Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 24:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​យ៉ូអាប់​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា​សូម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ព្រះ‌ករុណា ប្រោស​ប្រទាន​ឲ្យ​ប្រជា‌ជន​កើន​ចំនួន​ឡើង​មួយ​រយ​ដង​ច្រើន​ជាង​នេះ ហើយ​ឲ្យ​ព្រះ‌ករុណា​ជា​អម្ចាស់​ទត​ឃើញ​ផ្ទាល់​នឹង​ព្រះ‌នេត្រ​ផង។ ប៉ុន្តែ ហេតុ​អ្វី​ព្រះ‌ករុណា​សព្វ​ព្រះ‌ហឫទ័យ​ប្រព្រឹត្ត​អំពើ​នេះ?»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ប៉ុន្តែ យ៉ូអាប់​ទូល​ស្ដេច​ថា៖ «សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ទ្រង់ បន្ថែម​ឲ្យ​មាន​ប្រជាជន​ចំនួន​មួយរយ​ដង​លើស​ទៅ​ទៀត ហើយ​សូម​ព្រះ‌នេត្រ​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ បាន​ទត​ឃើញ​ផង។ ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា​ជា​ម្ចាស់​នៃ​ទូល‌បង្គំ សព្វ​ព្រះ‌ហឫ‌ទ័យ​ធ្វើ​ការ​នេះ?»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 យ៉ូអាប់​ទូល​ទាស់​ថា សូម​ឲ្យ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ទ្រង់ បន្ថែម​ពួក​ជន​ឲ្យ​មាន​ចំនួន​១០០​ដង​លើស​ទៅ​ទៀត ហើយ​សូម​ឲ្យ​ព្រះ‌នេត្រ​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ បាន​ឃើញ​ផង តែ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ករុណា ជា​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ សព្វ​ព្រះ‌ហឫទ័យ​ក្នុង​ការ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

3 លោក​យ៉ូអាប់​ជម្រាប​ទត​ថា៖ «អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​ស្តេច ប្រោស​ប្រទាន​ឲ្យ​ប្រជា‌ជន​កើន​ចំនួន​ឡើង​មួយ​រយ​ដង ច្រើន​ជាង​នេះ ហើយ​ឲ្យ​ស្តេច​ឃើញ​ផ្ទាល់​នឹង​ភ្នែក​ផង។ ប៉ុន្តែ ហេតុ​អ្វី​ស្តេច​ពេញ​ចិត្ត​ប្រព្រឹត្ត​អំពើ​នេះ?»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 24:3
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​មាន​កម្លាំង និង​ចិត្ត​ក្លាហាន ប្រយុទ្ធ​ដើម្បី​ប្រជា‌ជន​របស់​យើង និង​ក្រុង​នានា​របស់​ព្រះ​នៃ​យើង។ សូម​ព្រះ‌អម្ចាស់​សម្រេច​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះអង្គ​ចុះ»។


ដោយ​បញ្ជា​របស់​ស្ដេច​មាន​លក្ខណៈ​ម៉ឺង‌ម៉ាត់​ពេក លោក​យ៉ូអាប់ និង​មេ‌ទ័ព​ឯ​ទៀតៗ ត្រូវ​តែ​អនុវត្ត​តាម។ គេ​នាំ​គ្នា​ចាក​ចេញ​ពី​ព្រះ‌រាជា ដើម្បី​ទៅ​ជំរឿន​ប្រជា‌ជន​អ៊ីស្រា‌អែល។


ព្រះ‌អម្ចាស់​នឹង​ប្រទាន​ពរ​ឲ្យ​អ្នក​រាល់​គ្នា បាន​ចម្រើន​ឡើង គឺ​ទាំង​អ្នក​រាល់​គ្នា ទាំង​កូន​ចៅ​របស់​អ្នក​រាល់​គ្នា។


ព្រះ​មហា‌ក្សត្រ​បាន​រុងរឿង​ដោយ‌សារ​មាន​ប្រជា‌រាស្ត្រ តែ​បើ​ប្រជា‌រាស្ត្រ​ចុះ​អន់‌ថយ ស្ដេច​ក៏​អស់​អំណាច​ដែរ។


ពេល​ណា​អ្នក​ឃើញ អ្នក​នឹង​ត្រេក‌អរ សប្បាយ​រីក‌រាយ ហើយ​រំភើប​ចិត្ត។ គេ​នឹង​នាំ​ភោគ​សម្បត្តិ​ពី​ខាង​នាយ​សមុទ្រ មក​ឲ្យ​អ្នក ហើយ​ធន‌ធាន​របស់​ប្រជា‌ជាតិ​នានា ក៏​នឹង​ហូរ​មក​ដល់​អ្នក​ដែរ។


សូម​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា ប្រោស​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​កើន​ចំនួន​មួយ​ពាន់​ដង​លើស​នេះ​ទៅ​ទៀត សូម​ព្រះអង្គ​ប្រទាន​ពរ​អ្នក​រាល់​គ្នា ដូច​ព្រះអង្គ​បាន​សន្យា​ចំពោះ​អ្នក​រាល់​គ្នា​ស្រាប់​ហើយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម