Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 35:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

14 ទូល‌បង្គំ​បាន​ប្រព្រឹត្ត ដូច​ប្រព្រឹត្ត​ចំពោះ​មិត្ត​សម្លាញ់ ឬ​បង​ប្អូន​របស់​ទូល‌បង្គំ ទូល‌បង្គំ​បាន​ឱន​ខ្លួនទាំង​សោយ​សោក ដូច​អ្នក​ដែល​កាន់​ទុក្ខ​នៅ​ពេល​ម្តាយ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

14 ខ្ញុំ​បាន​ទៅណេះទៅណោះ​ដើម្បីពួកគេ ហាក់ដូចជា​ពួកគេជា​មិត្តសម្លាញ់ ឬ​បងប្អូន​របស់​ខ្ញុំ​; ខ្ញុំ​បាន​ឱនចុះ​ដោយ​យំសោក ដូចជា​កាន់ទុក្ខ​ចំពោះ​ម្ដាយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

14 ទូលបង្គំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​ប្រព្រឹត្ត​ចំពោះ​មិត្ត‌ភក្ដិ និង​បងប្អូន ទូលបង្គំ​ព្រួយ​ចិត្ត​សោក​សង្រេង ដូច​កាន់​ទុក្ខ​នៅ​ពេល​ម្ដាយ​ស្លាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

14 ទូលបង្គំ​បាន​ប្រព្រឹត្ត បែប​ដូច​ជា​អ្នក​នោះ​ជា​សំឡាញ់ ឬ​ជា​បង​ប្អូន ទូលបង្គំ​បាន​ឱន​ខ្លួន​ដោយ​សេចក្ដី​សោក ដូច​ជា​អ្នក​ដែល​កាន់​ទុក្ខ​ចំពោះ​ម្តាយ

សូមមើលជំពូក ចម្លង

អាល់គីតាប

14 ខ្ញុំ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​ប្រព្រឹត្ត​ចំពោះ​មិត្ត‌ភក្ដិ និង​បង​ប្អូន ខ្ញុំ​ព្រួយ​ចិត្ត​សោក​សង្រេង ដូច​កាន់​ទុក្ខ​នៅ​ពេល​ម្ដាយ​ស្លាប់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 35:14
6 ការដាក់ឲ្យឆ្លើយតបគ្នា  

បន្ទាប់​មក លោក​អ៊ីសាក​ក៏​នាំ​នាង​រេបិកា​ចូល​ទៅ​ក្នុង​ជំរំ​របស់​លោក​ស្រី​សារ៉ា​ជា​ម្តាយ ហើយ​យក​នាង​ធ្វើ​ជា​ប្រពន្ធ ហើយ​គាត់​ក៏​ស្រឡាញ់​នាង។ ដូច្នេះ លោក​អ៊ីសាក​ក៏​បាន​ក្សាន្ត​ចិត្ត​ពី​ការ​ស្លាប់​របស់​ម្តាយ។


ទូល‌បង្គំចំកោង​ខ្លួន ហើយ​ឈឺ​ចុក​ចាប់​ជា​ខ្លាំង ទូល‌បង្គំ​ដើរ​ទាំង​មាន​ទុក្ខមួយថ្ងៃៗ​វាល់​ល្ងាច។


ប៉ុន្តែ លោក​ប៉ុល​បាន​ស្រែក​ឡើង​យ៉ាង​ខ្លាំង​ថា៖ «កុំ​ធ្វើ​បាប​ខ្លួន​អី ដ្បិត​យើង​ទាំង​អស់​គ្នា​នៅ​ទី​នេះ​ទេ!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម