លោកអហ៊ីម៉ាស់ជាកូនរបស់អ៊ីមុាំសាដុក ពោលទៅកាន់លោកយ៉ូអាប់ថា៖ «សូមទុកឲ្យខ្ញុំរត់ទៅជម្រាបស្តេចអំពីដំណឹងល្អថា អុលឡោះតាអាឡាបានរកយុត្តិធម៌ឲ្យស្តេច ដោយរំដោះស្តេចពីកណ្តាប់ដៃរបស់សត្រូវ»។
២ សាំយូអែល 18:20 - អាល់គីតាប លោកយ៉ូអាប់និយាយថា៖ «ទេ! ចាំថ្ងៃក្រោយសឹមអ្នកនាំដំណឹងទៅ ថ្ងៃនេះ អ្នកមិនមែននាំដំណឹងល្អទេ ពីព្រោះបុត្ររបស់ស្តេចស្លាប់»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប៉ុន្តែ យ៉ូអាប់ឆ្លើយថា៖ «ថ្ងៃនេះ ឯងមិនត្រូវនាំយកដំណឹងទៅទេ ចាំដល់ថ្ងៃក្រោយវិញ តែថ្ងៃនេះ ឯងមិនត្រូវនាំយកដំណឹងទៅឡើយ ព្រោះរាជបុត្ររបស់ស្តេចសុគតហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកយ៉ូអាប់មានប្រសាសន៍ថា៖ «ទេ! ចាំថ្ងៃក្រោយ សឹមលោកនាំដំណឹងទៅ ថ្ងៃនេះ លោកមិនមែននាំដំណឹងល្អទេ ពីព្រោះបុត្ររបស់ស្ដេចសោយទិវង្គត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែយ៉ូអាប់ឆ្លើយថា ថ្ងៃនេះឯងមិនត្រូវនាំយកដំណឹងទៅទេ ចាំដល់ថ្ងៃក្រោយវិញ តែថ្ងៃនេះឯងមិនត្រូវនាំយកដំណឹងទៅឡើយ ពីព្រោះព្រះរាជបុត្រនៃស្តេចសុគតហើយ |
លោកអហ៊ីម៉ាស់ជាកូនរបស់អ៊ីមុាំសាដុក ពោលទៅកាន់លោកយ៉ូអាប់ថា៖ «សូមទុកឲ្យខ្ញុំរត់ទៅជម្រាបស្តេចអំពីដំណឹងល្អថា អុលឡោះតាអាឡាបានរកយុត្តិធម៌ឲ្យស្តេច ដោយរំដោះស្តេចពីកណ្តាប់ដៃរបស់សត្រូវ»។
លោកយ៉ូអាប់បង្គាប់ទៅជនជាតិអេត្យូពីម្នាក់ថា៖ «ចូរទៅជម្រាបស្តេចទតតាមហេតុការណ៍ដែលអ្នកបានឃើញចុះ!»។ ជនជាតិអេត្យូពីនោះ ក្រាបសំពះលាលោកយ៉ូអាប់ ហើយរត់ចេញទៅ។
អ្នកយាមជម្រាបថា៖ «តាមមើលរបៀបរត់នេះខ្ញុំស្គាល់ច្បាស់ថា អ្នកដែលរត់មកមុន គឺលោកអហ៊ីម៉ាស់ ជាកូនរបស់អ៊ីមុាំសាដុក»។ ទតមានប្រសាសន៍ថា៖ «គាត់ជាមនុស្សល្អ គាត់ពិតជានាំដំណឹងល្អមកហើយ»។
ទតសួរថា៖ «ចុះអាប់សាឡុមសុខសប្បាយទេ?»។ លោកអហ៊ីម៉ាសជម្រាបថា៖ «ពេលលោកយ៉ូអាប់ចាត់ខ្ញុំ និងអ្នកបម្រើម្នាក់ទៀតមកនោះ ខ្ញុំសង្កេតឃើញមានការជ្រួលច្របល់យ៉ាងខ្លាំង ប៉ុន្តែ ខ្ញុំមិនដឹងថាមានហេតុការណ៍អ្វីកើតឡើងទេ»។
ពេលនោះ ស្តេចទតក្តុកក្តួលក្នុងចិត្តយ៉ាងខ្លាំង គាត់ឡើងទៅបន្ទប់ខាងលើខ្លោងទ្វារក្រុង ហើយគាត់យំ។ គាត់ឡើងទៅទាំងរៀបរាប់ថា៖ «អាប់សាឡុមកូនឪពុក! ឱកូនឪពុក! អាប់សាឡុម កូនឪពុកអើយ! គួរតែឲ្យឪពុកស្លាប់ជំនួសកូនវិញ! អាប់សាឡុម កូនឪពុក ឱកូនឪពុកអើយ!»។
ស្តេចទតមានប្រសាសន៍ទៅកាន់លោកយ៉ូអាប់ លោកអប៊ីសាយ និងលោកអ៊ីតតាយថា៖ «បើអស់លោកស្រឡាញ់យើង ចូរកុំធ្វើបាបអាប់សាឡុម ជាកូនរបស់យើងឡើយ!»។ ពលទ័ពទាំងមូលបានឮពាក្យ ដែលស្តេចទតផ្តែផ្តាំមេទ័ពទាំងអស់ ស្តីអំពីស្តេចអាប់សាឡុម។