២ សាំយូអែល 6:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 ព្រះបាទដាវីឌរំជួលព្រះហឫទ័យ យ៉ាងខ្លាំង ដោយឃើញព្រះអម្ចាស់វាយប្រហារលោកអ៊ូសាឲ្យស្លាប់មួយរំពេចដូច្នេះ។ ហេតុនេះបានជាគេហៅកន្លែងនោះថា «ពេរេស-អ៊ូសា» រហូតដល់សព្វថ្ងៃ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 ឯព្រះបាទដាវីឌខ្ញាល់យ៉ាងខ្លាំង ដោយព្រោះព្រះយេហូវ៉ាបានប្រហារជីវិតអ៊ុសា រួចទ្រង់ហៅកន្លែងនោះថា ពេរេស-អ៊ុសា រហូតដល់សព្វថ្ងៃនេះ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 ឯដាវីឌទ្រង់មានព្រះទ័យទោមនស្ស ដោយព្រោះព្រះយេហូវ៉ាបានប្រហារជីវិតអ៊ុសាបង់ រួចទ្រង់ហៅកន្លែងនោះឈ្មោះថា ពេរេស-អ៊ុសា ដរាបដល់សព្វថ្ងៃនេះ សូមមើលជំពូកអាល់គីតាប8 ស្តេចទតរំជួលចិត្តយ៉ាងខ្លាំង ដោយឃើញអុលឡោះតាអាឡាវាយប្រហារលោកអ៊ូសាឲ្យស្លាប់មួយរំពេចដូច្នេះ។ ហេតុនេះបានជាគេហៅកន្លែងនោះថា «ពេរេស-អ៊ូសា» រហូតដល់សព្វថ្ងៃ។ សូមមើលជំពូក |