ដើម្បីឲ្យគេបានកោតខ្លាចដល់ព្រះអង្គនៅពេញមួយជីវិត ដែលគេរស់នៅក្នុងស្រុក ដែលព្រះអង្គបានប្រទានមកបុព្វបុរសយើងខ្ញុំទាំងឡាយ។
កិច្ចការ 13:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ លោកប៉ុលក៏ក្រោកឡើង លើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «បងប្អូនសាសន៍អ៊ីស្រាអែល និងអស់អ្នកដែលកោតខ្លាចព្រះអើយ សូមស្តាប់ចុះ ព្រះគម្ពីរខ្មែរសាកល ប៉ូលក៏ក្រោកឡើងធ្វើសញ្ញាដោយដៃ ហើយនិយាយថា៖ “អស់លោកដែលជាជនជាតិអ៊ីស្រាអែល និងអស់លោកដែលកោតខ្លាចព្រះអើយ សូមស្ដាប់ចុះ! Khmer Christian Bible ដូច្នេះ លោកប៉ូលក៏ក្រោកឡើង ទាំងលើកដៃជាសញ្ញា ហើយនិយាយថា៖ «ឱជនជាតិអ៊ីស្រាអែល និងពួកអ្នកកោតខ្លាចព្រះជាម្ចាស់អើយ! សូមស្ដាប់ចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «សូមជម្រាបបងប្អូនជនជាតិអ៊ីស្រាអែល និងបងប្អូនដែលជាអ្នកគោរពកោតខ្លាចព្រះជាម្ចាស់ សូមជ្រាប! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លំដាប់នោះ ប៉ុលក៏ក្រោកឡើង ធ្វើគ្រឿងសំគាល់នឹងដៃ និយាយថា ពួកសាសន៍អ៊ីស្រាអែល នឹងអស់អ្នកដែលកោតខ្លាចដល់ព្រះអើយ សូមស្តាប់ចុះ អាល់គីតាប លោកប៉ូលក្រោកឡើងលើកដៃធ្វើសញ្ញា ហើយមានប្រសាសន៍ថា៖ «សូមជម្រាបបងប្អូនជនជាតិអ៊ីស្រអែល និងបងប្អូនដែលជាអ្នកគោរពកោតខ្លាចអុលឡោះសូមជ្រាប! |
ដើម្បីឲ្យគេបានកោតខ្លាចដល់ព្រះអង្គនៅពេញមួយជីវិត ដែលគេរស់នៅក្នុងស្រុក ដែលព្រះអង្គបានប្រទានមកបុព្វបុរសយើងខ្ញុំទាំងឡាយ។
ឱពូជពង្សលេវីអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា! អស់អ្នកដែលកោតខ្លាចព្រះយេហូវ៉ាអើយ ចូរថ្វាយព្រះពរព្រះយេហូវ៉ា!
ពិតប្រាកដជាការសង្គ្រោះរបស់ព្រះអង្គ នៅជិតអស់អ្នកដែលកោតខ្លាចព្រះអង្គ ដើម្បីឲ្យមានសិរីរុងរឿងនៅក្នុងស្រុករបស់យើង។
កាលលោកចេញមក លោកមិនអាចនិយាយទៅគេបានឡើយ ហើយគេយល់ថា លោកច្បាស់ជាបានឃើញនិមិត្តណាមួយនៅក្នុងព្រះវិហារជាមិនខាន។ លោកចេះតែធ្វើសញ្ញាឲ្យគេដឹង ហើយក៏នៅតែគនិយាយមិនកើត។
ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គ គ្រប់ជំនាន់តរៀងទៅ។
ប៉ុន្តែ ម្នាក់ទៀតឆ្លើយបន្ទោសថា៖ «តើឯងមិនខ្លាចព្រះទេឬ? ដ្បិតឯងក៏ជាប់ទោសដូចគ្នា
លោកជាអ្នកគោរពកោតខ្លាចព្រះ ព្រមទាំងក្រុមគ្រួសាររបស់លោកទាំងមូល។ លោកបានធ្វើទានដោយសទ្ធាដល់ប្រជាជន ហើយអធិស្ឋានដល់ព្រះជានិច្ច។
គឺគ្រប់ទាំងសាសន៍ អ្នកណាដែលគោរពកោតខ្លាចព្រះអង្គ ហើយប្រព្រឹត្តសេចក្តីសុចរិត ព្រះអង្គទទួលអ្នកនោះ។
ប៉ុន្ដែ លោកធ្វើដៃជាសញ្ញាឲ្យគេនៅស្ងៀម រួចរៀបរាប់ប្រាប់គេពីរបៀបដែលព្រះអម្ចាស់បាននាំលោកចេញពីគុក ហើយលោកផ្តាំគេថា៖ «សូមជម្រាបរឿងនេះដល់លោកយ៉ាកុប និងពួកបងប្អូនឲ្យដឹងផង»។ បន្ទាប់មក លោកក៏ចេញទៅកន្លែងមួយផ្សេងទៀត។
បងប្អូនជាកូនចៅនៃពូជពង្សលោកអ័ប្រាហាំ និងអស់អ្នកក្នុងចំណោមអ្នករាល់គ្នាដែលកោតខ្លាចព្រះអើយ ទ្រង់បានចាត់ព្រះបន្ទូលពីការសង្គ្រោះនេះ មកឲ្យយើងរាល់គ្នាហើយ។
ពេលនោះ លោកប៉ុល និងលោកបាណាបាសក៏មានប្រសាសន៍យ៉ាងក្លាហានថា៖ «យើងខ្ញុំត្រូវតែប្រកាសព្រះបន្ទូលប្រាប់អ្នករាល់គ្នាជាមុន ប៉ុន្តែ ដោយព្រោះអ្នករាល់គ្នាបដិសេធមិនព្រមទទួលព្រះបន្ទូល ហើយដោយអ្នករាល់គ្នាយល់ឃើញថា ខ្លួនមិនសមនឹងទទួលជីវិតអស់កល្បជានិច្ច ឥឡូវនេះ យើងបែរទៅរកពួកសាសន៍ដទៃវិញ។
ពួកសាសន៍យូដាបានច្រានអ័លេក្សានត្រុសចេញពីចំណោមបណ្ដាជន ទៅឈរខាងមុខ ហើយអ័លេក្សានត្រុសក៏លើកដៃជាសញ្ញា ព្រោះចង់ឆ្លើយបំភ្លឺនៅមុខប្រជាជន។
ពេលនោះ លោកពេត្រុសក៏ឈរឡើងជាមួយពួកអ្នកទាំងដប់មួយ ហើយបន្លឺសំឡេងទៅគេថា៖ «ឱពួកសាសន៍យូដា និងអស់អ្នកនៅក្រុងយេរូសាឡិមអើយ សូមអ្នករាល់គ្នាដឹងសេចក្តីនេះ ហើយប្រុងស្តាប់ពាក្យខ្ញុំចុះ។
ឱពួកសាសន៍អ៊ីស្រាអែលអើយ សូមស្តាប់ពាក្យនេះចុះ ព្រះយេស៊ូវ ជាអ្នកស្រុកណាសារ៉ែត ដែលព្រះបានសម្តែងបង្ហាញមកអ្នករាល់គ្នា ដោយឫទ្ធិបារមី ការអស្ចារ្យ និងទីសម្គាល់ ដែលព្រះបានធ្វើនៅកណ្តាលអ្នករាល់គ្នា តាមរយៈព្រះអង្គ ដូចអ្នករាល់គ្នាដឹងស្រាប់ហើយ។
កាលលោកមេទ័ពធំបានអនុញ្ញាតឲ្យ លោកប៉ុលក៏ឈរលើជណ្តើរ ធ្វើដៃជាសញ្ញាទៅកាន់ប្រជាជន។ លុះបានស្ងប់ស្ងាត់ហើយ លោកមានប្រសាសន៍ទៅគេជាភាសាហេព្រើរថា៖
ពេលបណ្តាជនស្តាប់លោកមានប្រសាសន៍ដល់ត្រឹមនោះ គេក៏ស្រែកឡើងថា «ចូរសម្លាប់មនុស្សបែបនេះចេញពីផែនដីទៅ ដ្បិតមិនគួរឲ្យវានៅរស់ទៀតទេ!»។
ពេលលោកពេត្រុសឃើញដូច្នោះ លោកមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ឱបងប្អូនអ៊ីស្រាអែលអើយ ហេតុអ្វីបានជាអ្នករាល់គ្នាងឿងឆ្ងល់នឹងការនេះ? ហេតុអ្វីបានជាសម្លឹងមើលមកយើងខ្ញុំ ហាក់ដូចជាយើងខ្ញុំបានធ្វើឲ្យមនុស្សនេះដើររួច ដោយចេស្ដា ឬគុណានុភាពរបស់យើងខ្ញុំផ្ទាល់ដូច្នេះ?
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ។ អ្នកណាដែលឈ្នះ នោះសេចក្ដីស្លាប់ទីពីរនឹងធ្វើទុក្ខអ្នកនោះមិនបានឡើយ"»។
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ។ អ្នកណាដែលឈ្នះ យើងនឹងឲ្យបរិភោគនំម៉ាណាដ៏លាក់កំបាំង ហើយយើងនឹងឲ្យក្រួសសមួយដល់អ្នកនោះ នៅលើក្រួសនោះមានឆ្លាក់ឈ្មោះថ្មី ដែលគ្មានអ្នកណាស្គាល់ឡើយ លើកលែងតែអ្នកដែលទទួលប៉ុណ្ណោះ"»។
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ"»។
អ្នកណាដែលមានត្រចៀក ចូរស្តាប់សេចក្ដីដែលព្រះវិញ្ញាណមានព្រះបន្ទូលមកកាន់ក្រុមជំនុំទាំងនេះចុះ។ អ្នកណាដែលឈ្នះ យើងនឹងឲ្យបរិភោគផ្លែពីដើមជីវិត ដែលនៅស្ថានបរមសុខរបស់ព្រះ"»។