ជនជាតិភីលីស្ទីនម្នាក់ឈ្មោះយីសប៊ី-បេណូប ជាកូនចៅហារ៉ាផា គាត់មានលំពែងលង្ហិនមួយ ទម្ងន់ជាងបីគីឡូក្រាម និងប្រដាប់ដោយអាវុធថ្មី។ គាត់មានបំណងនឹងសម្លាប់ស្តេចទត។
២ សាំយូអែល 21:18 - អាល់គីតាប ក្រោយមកជនជាតិភីលីស្ទីន ច្បាំងនឹងជនជាតិអ៊ីស្រអែលសាជាថ្មីនៅកូប។ ពេលនោះ លោកស៊ីបបាកាយ ជាអ្នកស្រុកហ៊ូសា បានសម្លាប់សាភ ជាកូនចៅហារ៉ាផា។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្រោយមក មានចម្បាំងនឹងពួកភីលីស្ទីនម្តងទៀត នៅត្រង់កូប នៅពេលនោះ ស៊ីបាកាយជាពូជហ៊ូសាយ បានសម្លាប់សាភកូនរបស់អ្នកមានមាឌធំនោះទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្រោយមក ជនជាតិភីលីស្ទីនច្បាំងនឹងជនជាតិអ៊ីស្រាអែលសាជាថ្មី នៅកូប។ ពេលនោះ លោកស៊ីបបាកាយ ជាអ្នកស្រុកហ៊ូសា បានសម្លាប់សាភ ជាកូនចៅហារ៉ាផា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ក្រោយនោះមក កើតមានចំបាំងនឹងពួកភីលីស្ទីនម្តងទៀត នៅត្រង់កូប នៅវេលានោះស៊ីបាកាយ ជាពូជហ៊ូសាយ គាត់បានសំឡាប់សាភ ជាកូននៃអ្នកមានមាឌធំនោះទៅ |
ជនជាតិភីលីស្ទីនម្នាក់ឈ្មោះយីសប៊ី-បេណូប ជាកូនចៅហារ៉ាផា គាត់មានលំពែងលង្ហិនមួយ ទម្ងន់ជាងបីគីឡូក្រាម និងប្រដាប់ដោយអាវុធថ្មី។ គាត់មានបំណងនឹងសម្លាប់ស្តេចទត។
បន្ទាប់មកក៏កើតមានចំបាំងសាជាថ្មីនៅក្រុងកាថ។ ពេលនោះ មានទាហានភីលីស្ទីនម្នាក់មានមាឌមាំមានម្រាមដៃ និងម្រាមជើង ម្ខាងៗប្រាំមួយ សរុបទាំងអស់គាត់មានម្រាមម្ភៃបួន ហើយគាត់ជាកូនចៅរបស់ហារ៉ាផាដែរ។
ទាហានភីលីស្ទីនទាំងបួននាក់ ដែលស្តេចទត និងពលទាហានបានសម្លាប់នោះ សុទ្ធតែជាកូនចៅហារ៉ាផា ជាអ្នកក្រុងកាថ។
កងពលទីប្រាំបី ដែលចេញប្រតិបត្តិការនៅខែទីប្រាំបី ដឹកនាំដោយលោកស៊ីបាកាយ ជាពូជពង្សរបស់លោកហ៊ូសាយ នៃអំបូរសេរ៉ាស។ កងពលរបស់គាត់មានទាហាន ២៤ ០០០ នាក់។