១ របាក្សត្រ 2:17 - អាល់គីតាប17 នាងអប៊ីកែលបង្កើតអម៉ាសា រីឯឪពុករបស់អម៉ាសាឈ្មោះយេធើ ជាជនជាតិអ៊ីស្មាអែល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦17 នាងអ័ប៊ីកែលបង្កើតអ័ម៉ាសា ឪពុកអ័ម៉ាសាឈ្មោះយេធើជាសាសន៍អ៊ីសម៉ាអែល។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥17 នាងអប៊ីកែលបង្កើតអម៉ាសា រីឯឪពុករបស់អម៉ាសាឈ្មោះយេធើរ ជាជនជាតិអ៊ីស្មាអែល។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤17 ឯនាងអ័ប៊ីកែលក៏បង្កើតអ័ម៉ាសា ឪពុកអ័ម៉ាសាឈ្មោះយេធើ ជាសាសន៍អ៊ីសម៉ាអែល។ សូមមើលជំពូក |
អុលឡោះតាអាឡាធ្វើឲ្យបំណុលឈាមនេះធ្លាក់ទៅលើលោកយ៉ូអាប់ ព្រោះគាត់បានប្រហារជីវិតមនុស្សសុចរិតពីរនាក់ដែលល្អជាងគាត់ ដោយមិនឲ្យស្តេចទតជាបិតារបស់យើងជ្រាប គឺគាត់បានសម្លាប់លោកអប៊ីនើរ ជាកូនរបស់លោកនើរ ជាមេទ័ពអ៊ីស្រអែល និងលោកអម៉ាសា ជាកូនរបស់លោកយេធើជា មេទ័ពយូដាដោយមុខដាវ។
កូនដឹងស្រាប់ហើយ នូវអំពើដែលលោកយ៉ូអាប់ ជាកូនរបស់អ្នកស្រីសេរូយ៉ា បានប្រព្រឹត្តចំពោះបិតា ដោយធ្វើឃាតមេទ័ពពីរនាក់របស់ជនជាតិអ៊ីស្រអែល គឺលោកអប៊ីនើរ ជាកូនរបស់លោកនើរ និងលោកអម៉ាសា ជាកូនរបស់លោកយេធើ។ ក្នុងពេលដែលស្រុកកំពុងតែសុខសាន្តត្រាណ លោកយ៉ូអាប់បានបង្ហូរឈាមដូចពេលមានសង្គ្រាម។ ដូច្នេះ គាត់ត្រូវទទួលខុសត្រូវចំពោះឈាមដែលប្រឡាក់ជាប់ខ្សែក្រវាត់ និងស្បែកជើងរបស់គាត់។
ពេលនោះ រសរបស់អុលឡោះក៏មកសណ្ឋិតលើលោកអម៉ាសាយ ដែលជាមេលើក្រុមទាំងសាមសិបនាក់គាត់ពោលថា៖ «ស្តេចទត ជាកូនរបស់លោកអ៊ីសាយអើយ! យើងខ្ញុំទាំងអស់គ្នាស៊ូប្តូរផ្តាច់នៅជាមួយ ស្តេចហើយ។ សូមឲ្យសេចក្តីសុខសាន្តកើតមានដល់ស្តេច និងអស់អ្នកដែលនៅជាមួយស្តេច! ដ្បិតអុលឡោះជាម្ចាស់របស់ស្តេច បានជួយស្តេចហើយ!»។ ស្តេចទតក៏ទទួលពួកគេ ហើយតែងតាំងពួកគេ ឲ្យធ្វើជានាយទាហានក្នុងកងទ័ពរបស់គាត់។