Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 24:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

16 ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ ហើយ​ស្គាល់​តម្រិះ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​អ្នក​ដែល​ឃើញ​និមិត្ត​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទាំង​ក្រាប​ចុះ តែ​ភ្នែក​របស់ខ្លួន​មើល​ឃើញ​ច្បាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

16 នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​បាន​ឮ​ព្រះ‌បន្ទូល របស់​ព្រះ‌ជាម្ចាស់ អ្នក​ដែល​ស្គាល់​តម្រិះ​របស់​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត អ្នក​ដែល​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

16 ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​នៃ​ព្រះ ជា​អ្នក​ដែល​ស្គាល់​គំនិត​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​ជា​អ្នក​ដែល​បាន​ឃើញ​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​ក្នុង​ការ​ជាក់‌ស្តែង ព្រម​ទាំង​ក្រាប​ចុះ​ដោយ​មាន​ភ្នែក​បើក​ឡើង

សូមមើលជំពូក ចម្លង

អាល់គីតាប

16 នេះ​ជា​ពាក្យ​របស់​អ្នក​ដែល​បាន​ឮ​បន្ទូល របស់​អុលឡោះ អ្នក​ដែល​ស្គាល់​តំរិះ​របស់​ទ្រង់​ដ៏​ខ្ពង់​ខ្ពស់​បំផុត អ្នក​ដែល​បាន​ឃើញ​និមិត្ត​ហេតុ​អស្ចារ្យ ពី​ទ្រង់​ដ៏​មាន​អំណាច​ខ្ពង់​ខ្ពស់​បំផុត អ្នក​ដែល​ស្លុង​ស្មារតី ហើយ​មើល​ឃើញ​យ៉ាង​ច្បាស់។

សូមមើលជំពូក ចម្លង




ជន‌គណនា 24:16
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ម៉ិលគី‌ស្សាដែក​ជា​ស្តេច​ក្រុង​សាឡិម បាន​យក​នំបុ័ង និង​ស្រា​ទំពាំង‌បាយ‌ជូរ​មក។ ស្ដេច​ជា​សង្ឃ​របស់​ព្រះ​ដ៏​ខ្ពស់​បំផុត ។


ពេល​លោក​អាប់‌រ៉ាម​មាន​អាយុ​កៅ​សិប​ប្រាំបួន​ឆ្នាំ ព្រះ‌យេហូវ៉ា​បាន​លេច​មក​ឲ្យ​លោក​អាប់​រ៉ាម​ឃើញ ហើយ​មាន​ព្រះ​បន្ទូល​មក​កាន់​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ចូរ​អ្នក​ដើរ​នៅ​ចំពោះ​យើង ហើយ​ឲ្យ​បាន​គ្រប់​លក្ខណ៍​ចុះ


ដូច្នេះ គាត់​ក៏​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ ជា​ពាក្យ​របស់​មនុស្ស​ដែល​មើល​ឃើញ​ច្បាស់


ខ្ញុំ​ឃើញ​ព្រះ‌អង្គ តែ​មិន​មែន​ក្នុង​ឥឡូវ​នេះ​ទេ ខ្ញុំ​សម្លឹង​មើល​ព្រះ‌អង្គ តែ​មិន​មែន​នៅ​ជិត​ទេ។ មាន​ផ្កាយ​មួយ​ចេញ​ពី​យ៉ាកុប ហើយ​មាន​ដំបង​រាជ្យ​មួយ​កើត​ពី​អ៊ីស្រា‌អែល។ ដំបង​នោះ​នឹង​វាយ​បំបែក​ថ្ងាស របស់​ម៉ូអាប់ ហើយ​វាយ​បំបាក់​អស់​ទាំង​កូន​ចៅ​របស់​សេត។


ហើយ​គាត់​ក៏​បញ្ចេញ​ព្រះ‌បន្ទូល​ដោយ​ពាក្យ​ថា៖ «នេះ​ជា​ពាក្យ​របស់​បាឡាម កូន​របស់​បេអ៊រ ជា​ពាក្យ​របស់​មនុស្ស​ដែល​មើល​ឃើញ​ច្បាស់


ជា​ពាក្យ​របស់​មនុស្ស​ដែល​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ ជា​អ្នក​ដែល​ឃើញ​និមិត្ត​ពី​ព្រះ​ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា ទាំង​ក្រាប​ចុះ តែ​ភ្នែក​របស់​ខ្លួន​មើល​ឃើញ​ច្បាស់។


បើ​ខ្ញុំ​មាន​អំណោយ‌ទាន​ថ្លែង​ទំនាយ ហើយ​ស្គាល់​អស់​ទាំង​អាថ៌‌កំបាំង និង​ចំណេះ​គ្រប់​យ៉ាង ហើយ​បើ​ខ្ញុំ​មាន​គ្រប់​ទាំង​ជំនឿ ល្ម​ម​នឹង​រើ​ភ្នំ​ចេញ​បាន តែ​គ្មាន​សេចក្តី​ស្រឡាញ់ នោះ​ខ្ញុំ​គ្មាន​ប្រយោជន៍​សោះ។


រីឯ​ចំណី​អាហា​រ​ដែល​គេ​បាន​សែន​ដល់​រូប​ព្រះ នោះ​យើង​ដឹង​ថា «យើង​ទាំង‌អស់​គ្នា​សុទ្ធ​តែ​ចេះ​ដឹង»។ ការ​ចេះ​ដឹង​នាំ​ឲ្យ​អួត​បំប៉ោ​ង តែ​សេចក្តី​ស្រឡាញ់​ស្អាង​ចិត្ត​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម