំងនាងព្រីស៊ីល និងលោកអ័គីឡាទៅជាមួយដែរ។ លោកបានកោរសក់នៅក្រុងកេងគ្រា ព្រោះលោកត្រូវលាបន់បំណន់ ។
គាត់ចាប់ផ្ដើមអធិប្បាយក្នុងសាលាប្រជុំដោយក្លាហាន ប៉ុន្តែ ពេលលោកអ័គីឡា និងនាងព្រីស៊ីល បានឮ អ្នកទាំងពីរក៏នាំគាត់មកពន្យល់ពីផ្លូវរបស់ព្រះ ឲ្យរឹតតែច្បាស់ថែមទៀត។
គឺសាសន៍ផារថុស មេឌី អេឡាំ និងពួកអ្នកស្រុកមេសូប៉ូតាមា ស្រុកយូដា ស្រុកកាប៉ាដូគា ស្រុកប៉ុនតុស ស្រុកអាស៊ី
កាលគេសម្រេចឲ្យយើងខ្ញុំចុះសំពៅចេញទៅស្រុកអ៊ីតាលី គេប្រគល់លោកប៉ុល និងអ្នកទោសខ្លះទៀតទៅមេទ័ពរងម្នាក់ ក្នុងកងទ័ពអូគូស្ទ ឈ្មោះយូលាស។
នៅទីនោះ មេទ័ពរងបានឃើញសំពៅមួយមកពីក្រុងអ័លេក្សានទ្រា ដែលត្រូវចេញទៅស្រុកអ៊ីតាលី លោកក៏ឲ្យយើងចុះសំពៅនោះ។
ក្រុមជំនុំទាំងឡាយនៅស្រុកអាស៊ី សូមជម្រាបសួរមកអ្នករាល់គ្នា។ លោកអ័រគីឡា និងនាងព្រីស៊ីល ព្រមទាំងក្រុមជំនុំដែលប្រជុំនៅផ្ទះគាត់ ក៏សូមជម្រាបសួរមកអ្នករាល់គ្នាយ៉ាងអស់ពីចិត្ត ក្នុងព្រះអម្ចាស់ដែរ។
សូមជម្រាបសួរអ្នកដឹកនាំទាំងអស់របស់អ្នករាល់គ្នា ព្រមទាំងពួកបរិសុទ្ធទាំងអស់ផង។ អស់អ្នកដែលមកពីស្រុកអ៊ីតាលី ក៏សូមជម្រាបសួរមកអ្នករាល់គ្នាដែរ។
ពេត្រុស ជាសាវករបស់ព្រះយេស៊ូវគ្រីស្ទ សូមជម្រាបមកបងប្អូន ដែលបែកខ្ញែកគ្នាទៅស្នាក់នៅស្រុកប៉ុនតុស ស្រុកកាឡាទី ស្រុកកាប៉ាដូគា ស្រុកអាស៊ី និងស្រុកប៊ីធូនា