កាលលោកយ៉ូអាប់វិលមកពីដេញតាមលោកអប៊ីនើរវិញ លោកប្រមូលផ្តុំពលទាហាន ឃើញមានបាត់ទាហានរបស់ស្តេចទត ចំនួនដប់ប្រាំបួននាក់ និងលោកអេសាអែលម្នាក់ទៀត។
២ សាំយូអែល 2:31 - អាល់គីតាប ប៉ុន្តែ ទាហានរបស់ស្តេចទតបានសម្លាប់ទាហានរបស់ពួកពុនយ៉ាមីន និងទាហានរបស់លោកអប៊ីនើរ អស់បីរយហុកសិបនាក់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែពួកពលរបស់ដាវីឌ បានវាយសម្លាប់ខាងពួកបេនយ៉ាមីន និងពួកអ័ប៊ីនើរអស់បីរយហុកសិបនាក់។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ទាហានរបស់ព្រះបាទដាវីឌបានសម្លាប់ទាហានរបស់ពួកបេនយ៉ាមីន និងទាហានរបស់លោកអប៊ីនើរ អស់បីរយហុកសិបនាក់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែពួកពលរបស់ដាវីឌ បានវាយសំឡាប់ខាងពួកបេនយ៉ាមីន នឹងពួកអ័ប៊ីនើរអស់៣៦០នាក់ |
កាលលោកយ៉ូអាប់វិលមកពីដេញតាមលោកអប៊ីនើរវិញ លោកប្រមូលផ្តុំពលទាហាន ឃើញមានបាត់ទាហានរបស់ស្តេចទត ចំនួនដប់ប្រាំបួននាក់ និងលោកអេសាអែលម្នាក់ទៀត។
គេបាននាំយកសពលោកអេសាអែល ទៅបញ្ចុះក្នុងផ្នូរដែលជាកម្មសិទ្ធិរបស់ឪពុកគាត់ នៅបេថ្លេហិម។ បន្ទាប់មក លោកយ៉ូអាប់ និងទាហានរបស់គាត់ នាំគ្នាដើរពេញមួយយប់ ហើយទៅដល់ក្រុងហេប្រូននៅពេលថ្ងៃរះ។
គ្រានោះ មានកើតចំបាំងយ៉ាងយូររវាងញាតិវង្សរបស់ស្តេចសូល និងញាតិវង្សរបស់ស្តេចទត។ ស្តេចទតមានអំណាចកាន់តែរឹងមាំឡើង ចំណែកឯពូជពង្សរបស់ស្តេចសូលវិញ កាន់តែចុះខ្សោយជាលំដាប់។
ស្តេចអ៊ីស្រអែលប្រាប់គេឲ្យជម្រាបស្តេចបេនហាដាដដូចតទៅ: «“អ្នកដែលចេញទៅច្បាំង មិនត្រូវអួតអាងដូចអ្នកច្បាំងឈ្នះនោះឡើយ!”»។