ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថានឹងបំផ្លាញគេ ប៉ុន្តែ លោកម៉ូសេជាអ្នក ដែលព្រះអង្គបានជ្រើសរើស លោកបានឈរក្នុងទីបែកបាក់ នៅចំពោះព្រះអង្គ ដើម្បីបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គចេញ ក្រែងព្រះអង្គបំផ្លាញគេ។
កាឡាទី 3:19 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ហេតុអ្វីបានជាមានក្រឹត្យវិន័យ? ក្រឹត្យវិន័យបន្ថែមដោយព្រោះអំពើរំលងច្បាប់ រហូតដល់ពូជដែលព្រះបានសន្យានោះយាងមកដល់ ហើយពួកទេវតាបាននាំយកក្រឹត្យវិន័យនេះមក តាមរយៈអ្នកកណ្ដាលម្នាក់។ ព្រះគម្ពីរខ្មែរសាកល បើដូច្នេះ ហេតុអ្វីបានជាមានក្រឹត្យវិន័យ? ក្រឹត្យវិន័យត្រូវបានបន្ថែមមកដោយព្រោះការល្មើស រហូតដល់ពូជពង្សម្នាក់ដែលត្រូវបានសន្យានោះបានមកដល់។ ក្រឹត្យវិន័យនេះ ត្រូវបានដាក់ឲ្យអនុវត្តដោយដៃរបស់អ្នកកណ្ដាលម្នាក់ តាមរយៈបណ្ដាទូតសួគ៌។ Khmer Christian Bible ដូច្នេះ ហេតុអ្វីបានជាមានគម្ពីរវិន័យ? គម្ពីរវិន័យត្រូវបានបន្ថែមមកដោយព្រោះការល្មើស រហូតទាល់តែពូជពង្យដែលបានសន្យានោះមកដល់ ហើយគម្ពីរវិន័យត្រូវបានបង្គាប់មកតាមរយៈពួកទេវតាដោយដៃរបស់អ្នកសម្រុះសម្រួលម្នាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើដូច្នោះ តើក្រឹត្យវិន័យមានប្រយោជន៍អ្វី? ក្រឹត្យវិន័យកើតមានមកតាមក្រោយ ដើម្បីបង្ហាញបទល្មើសរបស់មនុស្ស ហើយមានខ្លឹមសាររហូតដល់ពូជពង្ស ដែលត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាយាងមកដល់។ ពួកទេវតា*បាននាំយកក្រឹត្យវិន័យនេះមក តាមរយៈមនុស្សម្នាក់ ដែលជួយធ្វើអន្តរាគមន៍ ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ តើហេតុអ្វីបានជាមានក្រិត្យវិន័យ នោះគឺបានបន្ថែមបញ្ចូល ដោយព្រោះសេចក្ដីរំលងច្បាប់ ទាល់តែពូជបានកើតឡើង ដែលទ្រង់តាំងសេចក្ដីសន្យានោះឲ្យ ដោយសារពួកទេវតា នៅដៃនៃអ្នកកណ្តាលម្នាក់ អាល់គីតាប បើដូច្នោះ តើហ៊ូកុំមានប្រយោជន៍អ្វី? ហ៊ូកុំកើតមានមកតាមក្រោយ ដើម្បីបង្ហាញបទល្មើសរបស់មនុស្ស ហើយមានខ្លឹមសាររហូតដល់ពូជពង្ស។ |
ដូច្នេះ ព្រះអង្គមានព្រះបន្ទូលថានឹងបំផ្លាញគេ ប៉ុន្តែ លោកម៉ូសេជាអ្នក ដែលព្រះអង្គបានជ្រើសរើស លោកបានឈរក្នុងទីបែកបាក់ នៅចំពោះព្រះអង្គ ដើម្បីបង្វែរសេចក្ដីក្រោធរបស់ព្រះអង្គចេញ ក្រែងព្រះអង្គបំផ្លាញគេ។
នេះហើយជាច្បាប់សម្រាប់អ្នកណាដែលហូរខ្ទុះ ហើយដែលធ្លាក់ទឹកកាមមក ឲ្យគេបានស្មោកគ្រោកដូច្នោះ
លោកឆ្លើយទៅគាត់ថា "បើគេមិនព្រមស្តាប់លោកម៉ូសេ និងពួកហោរាទេ ទោះបើមានអ្នកណារស់ពីស្លាប់ឡើងវិញ ទៅប្រាប់គេក៏ដោយ ក៏គេមិនព្រមជឿដែរ"»។
ដ្បិតក្រឹត្យវិន័យបានប្រទានមកតាមរយៈលោកម៉ូសេ តែព្រះគុណ និងសេចក្តីពិត បានមកតាមរយៈព្រះយេស៊ូវគ្រីស្ទ។
ប្រសិនបើខ្ញុំមិនបានមកនិយាយប្រាប់គេ នោះគេឥតមានបាបទេ តែឥឡូវនេះ គេគ្មានអ្វីដោះសាអំពើបាបរបស់ខ្លួនឡើយ។
លោកម៉ូសេនេះហើយ ដែលនៅក្នុងក្រុមជំនុំនៅទីរហោស្ថាន ជាមួយទេវតាដែលថ្លែងមកកាន់លោកនៅភ្នំស៊ីណាយ និងជាមួយបុព្វបុរសរបស់យើង។ លោកបានទទួលព្រះបន្ទូលរស់ យកមកប្រគល់ឲ្យយើងរាល់គ្នា។
អស់លោកជាអ្នកដែលបានទទួលក្រឹត្យវិន័យតាមរយៈពួកទេវតា តែអស់លោកមិនបានកាន់តាមសោះ!»។
ដ្បិតអ្នកដែលសុចរិតនៅចំពោះព្រះ មិនមែនពួកអ្នកដែលគ្រាន់តែឮក្រឹត្យវិន័យនោះទេ គឺអ្នកដែលប្រព្រឹត្តតាមក្រឹត្យវិន័យនោះវិញ ដែលព្រះអង្គរាប់ជាសុចរិត។
ដ្បិតក្រឹត្យវិន័យបង្កើតឲ្យមានសេចក្តីក្រោធ តែទីណាដែលគ្មានក្រឹត្យវិន័យ ទីនោះក៏គ្មានសេចក្តីល្មើសដែរ។
ឥឡូវនេះ សេចក្ដីសន្យាដែលព្រះបានតាំងដល់លោកអ័ប្រាហាំ និងដល់ពូជរបស់លោក មិនមានចែងថា «ដល់ពូជទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជជាច្រើននោះឡើយ គឺសំដៅទៅលើម្នាក់វិញ ដោយថា «និងដល់ពូជរបស់អ្នក» ពោលគឺព្រះគ្រីស្ទ។
លោកប្រកាសថា៖ «ព្រះយេហូវ៉ាបានយាងមកពីភ្នំស៊ីណាយ ហើយបានបំភ្លឺពីភ្នំសៀរមកលើគេ ព្រះអង្គបានរះពីភ្នំប៉ារ៉ាន ព្រះអង្គបានចេញពីពួកបរិសុទ្ធទាំងសល់សែន ទាំងមានភ្លើងឆេះចេញពីព្រះហស្តស្ដាំរបស់ព្រះអង្គ។
(នៅវេលានោះ ខ្ញុំបានឈរនៅចន្លោះព្រះយេហូវ៉ា និងអ្នករាល់គ្នា ដើម្បីប្រកាសព្រះបន្ទូលរបស់ព្រះយេហូវ៉ាប្រាប់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាខ្លាចដោយព្រោះមានភ្លើង ហើយមិនបានឡើងទៅលើភ្នំនោះទេ)។ ព្រះអង្គមានព្រះបន្ទូលថា
ប្រសិនបើព្រះបន្ទូលដែលពួកទេវតាបានថ្លែងប្រាប់នោះ ជាការពិត ដូច្នេះ អ្នកដែលប្រព្រឹត្តរំលង ហើយរឹងចចេស ត្រូវទទួលទោសទៅហើយ