Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 20:4 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 រួច​មក ស្តេច​ទ្រង់​មាន​បន្ទូល​បង្គាប់ ទៅ​អ័ម៉ាសា​ថា ចូរ​កេណ្ឌ​ពួក​យូដា ឲ្យ​មក​ឯ​យើង​ក្នុង​៣​ថ្ងៃ ហើយ​ត្រូវ​ឲ្យ​អ្នក​នៅ​ទី​នេះ​ដែរ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 បន្ទាប់​មក ស្តេច​មាន​រាជ‌ឱង្ការ​ទៅ​អ័ម៉ាសា​ថា៖ «ចូរ​កេណ្ឌ​ពួក​យូដា ឲ្យ​មក​ជួប​យើង​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ហើយ​អ្នក​ត្រូវ​នៅ​ទី​នេះ​ដែរ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 បន្ទាប់​មក ស្ដេច​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​អម៉ា‌សា​ថា៖ «ចូរ​ប្រមូល​កង‌ទ័ព​យូដា​ក្នុង​រយៈ​ពេល​បី​ថ្ងៃ ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​ទី​នេះ​ជា​មួយ​លោក»។

សូមមើលជំពូក ចម្លង

អាល់គីតាប

4 បន្ទាប់​មក ស្តេច​ទត​បញ្ជា​ទៅ​កាន់​លោក​អម៉ា‌សា​ថា៖ «ចូរ​ប្រមូល​កង‌ទ័ព​យូដា ក្នុង​រយៈ​ពេល​បី​ថ្ងៃ ឲ្យ​មក​បង្ហាញ​ខ្លួន​នៅ​ទី​នេះ​ជា​មួយ​អ្នក»។

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 20:4
4 ការដាក់ឲ្យឆ្លើយតបគ្នា  

អាប់‌សា‌ឡំម​បាន​តាំង​អ័ម៉ាសា​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួស​យ៉ូអាប់ រីឯ​អ័ម៉ាសា​នេះ លោក​ជា​កូន​របស់​សាសន៍​អ៊ីស្រាអែល​ម្នាក់​ឈ្មោះ​យីតរ៉ា ដែល​បាន​ចូល​ទៅ​ឯ​នាង​អ័ប៊ី‌កែល ជា​កូន​ណា‌ហាស ដែល​ជា​ប្អូន​ស្រី​របស់​សេរូយ៉ា ម្តាយ​យ៉ូអាប់


មួយ​ទៀតត្រូវ​ប្រាប់​ដល់​អ័ម៉ាសា​ថា តើ​អ្នក​មិន​មែន​ជា​សាច់​ឈាម​នឹង​យើង​ទេ​ឬ​អី បើ​យើង​មិន​បាន​លើក​អ្នក​ឡើង ឲ្យ​ធ្វើ​ជា​មេ‌ទ័ព​ជំនួយ​យ៉ូអាប់ នៅ​មុខ​យើង​ជា​ដរាប​ទៅ​ទេ នោះ​សូម​ឲ្យ​ព្រះ​ធ្វើ​ទោស​ដល់​យើង ហើយ​លើស​ទៅ​ទៀត​ផង


យ៉ាង​នោះ​ទ្រង់​បាន​បំពត់​ចិត្ត​របស់​ពួក​យូដា​ទាំង​អស់ ឲ្យ​ព្រម‌ព្រៀង​គ្នា​ដូច​ជា​មនុស្ស​តែ​ម្នាក់​វិញ ដល់​ម៉្លេះ​បាន​ជា​គេ​ចាត់​ទៅ​ឯ​ស្តេច​ទូល​ថា សូម​ព្រះ‌ករុណា​ទ្រង់​យាង​ត្រឡប់​មក ព្រម​ទាំង​ពួក​ទ្រង់​ផង


ឯ​នាង​អ័ប៊ី‌កែល​ក៏​បង្កើត​អ័ម៉ាសា ឪពុក​អ័ម៉ាសា​ឈ្មោះ​យេធើ ជា​សាសន៍​អ៊ីស‌ម៉ាអែល។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម