បន្ទាប់មក លោកយ៉ូអាប់បញ្ជាឲ្យគេផ្លុំត្រែបញ្ឈប់ការប្រយុទ្ធ។ ដូច្នេះ ពលទាហានរបស់ស្តេចទតក៏ឈប់ដេញតាមកងទ័ពអ៊ីស្រអែល។
២ សាំយូអែល 2:28 - អាល់គីតាប លោកយ៉ូអាប់ផ្លុំត្រែឡើង ហើយពួកពលទាហានទាំងអស់នាំគ្នាឈប់។ ពួកគេលែងដេញតាមកងទ័ពអ៊ីស្រអែល និងលែងប្រយុទ្ធគ្នាទៀត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ យ៉ូអាប់ក៏ផ្លុំត្រែឡើង ហើយពួកពលឈប់នៅស្ងៀម គេលែងដេញតាមពួកអ៊ីស្រាអែលតទៅ ក៏មិនបានច្បាំងគ្នាទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់ផ្លុំត្រែឡើង ហើយពួកពលទាហានទាំងអស់នាំគ្នាឈប់។ ពួកគេលែងដេញតាមកងទ័ពអ៊ីស្រាអែល និងលែងប្រយុទ្ធគ្នាទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ យ៉ូអាប់ក៏ផ្លុំត្រែឡើង ហើយពួកពលឈប់នឹងនៅ គេលែងដេញតាមពួកអ៊ីស្រាអែលតទៅ ក៏មិនបានច្បាំងគ្នាទៀតឡើយ |
បន្ទាប់មក លោកយ៉ូអាប់បញ្ជាឲ្យគេផ្លុំត្រែបញ្ឈប់ការប្រយុទ្ធ។ ដូច្នេះ ពលទាហានរបស់ស្តេចទតក៏ឈប់ដេញតាមកងទ័ពអ៊ីស្រអែល។
លោកយ៉ូអាប់ស្រែកប្រាប់ទៅវិញថា៖ «ខ្ញុំសូមស្បថក្នុងនាមអុលឡោះដែលនៅអស់កល្បជានិច្ចថា ប្រសិនបើអ្នកមិនសុំឲ្យខ្ញុំឈប់ដេញតាមទេ នោះទាហានរបស់ខ្ញុំមុខជានៅតែដេញតាមអ្នករាល់គ្នា រហូតដល់ព្រឹកស្អែក»។
នាងក៏ទៅពន្យល់ណែនាំប្រជាជនទាំងមូល តាមប្រាជ្ញាឈ្លាសវៃរបស់នាង។ ដូច្នេះ គេកាត់ ក លោកសេបា ហើយបោះក្បាលមកជូនលោកយ៉ូអាប់។ លោកយ៉ូអាប់ផ្លុំត្រែឡើង ពលទាហានក៏ដកទ័ពចេញពីក្រុង ត្រឡប់ទៅកាន់ទីលំនៅរៀងៗខ្លួនវិញ។ រីឯលោកយ៉ូអាប់ក៏វិលត្រឡប់ទៅជួបទត នៅក្រុងយេរូសាឡឹមវិញដែរ។
គ្រានោះ មានកើតចំបាំងយ៉ាងយូររវាងញាតិវង្សរបស់ស្តេចសូល និងញាតិវង្សរបស់ស្តេចទត។ ស្តេចទតមានអំណាចកាន់តែរឹងមាំឡើង ចំណែកឯពូជពង្សរបស់ស្តេចសូលវិញ កាន់តែចុះខ្សោយជាលំដាប់។
ថ្ងៃមួយសម្តេចយ៉ូណាថានបានវាយទីតាំងរបស់ជនជាតិភីលីស្ទីននៅភូមិគីបៀរ ហើយជនជាតិភីលីស្ទីនទទួលដំណឹងនេះ។ ពេលនោះស្តេចសូលចាត់គេឲ្យផ្លុំស្នែងនៅក្នុងស្រុកទាំងមូលដោយប្រកាសថា៖ «ជនជាតិហេប្រឺអើយ ចូរនាំគ្នាស្តាប់!»។