២ សាំយូអែល 3:37 - អាល់គីតាប នៅថ្ងៃនោះ កងទ័ព និងប្រជាជនអ៊ីស្រអែលទាំងមូលដឹងថា ស្តេចទតមិនបានចេញបញ្ជាឲ្យគេសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ នៅថ្ងៃនោះ ប្រជាជន និងពួកអ៊ីស្រាអែលទាំងអស់ គេយល់ឃើញថា ដែលគេបានសម្លាប់អ័ប៊ីនើរ ជាកូននើរទៅ នោះមិនមែនមកពីស្តេចទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅថ្ងៃនោះ កងទ័ព និងប្រជាជនអ៊ីស្រាអែលទាំងមូលដឹងថា ព្រះរាជាមិនបានចេញបញ្ជាឲ្យគេសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ នៅថ្ងៃនោះបណ្តាជន នឹងពួកអ៊ីស្រាអែលទាំងអស់ គេយល់ឃើញថា ដែលគេបានសំឡាប់អ័ប៊ីនើរ ជាកូននើរទៅ នោះមិនមែនមកអំពីស្តេចទេ |
ឃើញដូច្នេះប្រជាជនទាំងមូលពេញចិត្តណាស់ គឺដូចគេតែងតែពេញចិត្តចំពោះកិច្ចការឯទៀតៗ ដែលស្តេចទតបានធ្វើដែរ។
ស្តេចទតបានបញ្ជាទៅកាន់ពួកមន្ត្រីថា៖ «អស់លោកដឹងទេថា ថ្ងៃនេះ អ៊ីស្រអែលបាត់បង់វរជនម្នាក់ ដែលជាមេដឹកនាំដ៏សំខាន់!
អុលឡោះតាអាឡាធ្វើឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ ព្រោះគាត់បានប្រហារជីវិតមនុស្សសុចរិតពីរនាក់ដែលល្អជាងគាត់ ដោយមិនឲ្យស្តេចទតជាបិតារបស់យើងជ្រាប គឺគាត់បានសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពអ៊ីស្រអែល និងលោកអម៉ាសា ជាកូនរបស់លោកយេធើជា មេទ័ពយូដាដោយមុខដាវ។
មេដឹកនាំកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្តាលទៀត នៅស្រុកកាឡាដ គឺ លោកយ៉ីដូរ ជាកូនរបស់លោកសាការីយ៉ា។ មេដឹកនាំកុលសម្ព័ន្ធពុនយ៉ាម៉ីន គឺលោកយ៉ាសៀល ជាកូនរបស់លោកអប៊ីនើរ។
ភរិយារបស់ស្តេចសូលឈ្មោះអហ៊ីណោម ត្រូវជាកូនស្រីរបស់លោកអហ៊ីម៉ាស់។ មេទ័ពរបស់ស្តេចឈ្មោះលោកអប៊ីនើរ ជាកូនរបស់លោកនើរ ដែលត្រូវជាឪពុកមារបស់ស្តេចសូល។