ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។
កិច្ចការ 15:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមិនបានរាប់ពួកយើង និងពួកគេ ខុសពីគ្នាទេ គឺបានសម្អាតចិត្តគេឲ្យបានស្អាតដោយសារជំនឿ។ ព្រះគម្ពីរខ្មែរសាកល ទាំងសម្អាតចិត្តរបស់ពួកគេដោយសារតែជំនឿ គឺមិនបានប្រកាន់ថាយើង និងពួកគេខុសគ្នាឡើយ។ Khmer Christian Bible ព្រះអង្គរាប់យើង និងពួកគេមិនខុសប្លែកគ្នាឡើយ គឺសំអាតចិត្តរបស់ពួកគេដោយសារជំនឿ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺព្រះអង្គបានសម្អាតចិត្តគេឲ្យបានបរិសុទ្ធ* ដោយជំនឿ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់មិនបានរាប់ពួកយើង នឹងពួកគេខុសពីគ្នាទេ គឺបានសំអាតចិត្តគេ ដោយសារសេចក្ដីជំនឿជឿដែរ អាល់គីតាប អុលឡោះមិនចាត់ទុកពួកគេផ្សេងពីពួកយើងឡើយ គឺទ្រង់បានសំអាតចិត្ដគេឲ្យបានបរិសុទ្ធ ដោយជំនឿ។ |
ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។
ត្រូវចែកគ្នាដោយចាប់ឆ្នោត ទុកជាមត៌កសម្រាប់អ្នករាល់គ្នា ហើយសម្រាប់ពួកសាសន៍ដទៃ ដែលអាស្រ័យនៅកណ្ដាលអ្នករាល់គ្នា ជាពួកអ្នកដែលនឹងបង្កើតកូន នៅកណ្ដាលអ្នកដែរ អ្នកទាំងនោះនឹងបានដូចអ្នកដែលកើតនៅក្នុងស្រុកអ៊ីស្រាអែល ដល់អ្នករាល់គ្នា គេនឹងបានមត៌កនៅក្នុងកុលសម្ព័ន្ធទាំងប៉ុន្មាននៃអ៊ីស្រាអែល ជាមួយអ្នករាល់គ្នាដែរ
ព្រះសូរសៀងនោះបន្លឺមកកាន់លោកម្តងទៀតថា៖ «អ្វីដែលព្រះបានសម្អាតហើយ មិនត្រូវរាប់ថាមិនស្អាតឡើយ!»។
លោកមានប្រសាសន៍ទៅគេថា៖ «អ្នករាល់គ្នាជ្រាបហើយថា សាសន៍យូដាគ្មានច្បាប់នឹងសេពគប់ជាមួយសាសន៍ដទៃ ឬចូលទៅជិតគេឡើយ តែព្រះបានបង្ហាញឲ្យខ្ញុំដឹងថា មិនត្រូវរាប់អ្នកណាថាមិនស្អាត ឬមិនបរិសុទ្ធឡើយ។
ពេលនោះ លោកពេត្រុសក៏ចាប់ផ្តើមមានប្រសាសន៍ថា៖ «ប្រាកដមែន ខ្ញុំយល់ឃើញថា ព្រះមិនរើសមុខអ្នកណាទេ
ព្រះវិញ្ញាណមានព្រះបន្ទូលប្រាប់ឲ្យខ្ញុំទៅជាមួយគេ កុំឲ្យប្រកាន់ឡើយ។ បងប្អូនទាំងប្រាំមួយនាក់នេះក៏បានទៅជាមួយខ្ញុំដែរ ហើយយើងបានចូលទៅក្នុងផ្ទះរបស់លោក។
នៅក្រុងអ៊ីកូនាម លោកប៉ុល និងលោកបាណាបាសបានចូលទៅក្នុងសាលាប្រជុំរបស់សាសន៍យូដា ហើយមានប្រសាសន៍ រហូតដល់ពួកសាសន៍យូដា និងសាសន៍ក្រិកជាច្រើនបានជឿ។
ពេលទៅដល់ហើយ ពួកលោកក៏ហៅក្រុមជំនុំមកជួបជុំគ្នា ហើយប្រកាសប្រាប់ពីអស់ទាំងការដែលព្រះបានធ្វើ និងពីរបៀបដែលព្រះអង្គបានបើកទ្វារនៃជំនឿដល់សាសន៍ដទៃ។
គឺសេចក្តីសុចរិតរបស់ព្រះ តាមរយៈជំនឿដល់ព្រះយេស៊ូវគ្រីស្ទ សម្រាប់អស់អ្នកដែលជឿ ដ្បិតគ្មានអ្វីខុសគ្នាឡើយ
បើដូច្នេះ តើយើងល្អជាងគេឬ? ទេ មិនមែនទាល់តែសោះ! ដ្បិតយើងបានចោទប្រកាន់រួចហើយថា ទាំងសាសន៍យូដា និងសាសន៍ក្រិក សុទ្ធតែស្ថិតនៅក្រោមអំណាចបាបទាំងអស់
គឺយើងរាល់គ្នាដែលព្រះអង្គបានត្រាស់ហៅ មិនត្រឹមតែពីសាសន៍យូដាប៉ុណ្ណោះ គឺពីសាសន៍ដទៃថែមទៀតផង នោះតើដូចម្តេចទៅវិញ?
សូមជម្រាបមកក្រុមជំនុំរបស់ព្រះនៅក្រុងកូរិនថូស ជាអស់អ្នកដែលព្រះបានញែកចេញជាបរិសុទ្ធ ក្នុងព្រះគ្រីស្ទយេស៊ូវ ហើយបានត្រាស់ហៅមកធ្វើជាពួកបរិសុទ្ធ រួមជាមួយអស់អ្នកដែលអំពាវនាវរកព្រះនាមព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងនៅគ្រប់ទីកន្លែង។ ព្រះអង្គជាព្រះអម្ចាស់របស់គេ ហើយក៏ជាព្រះអម្ចាស់របស់យើងដែរ។
បើព្រះអង្គត្រាស់ហៅអ្នកណាពេលកាត់ស្បែករួចហើយ អ្នកនោះមិនត្រូវលុបបំបាត់ស្នាមកាត់ស្បែកនោះឡើយ ហើយបើព្រះអង្គត្រាស់ហៅអ្នកណាដែលមិនបានកាត់ស្បែក អ្នកនោះក៏មិនត្រូវកាត់ស្បែកដែរ។
គ្មានសាសន៍យូដា ឬសាសន៍ក្រិក គ្មានបាវបម្រើ ឬអ្នកជា គ្មានប្រុស ឬគ្មានស្រីទៀតឡើយ ព្រោះអ្នករាល់គ្នាទាំងអស់រួមមកតែមួយក្នុងព្រះគ្រីស្ទយេស៊ូវ។
ព្រោះនៅក្នុងព្រះគ្រីស្ទយេស៊ូវ ការកាត់ស្បែក ឬមិនកាត់ស្បែក នោះមិនសំខាន់អ្វីទេ គឺមានតែជំនឿដែលប្រព្រឹត្តដោយសេចក្ដីស្រឡាញ់ប៉ុណ្ណោះ ទើបសំខាន់។
គឺថា ពួកសាសន៍ដទៃបានត្រឡប់ជាអ្នកគ្រងមត៌កជាមួយគ្នា ជាអវយវៈរបស់រូបកាយតែមួយ ហើយជាអ្នកមានចំណែកនៃសេចក្តីសន្យាក្នុងព្រះគ្រីស្ទយេស៊ូវ តាមរយៈដំណឹងល្អ។
ក្នុងសណ្ឋាននោះ គ្មានសាសន៍ក្រិក និងសាសន៍យូដា ពួកកាត់ស្បែក និងពួកមិនកាត់ស្បែក ពួកមនុស្សព្រៃ ពួកជនជាតិភាគតិច អ្នកបម្រើ ឬអ្នកជាទៀតឡើយ គឺព្រះគ្រីស្ទជាគ្រប់ទាំងអស់ ហើយគង់នៅក្នុងគ្រប់ទាំងអស់!
ដោយអ្នករាល់គ្នាបានជម្រះព្រលឹងឲ្យបានស្អាតបរិសុទ្ធ ដោយស្តាប់តាមសេចក្តីពិត ដើម្បីឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ជាបងប្អូន នោះចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យអស់ពីចិត្តចុះ។