លោកអ័ប្រាហាំឆ្លើយថា "គេមានលោកម៉ូសេ និងពួកហោរាហើយ ចូរឲ្យគេស្តាប់តាមលោកទាំងនោះចុះ"។
កិច្ចការ 15:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រោះតាំងពីចាស់បុរាណមក គេប្រកាសពីលោកម៉ូសេនៅគ្រប់ទីក្រុងទាំងអស់ ហើយក៏បានអានរាល់ថ្ងៃសប្ប័ទ នៅក្នុងសាលាប្រជុំដែរ»។ ព្រះគម្ពីរខ្មែរសាកល ដ្បិតតាំងពីសម័យបុរាណមក មានអ្នកដែលប្រកាសអំពីម៉ូសេនៅតាមទីក្រុងនីមួយៗ ហើយគម្ពីររបស់លោកត្រូវបានអានរៀងរាល់ថ្ងៃសប្ប័ទ នៅតាមសាលាប្រជុំដែរ”។ Khmer Christian Bible ដ្បិតតាំងពីជំនាន់ដើម មានគេប្រកាសអំពីក្រឹត្យវិន័យរបស់លោកម៉ូសេនៅគ្រប់ក្រុងទាំងអស់ ព្រមទាំងអាននៅក្នុងសាលាប្រជុំរៀងរាល់ថ្ងៃសប្ប័ទ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដ្បិតតាំងពីសម័យដើមរៀងមក នៅតាមក្រុងនីមួយៗ គេតែងប្រកាសវិន័យ*របស់លោកម៉ូសេ ដោយអានគម្ពីររបស់លោករៀងរាល់ថ្ងៃសប្ប័ទ* នៅក្នុងសាលាប្រជុំ*»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រោះតាំងពីចាស់បុរាណមក មានគេប្រកាសប្រាប់ពីលោកម៉ូសេនៅគ្រប់ទីក្រុងទាំងអស់ ហើយគេមើលគម្ពីរលោក នៅអស់ទាំងសាលាប្រជុំ រាល់តែថ្ងៃឈប់សំរាកដែរ។ អាល់គីតាប ដ្បិតតាំងពីសម័យដើមរៀងមក នៅតាមក្រុងនីមួយៗ គេតែងប្រកាសហ៊ូកុំរបស់ម៉ូសា ដោយអានគីតាបរបស់គាត់ រៀងរាល់ថ្ងៃជំអាត់ នៅក្នុងសាលាប្រជុំ»។ |
លោកអ័ប្រាហាំឆ្លើយថា "គេមានលោកម៉ូសេ និងពួកហោរាហើយ ចូរឲ្យគេស្តាប់តាមលោកទាំងនោះចុះ"។
កាលព្រះអង្គយាងទៅណាសារ៉ែត ជាស្រុកដែលព្រះអង្គគង់នៅពីកុមារ ព្រះអង្គយាងចូលទៅក្នុងសាលាប្រជុំនៅថ្ងៃសប្ប័ទ តាមទម្លាប់របស់ព្រះអង្គ។ ព្រះអង្គក្រោកឈរឡើង ដើម្បីអានគម្ពីរ
ក្រោយពីបានអានគម្ពីរក្រឹត្យវិន័យ និងគម្ពីរហោរារួចហើយ ពួកមេគ្រប់គ្រងសាលាប្រជុំ ចាត់មនុស្សឲ្យទៅជម្រាបលោកទាំងពីរថា៖ «បងប្អូនអើយ! បើបងប្អូនមានពាក្យអ្វីលើកទឹកចិត្តប្រជាជន សូមមានប្រសាសន៍ចុះ»។
ដ្បិតអស់អ្នកដែលនៅក្រុងយេរូសាឡិម និងពួកមេគ្រប់គ្រងរបស់គេ មិនបានស្គាល់ព្រះអង្គទេ ក៏មិនបានយល់ទំនាយរបស់ពួកហោរា ដែលគេអានរាល់ថ្ងៃសប្ប័ទដែរ គេបានធ្វើឲ្យទំនាយនោះបានសម្រេច ដោយកាត់ទោសព្រះអង្គ។