ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងក្រុងនានារបស់អុលឡោះជាម្ចាស់នៃយើង។ សូមអុលឡោះតាអាឡា សម្រេចតាមបំណងរបស់ទ្រង់ចុះ»។
២ សាំយូអែល 24:3 - អាល់គីតាប លោកយ៉ូអាប់ជម្រាបទតថា៖ «អុលឡោះតាអាឡា ជាម្ចាស់របស់ស្តេច ប្រោសប្រទានឲ្យប្រជាជនកើនចំនួនឡើងមួយរយដង ច្រើនជាងនេះ ហើយឲ្យស្តេចឃើញផ្ទាល់នឹងភ្នែកផង។ ប៉ុន្តែ ហេតុអ្វីស្តេចពេញចិត្តប្រព្រឹត្តអំពើនេះ?»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យ៉ូអាប់ទូលស្ដេចថា៖ «សូមឲ្យព្រះយេហូវ៉ាជាព្រះនៃទ្រង់ បន្ថែមឲ្យមានប្រជាជនចំនួនមួយរយដងលើសទៅទៀត ហើយសូមព្រះនេត្រព្រះករុណាជាម្ចាស់នៃទូលបង្គំ បានទតឃើញផង។ ប៉ុន្តែ ហេតុអ្វីបានជាព្រះករុណាជាម្ចាស់នៃទូលបង្គំ សព្វព្រះហឫទ័យធ្វើការនេះ?» ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់ទូលស្ដេចថា៖ «បពិត្រព្រះករុណាសូមព្រះអម្ចាស់ ជាព្រះរបស់ព្រះករុណា ប្រោសប្រទានឲ្យប្រជាជនកើនចំនួនឡើងមួយរយដងច្រើនជាងនេះ ហើយឲ្យព្រះករុណាជាអម្ចាស់ទតឃើញផ្ទាល់នឹងព្រះនេត្រផង។ ប៉ុន្តែ ហេតុអ្វីព្រះករុណាសព្វព្រះហឫទ័យប្រព្រឹត្តអំពើនេះ?»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ូអាប់ទូលទាស់ថា សូមឲ្យព្រះយេហូវ៉ា ជាព្រះនៃទ្រង់ បន្ថែមពួកជនឲ្យមានចំនួន១០០ដងលើសទៅទៀត ហើយសូមឲ្យព្រះនេត្រព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ បានឃើញផង តែហេតុអ្វីបានជាព្រះករុណា ជាព្រះអម្ចាស់នៃទូលបង្គំ សព្វព្រះហឫទ័យក្នុងការនោះ |
ចូរមានកម្លាំង និងចិត្តក្លាហានប្រយុទ្ធ ដើម្បីប្រជាជនរបស់យើង និងក្រុងនានារបស់អុលឡោះជាម្ចាស់នៃយើង។ សូមអុលឡោះតាអាឡា សម្រេចតាមបំណងរបស់ទ្រង់ចុះ»។
ដោយបញ្ជារបស់ស្ដេចមានលក្ខណៈម៉ឺងម៉ាត់ពេក លោកយ៉ូអាប់ និងមេទ័ពឯទៀតៗត្រូវតែអនុវត្តតាម។ គេនាំគ្នាចាកចេញពីទត ដើម្បីទៅជំរឿនប្រជាជនអ៊ីស្រអែល។
អុលឡោះតាអាឡានឹងប្រទានពរឲ្យអ្នករាល់គ្នា បានចំរើនឡើង គឺទាំងអ្នករាល់គ្នា ទាំងកូនចៅរបស់អ្នករាល់គ្នា។
ស្តេចបានរុងរឿងដោយសារមានប្រជារាស្ត្រ តែបើប្រជារាស្ត្រចុះអន់ថយ ស្ដេចក៏អស់អំណាចដែរ។
ពេលណាអ្នកឃើញអ្នកនឹងត្រេកអរ សប្បាយរីករាយ ហើយរំភើបចិត្ត។ គេនឹងនាំភោគសម្បត្តិពីខាងនាយសមុទ្រ មកឲ្យអ្នក ហើយធនធានរបស់ប្រជាជាតិនានា ក៏នឹងហូរមកដល់អ្នកដែរ។
សូមអុលឡោះតាអាឡា ជាម្ចាស់នៃបុព្វបុរសរបស់អ្នករាល់គ្នា ប្រោសប្រទានឲ្យអ្នករាល់គ្នាកើនចំនួនមួយពាន់ដងលើសនេះទៅទៀត សូមទ្រង់ប្រទានពរអ្នករាល់គ្នា ដូចទ្រង់បានសន្យាចំពោះអ្នករាល់គ្នាស្រាប់ហើយ។