បន្ទាប់មក ស្តេចទតបញ្ជាទៅកាន់លោកអម៉ាសាថា៖ «ចូរប្រមូលកងទ័ពយូដា ក្នុងរយៈពេលបីថ្ងៃ ឲ្យមកបង្ហាញខ្លួននៅទីនេះជាមួយអ្នក»។
បន្ទាប់មក ស្តេចមានរាជឱង្ការទៅអ័ម៉ាសាថា៖ «ចូរកេណ្ឌពួកយូដា ឲ្យមកជួបយើងក្នុងរយៈពេលបីថ្ងៃ ហើយអ្នកត្រូវនៅទីនេះដែរ»។
បន្ទាប់មក ស្ដេចមានរាជឱង្ការទៅកាន់លោកអម៉ាសាថា៖ «ចូរប្រមូលកងទ័ពយូដាក្នុងរយៈពេលបីថ្ងៃ ឲ្យមកបង្ហាញខ្លួននៅទីនេះជាមួយលោក»។
រួចមក ស្តេចទ្រង់មានបន្ទូលបង្គាប់ ទៅអ័ម៉ាសាថា ចូរកេណ្ឌពួកយូដា ឲ្យមកឯយើងក្នុង៣ថ្ងៃ ហើយត្រូវឲ្យអ្នកនៅទីនេះដែរ
ស្តេចអាប់សាឡុមបានតែងតាំងលោកអម៉ាសា ជាមេបញ្ជាការកងទ័ព ជំនួសលោកយ៉ូអាប់។ លោកអម៉ាសាត្រូវជាកូនរបស់ជនជាតិអ៊ីស្រអែលម្នាក់ ឈ្មោះលោកយីតរ៉ា ដែលយកនាងអប៊ីកែល ជាកូនស្រីរបស់លោកណាហាស និងជាប្អូនស្រីរបស់អ្នកស្រីសេរូយ៉ា ដែលជាម្តាយរបស់លោកយ៉ូអាប់។
បន្ទាប់មក សូមអ្នកទាំងពីរទៅប្រាប់លោកអម៉ាសាផងថា “លោកជាសាច់ញាតិរបស់យើង ដូច្នេះ យើងសូមសន្យាថា បើយើងមិនតែងតាំងលោកឲ្យធ្វើជាមេទ័ព ជំនួសលោកយ៉ូអាប់រហូតទេនោះ សូមអុលឡោះដាក់ទោសយើងចុះ”»។
ស្តេចទតធ្វើឲ្យអ្នកស្រុកយូដាទាំងមូលទន់ចិត្ត ហើយពួកគេព្រមព្រៀងគ្នា ចាត់មនុស្សឲ្យទៅជម្រាបគាត់ថា៖ «សូមស្តេចមកវិញ ជាមួយកងទ័ពទាំងមូលរបស់ស្តេចចុះ»។
នាងអប៊ីកែលបង្កើតអម៉ាសា រីឯឪពុករបស់អម៉ាសាឈ្មោះយេធើ ជាជនជាតិអ៊ីស្មាអែល។