Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 10:10 - ព្រះគម្ពីរខ្មែរសាកល

10 ពេលនោះ គាត់​ក៏​ឃ្លាន ហើយ​ចង់​ហូប​អាហារ​។ នៅពេល​គេ​កំពុង​រៀបចំ គាត់​ក៏​លង់ស្មារតី

សូមមើលជំពូក ចម្លង

Khmer Christian Bible

10 គាត់​ក៏​ឃ្លាន​ ហើយ​ចង់​បរិភោគ​ណាស់​ ប៉ុន្ដែ​ពេល​ពួកគេ​កំពុង​រៀបចំ​អាហារ​ គាត់​ក៏​លង់​នៅ​ក្នុង​សុបិន​និមិត្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 លោកក៏​ឃ្លាន ហើយ​ចង់​បាន​អ្វីមួយមក​បរិ‌ភោគ តែ​កាលគេ​កំពុង​រៀប​ចំ​ជូន លោក​ក៏​លង់​ស្មារតី។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ពេល​នោះ លោក​ឃ្លាន ចង់​ពិសា​បាយ។ កាល​គេ​កំពុង​តែ​រៀបចំ​ម្ហូប​ចំណី​ជូន​លោក​ពិសា លោក​បាន​លង់​ស្មារតី

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 គាត់​ក៏​នឹក​ឃ្លាន​ជា​ខ្លាំង ចង់​បរិភោគ តែ​កំពុង​ដែល​គេ​ចាត់‌ចែង​ឲ្យ នោះ​គាត់​លង់​ស្មារតី​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ពេល​នោះ គាត់​ឃ្លាន​ចង់​ពិសា​បាយ។ កាល​គេ​កំពុង​តែ​រៀប‌ចំ​ម្ហូប​ចំណី​ជូន​គាត់​ពិសា គាត់​បាន​លង់​ស្មារតី

សូមមើលជំពូក ចម្លង




កិច្ចការ 10:10
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រលឹមឡើង នៅពេល​កំពុង​យាង​ត្រឡប់ទៅ​ទីក្រុង​វិញ ព្រះយេស៊ូវ​ទ្រង់​ឃ្លាន​។


ក្រោយពី​តមអាហារ​សែសិប​ថ្ងៃ​សែសិប​យប់​មក ព្រះអង្គ​ក៏​ឃ្លាន​។


“កាល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅ​ក្រុង​យ៉ុបប៉េ ខ្ញុំ​ក៏​លង់ស្មារតី​ឃើញ​និមិត្ត​មួយ​: មាន​អ្វី​មួយ​ដូចជា​ក្រណាត់​ធំ​ចុះមក ដោយ​ត្រូវ​ចង​ជ្រុង​ទាំង​បួន​សម្រូត​ពី​លើមេឃ​មកដល់​ខ្ញុំ​។


“ក្រោយមក ខ្ញុំ​បាន​ត្រឡប់មក​យេរូសាឡិម​វិញ ហើយ​ខណៈដែល​ខ្ញុំ​កំពុង​អធិស្ឋាន​នៅក្នុង​ព្រះវិហារ ខ្ញុំ​ក៏​លង់ស្មារតី


នៅ​ថ្ងៃ​របស់ព្រះអម្ចាស់ ខ្ញុំ​បាន​លង់ក្នុង​វិញ្ញាណ ក៏​ឮ​សំឡេង​មួយ​យ៉ាងខ្លាំង​ដូច​សំឡេង​ត្រែ នៅ​ខាងក្រោយ​ខ្ញុំ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម