បងយ៉ូណាថាន ជាទីស្រឡាញ់បំផុតអើយ ចិត្តខ្ញុំឈឺចាប់ខ្លោចផ្សា ដោយសារបាត់បង់រូបបង សេចក្តីស្រឡាញ់របស់បងវិសេសបំផុត គឺប្រសើរលើសសេចក្តីស្រឡាញ់ របស់ស្រីៗទៅទៀត។
២ សាំយូអែល 19:30 - អាល់គីតាប លោកមេភីបូសែតជម្រាបថា៖ «ឲ្យគេយកទាំងអស់ចុះ! ស្តេចវិលត្រឡប់មកវិញ ដោយសុខសាន្តដូច្នេះ ខ្ញុំស្កប់ចិត្តហើយ!»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មេភីបូសែត ទូលឆ្លើយថា៖ «ឲ្យគេយកទាំងអស់ទៅចុះ ព្រោះព្រះករុណាជាម្ចាស់ បានវិលមកឯដំណាក់ ដោយសុខសាន្តវិញហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកមេភីបូសែតទូលថា៖ «ឲ្យគេយកទាំងអស់ចុះ! ព្រះករុណាជាអម្ចាស់វិលត្រឡប់មកវិញដោយសុខសាន្តដូច្នេះ ទូលបង្គំស្កប់ចិត្តហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មភីបូសែតទូលឆ្លើយថា ឲ្យគេយកទាំងអស់ទៅចុះ ពីព្រោះព្រះករុណាជាព្រះអម្ចាស់ បានវិលមកឯដំណាក់ដោយសុខសាន្តហើយ។ |
បងយ៉ូណាថាន ជាទីស្រឡាញ់បំផុតអើយ ចិត្តខ្ញុំឈឺចាប់ខ្លោចផ្សា ដោយសារបាត់បង់រូបបង សេចក្តីស្រឡាញ់របស់បងវិសេសបំផុត គឺប្រសើរលើសសេចក្តីស្រឡាញ់ របស់ស្រីៗទៅទៀត។
ដើម្បីជួយចម្លងរាជវង្សឆ្លងកាត់ទន្លេ ហើយចាំទទួលបញ្ជាពីទត។ ពេលទតឆ្លងមកដល់ត្រើយម្ខាង ហើយលោកស៊ីម៉ាយក្រាបគោរពអោនមុខដល់ដី។
ស្តេចទតមានប្រសាសន៍ថា៖ «ឈប់និយាយទៅ! យើងសម្រេចឲ្យអ្នក និងស៊ីបាបែងចែកដីស្រែចម្ការរបស់ស្តេចសូល»។
លោកបាស៊ីឡៃជាអ្នកស្រុកកាឡាដ បានធ្វើដំណើរពីភូមិរ៉ូគីលីមមកទន្លេយ័រដាន់ដែរ ដើម្បីជូនដំណើរទតឆ្លងទៅត្រើយម្ខាង។
ពេលនោះ ទតហៅស៊ីបា ជាអ្នកបម្រើរបស់ស្តេចសូលមក ហើយប្រាប់ទៅគាត់ថា៖ «យើងប្រគល់ទ្រព្យសម្បត្តិទាំងប៉ុន្មាន ដែលជាកម្មសិទ្ធិរបស់ស្តេចសូល និងញាតិវង្សឲ្យមេភីបូសែត ជាកូនរបស់ម្ចាស់អ្នក។
ប៉ុន្ដែ ខ្ញុំមិនខ្វល់នឹងជីវិតរបស់ខ្ញុំទេ ឲ្យតែខ្ញុំបានបង្ហើយមុខងារ និងសម្រេចកិច្ចការដែលអ៊ីសាជាអម្ចាស់បានប្រទានឲ្យខ្ញុំធ្វើ គឺផ្ដល់សក្ខីភាព អំពីដំណឹងល្អនៃក្តីមេត្តារបស់អុលឡោះ។
ខ្ញុំទន្ទឹងរង់ចាំយ៉ាងខ្លាំងអស់ពីចិត្ដ និងសង្ឃឹមលើទ្រង់ ខ្ញុំមិនត្រូវអាម៉ាស់មុខត្រង់ណាឡើយ។ ផ្ទុយទៅវិញ ពេលនេះក៏ដូចជាពេលណាទាំងអស់ ខ្ញុំនៅតែមានចិត្ដរឹងប៉ឹងឥតរង្គើ ទោះបីខ្ញុំត្រូវរស់ ឬស្លាប់ក្ដី ខ្ញុំនឹងលើកតម្កើងអាល់ម៉ាហ្សៀសក្នុងរូបកាយខ្ញុំ។