ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 10:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោកក៏​ឃ្លាន ហើយ​ចង់​បាន​អ្វីមួយមក​បរិ‌ភោគ តែ​កាលគេ​កំពុង​រៀប​ចំ​ជូន លោក​ក៏​លង់​ស្មារតី។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពេលនោះ គាត់​ក៏​ឃ្លាន ហើយ​ចង់​ហូប​អាហារ​។ នៅពេល​គេ​កំពុង​រៀបចំ គាត់​ក៏​លង់ស្មារតី

សូមមើលជំពូក

Khmer Christian Bible

គាត់​ក៏​ឃ្លាន​ ហើយ​ចង់​បរិភោគ​ណាស់​ ប៉ុន្ដែ​ពេល​ពួកគេ​កំពុង​រៀបចំ​អាហារ​ គាត់​ក៏​លង់​នៅ​ក្នុង​សុបិន​និមិត្ដ​

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ លោក​ឃ្លាន ចង់​ពិសា​បាយ។ កាល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​ចំណី​ជូន​លោក​ពិសា លោក​បាន​លង់​ស្មារតី

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គាត់​ក៏​នឹក​ឃ្លាន​ជា​ខ្លាំង ចង់​បរិភោគ តែ​កំពុង​ដែល​គេ​ចាត់‌ចែង​ឲ្យ នោះ​គាត់​លង់​ស្មារតី​ទៅ

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ គាត់​ឃ្លាន​ចង់​ពិសា​បាយ។ កាល​គេ​កំពុង​តែ​រៀប‌ចំ​ម្ហូប​ចំណី​ជូន​គាត់​ពិសា គាត់​បាន​លង់​ស្មារតី

សូមមើលជំពូក



កិច្ចការ 10:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​ព្រះ‌វិញ្ញាណ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​ក្នុង​និមិត្ត​ព្រះ‌អង្គ​នាំ​ខ្ញុំ​ទៅ​ដល់​ស្រុក​ខាល់ដេ ដោយ​នូវ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ គឺ​ទៅ​ឯ​ពួក​អ្នក​ដែល​នៅ​ជា​ឈ្លើយ​នោះ​និមិត្ត​ដែល​ខ្ញុំ​បាន​ឃើញ​ក៏​បាត់​ពី​ខ្ញុំ​ទៅ


ព្រះ‌អង្គ​បាន​នាំ​ខ្ញុំ​ទៅ​ស្រុក​អ៊ីស្រា‌អែល ដោយ​និមិត្ត​របស់​ព្រះ ហើយ​បាន​ដាក់​ខ្ញុំ​ចុះ​លើ​ភ្នំ​មួយ​យ៉ាង​ខ្ពស់ ដែល​នៅ​ភ្នំ​នោះ មាន​សណ្ឋាន​ដូច​ជា​ទី​ក្រុង នៅ​ប៉ែក​ខាង​ត្បូង។


ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ ហើយ​ស្គាល់​តម្រិះ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​អ្នក​ដែល​ឃើញ​និមិត្ត​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទាំង​ក្រាប​ចុះ តែ​ភ្នែក​របស់ខ្លួន​មើល​ឃើញ​ច្បាស់។


ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ ជា​អ្នក​ដែល​ឃើញ​និមិត្ត​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទាំង​ក្រាប​ចុះ តែ​ភ្នែក​របស់​ខ្លួន​មើល​ឃើញ​ច្បាស់។


លុះ​ព្រលឹម​ឡើង ពេល​ព្រះ‌អង្គ​យាង​ត្រឡប់​ទៅ​ទី​ក្រុង​វិញ ព្រះ‌អង្គ​ឃ្លាន។


ក្រោយ​ពី​បាន​តម​សែ‌សិប​ថ្ងៃ សែ‌សិប​យប់​មក ទ្រង់​ក៏​ឃ្លាន។


«កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្រុង​យ៉ុប‌ប៉េ ខ្ញុំ​លង់​ស្មារតី​ទៅ ឃើញ​និមិត្ត​មួយ។ មាន​វត្ថុ​ម្យ៉ាង​ដូច​ជា​កម្រាល​មួយ​យ៉ាង​ធំ មាន​ចង​ជ្រុង​ទាំង​បួន សម្រូត​ចុះ​ពី​លើ​មេឃ​មកដល់​ខ្ញុំ។


កាល​ខ្ញុំ​បាន​ត្រឡប់​មក​ក្រុង​យេរូ‌សាឡិម​វិញ ហើយ​ពេល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្នុង​ព្រះ‌វិហារ ខ្ញុំ​ក៏​លង់​ស្មាតី​ទៅ


នៅ​ថ្ងៃ​របស់​ព្រះ‌អម្ចាស់ ខ្ញុំ​បាន​លង់​ក្នុង​វិញ្ញាណ ហើយ​ឮ​សំឡេង​បន្លឺ​ឡើង ដូច​ជា​សូរ​ត្រែ​នៅ​ខាង​ក្រោយ​ខ្ញុំ​ថា៖