ទូលបង្គំបានប្រព្រឹត្ត ដូចប្រព្រឹត្តចំពោះមិត្តសម្លាញ់ ឬបងប្អូនរបស់ទូលបង្គំ ទូលបង្គំបានឱនខ្លួនទាំងសោយសោក ដូចអ្នកដែលកាន់ទុក្ខនៅពេលម្តាយស្លាប់។
កិច្ចការ 16:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ លោកប៉ុលបានស្រែកឡើងយ៉ាងខ្លាំងថា៖ «កុំធ្វើបាបខ្លួនអី ដ្បិតយើងទាំងអស់គ្នានៅទីនេះទេ!»។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែប៉ូលស្រែកឡើងដោយសំឡេងយ៉ាងខ្លាំងថា៖ “កុំអន្តរាយខ្លួនឡើយ ដ្បិតយើងទាំងអស់គ្នានៅទីនេះទេ!”។ Khmer Christian Bible ប៉ុន្ដែលោកប៉ូលបានស្រែកខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី ព្រោះយើងទាំងអស់គ្នានៅទីនេះទេ» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ លោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី យើងទាំងអស់គ្នានៅឯនេះទេ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប៉ុន្តែ ប៉ុលស្រែកឡើងឃាត់ថា កុំធ្វើបាបខ្លួនឡើយ ដ្បិតយើងនៅឯណេះទាំងអស់គ្នាទេ អាល់គីតាប ប៉ុន្ដែ លោកប៉ូលបានស្រែកឡើងយ៉ាងខ្លាំងៗថា៖ «កុំធ្វើបាបខ្លួនអី យើងទាំងអស់គ្នានៅឯនេះទេ!»។ |
ទូលបង្គំបានប្រព្រឹត្ត ដូចប្រព្រឹត្តចំពោះមិត្តសម្លាញ់ ឬបងប្អូនរបស់ទូលបង្គំ ទូលបង្គំបានឱនខ្លួនទាំងសោយសោក ដូចអ្នកដែលកាន់ទុក្ខនៅពេលម្តាយស្លាប់។
ប្រសិនបើទូលបង្គំធ្វើការអាក្រក់ ស្នងនឹងមិត្តសម្លាញ់ទូលបង្គំ ឬបានរឹបអូសយកទ្រព្យពីសត្រូវ របស់ទូលបង្គំដោយឥតហេតុ
តែឯអ្នកណាដែលធ្វើបាបនឹងយើងនោះ ក៏ប្រទូស្តដល់ព្រលឹងខ្លួនដែរ អស់អ្នកណាដែលស្អប់យើង នោះឈ្មោះថាស្រឡាញ់សេចក្ដីស្លាប់ហើយ។
ម្យ៉ាងទៀត កុំប្រព្រឹត្តអាក្រក់ហួសល្បត់ ក៏កុំឲ្យល្ងីល្ងើពេកដែរ ឯងចង់ស្លាប់មុនកំណត់ធ្វើអី?
មិនត្រូវសងសឹក ឬចងគំនុំគុំគួននឹងពួកកូនចៅរបស់សាសន៍អ្នកឡើយ គឺត្រូវស្រឡាញ់អ្នកជិតខាងរបស់អ្នកដូចខ្លួនអ្នកវិញ យើងនេះជាព្រះយេហូវ៉ា។
ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរស្រឡាញ់ខ្មាំងសត្រូវរបស់អ្នក ហើយអធិស្ឋានឲ្យអស់អ្នកដែលបៀតបៀនអ្នករាល់គ្នាចុះ
ប៉ុន្តែ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឈប់ប៉ុណ្ណឹងចុះ!»។ ព្រះអង្គក៏ពាល់ត្រចៀកអ្នកនោះឲ្យជាវិញ។
ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងថាគេធ្វើអ្វីទេ»។ គេយកព្រះពស្ត្ររបស់ព្រះអង្គ មកចាប់ឆ្នោតចែកគ្នា។
ពេលឆ្មាំគុកភ្ញាក់ឡើង ឃើញទ្វារគុកនៅចំហដូច្នេះ គាត់ក៏ហូតដាវបម្រុងនឹងសម្លាប់ខ្លួន ដោយស្មានថា អ្នកទោសរត់បាត់អស់ហើយ។
ឆ្មាំគុកក៏សុំឲ្យគេយកភ្លើងមក រួចប្រញាប់ប្រញាល់ចូលទៅក្នុងគុក ហើយក្រាបចុះនៅទៀបជើងលោកប៉ុល និងលោកស៊ីឡាស ទាំងញាប់ញ័រ។
ចូរប្រយ័ត្ន កុំឲ្យអ្នកណាធ្វើអំពើអាក្រក់ ស្នងនឹងអំពើអាក្រក់ឡើយ ចូរសង្វាតធ្វើអំពើល្អជានិច្ច ដល់គ្នាទៅវិញទៅមក និងដល់មនុស្សគ្រប់គ្នា។