ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 6:8 - អាល់គីតាប

ស្តេច​ទត​រំជួល​ចិត្ត​យ៉ាង​ខ្លាំង ដោយ​ឃើញអុលឡោះ‌តាអាឡា​វាយ​ប្រហារ​លោក​អ៊ូសា​ឲ្យ​ស្លាប់​មួយ​រំពេច​ដូច្នេះ។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ពេរេស-អ៊ូសា» រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឯ​ព្រះបាទ​ដាវីឌ​ខ្ញាល់​យ៉ាង​ខ្លាំង ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រហារ​ជីវិត​អ៊ុសា រួច​ទ្រង់​ហៅ​កន្លែង​នោះ​ថា ពេរេស-អ៊ុសា រហូតដល់​សព្វ​ថ្ងៃ​នេះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌បាទ​ដាវីឌ​រំជួល​ព្រះ‌ហឫទ័យ ​យ៉ាង​ខ្លាំង ដោយ​ឃើញ​ព្រះ‌អម្ចាស់​វាយ​ប្រហារ​លោក​អ៊ូសា​ឲ្យ​ស្លាប់​មួយ​រំពេច​ដូច្នេះ។ ហេតុ​នេះ​បាន​ជា​គេ​ហៅ​កន្លែង​នោះ​ថា «ពេរេស-‌អ៊ូសា» រហូត​ដល់​សព្វ​ថ្ងៃ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឯ​ដាវីឌ​ទ្រង់​មាន​ព្រះ‌ទ័យ​ទោមនស្ស ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រហារ​ជីវិត​អ៊ុសា​បង់ រួច​ទ្រង់​ហៅ​កន្លែង​នោះ​ឈ្មោះ​ថា ពេរេស-អ៊ុសា ដរាប​ដល់​សព្វ​ថ្ងៃ​នេះ

សូមមើលជំពូក



២ សាំ‌យូ‌អែល 6:8
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​នោះ អុលឡោះ‌តាអាឡា​ខឹង​នឹង​លោក​អ៊ូសា ហើយ​ទ្រង់​ប្រហារ​លោក​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង ព្រោះ​តែ​ខ្វះ​ការ​គោរព។ លោក​អ៊ូសា​បាត់​បង់​ជីវិត​នៅ​ក្បែរ​ហិប​របស់​អុលឡោះ។


នៅ​ថ្ងៃ​នោះ ស្តេច​ទត​ភ័យ​ខ្លាចអុលឡោះ‌តាអាឡា ហើយ​និយាយ​ថា៖ «យើង​មិន​ហ៊ាន​យក​ហិប​នៃអុលឡោះ‌តាអាឡា​ចូល​ទៅ​ក្នុង​ដំណាក់​របស់​យើង​ទេ!»។


កាល​ពី​លើក​មុន អស់​លោក​មិន​បាន​ចូល​រួម​ទេ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​របស់​ពួក​យើង បាន​ប្រហារ​ពួក​យើង ដ្បិត​ពួក​យើង​ពុំ​បាន​ទៅ​ដង្ហែ​ហិប​មក តាម​ក្បួន​តម្រា​របស់​ទ្រង់​ឡើយ»។


ពេល​ឃើញ​ដូច្នេះ យូណើស​មិន​សប្បាយ​ចិត្ត​ទាល់​តែ​សោះ គាត់​ខឹង​យ៉ាង​ខ្លាំង។


ពេល​នោះ អុលឡោះ​មាន​បន្ទូល​មក​គាត់​ថា៖ «អ្នក​ខឹង ព្រោះ​តែ​រុក្ខ‌ជាតិ​នេះ តើ​សម​ឬ​មិន​សម?»។ គាត់​ឆ្លើយ​ទ្រង់​វិញ​ថា៖ «អុលឡោះ ខ្ញុំ​ខឹង​រហូត​ដល់​ជិត​ស្លាប់ ដូច្នេះ ត្រឹម​ត្រូវ​ណាស់!»។