Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ សាំ‌យូ‌អែល 18:21 - អាល់គីតាប

21 លោក​យ៉ូអាប់​បង្គាប់​ទៅ​ជន‌ជាតិ​អេត្យូ‌ពីម្នាក់​ថា៖ «ចូរ​ទៅ​ជម្រាប​ស្តេច​ទត​តាម​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​ចុះ!»។ ជន‌ជាតិ​អេត្យូ‌ពី​នោះ ក្រាប​សំពះ​លា​លោក​យ៉ូអាប់ ហើយ​រត់​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 រួច​យ៉ូអាប់​ក៏​ប្រាប់​គូស៊ី​ថា៖ «ចូរ​ទៅ​ទូល​ស្តេច​ពី​ការ​ដែល​អ្នក​បាន​ឃើញ​ចុះ»។ គូស៊ី​ក៏​ក្រាប​សំពះ​យ៉ូអាប់ ហើយ​រត់​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 លោក​យ៉ូអាប់​បង្គាប់​ទៅ​ជន‌ជាតិ​អេត្យូ‌ពី ម្នាក់​ថា៖ «ចូរ​ទៅ​ទូល​ព្រះ‌បាទ​ដាវីឌ​តាម​ហេតុ‌ការណ៍​ដែល​អ្នក​បាន​ឃើញ​ចុះ!»។ ជន‌ជាតិ​អេត្យូ‌ពី​នោះ ក្រាប​សំពះ​លា​លោក​យ៉ូអាប់ ហើយ​រត់​ចេញ​ទៅ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 រួច​មកយ៉ូអាប់​ប្រាប់​ទៅ​គូស៊ីថា ចូរ​ឯង​ទៅ​ទូល​ស្តេច​ពី​ការ​ដែល​ឯង​បាន​ឃើញ​ចុះ គូស៊ី​ក៏​ក្រាប​សំពះ​យ៉ូអាប់ ហើយ​រត់​ទៅ

សូមមើលជំពូក ចម្លង




២ សាំ‌យូ‌អែល 18:21
4 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ូអាប់​និយាយ​ថា៖ «ទេ! ចាំ​ថ្ងៃ​ក្រោយ​សឹម​អ្នក​នាំ​ដំណឹង​ទៅ ថ្ងៃ​នេះ អ្នក​មិន​មែន​នាំ​ដំណឹង‌ល្អ​ទេ ពី‌ព្រោះ​បុត្រ​របស់​ស្តេច​ស្លាប់»។


ពេល​នោះ លោក​អហ៊ី‌ម៉ាស់ ជា​កូន​របស់​អ៊ីមុាំ​សាដុក ទទូច​សុំ​លោក​យ៉ូអាប់​ម្តង​ទៀត​ថា៖ «ទោះ​បី​មាន​រឿង​អ្វី​ក៏​ដោយ ទុក​ឲ្យ​ខ្ញុំ​រត់​ទៅ​តាម​ជន‌ជាតិ​អេត្យូ‌ពី​នេះ​ផង»។ លោក​យ៉ូអាប់​សួរ​ថា៖ «កូន​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​ចង់​រត់​ទៅ​ដូច្នេះ? ដំណឹង​នេះ​មិន​ផ្តល់​រង្វាន់​អ្វី​ដល់​អ្នក​ទេ!»។


លោក​អហ៊ី‌ម៉ាស់​តប​ថា៖ «ទោះ​មាន​រឿង​អ្វី​ក៏​ដោយ ខ្ញុំ​នឹង​រត់​ទៅ!»។ លោក​យ៉ូអាប់​និយាយ​ថា៖ «រត់​ទៅ​ចុះ!»។ លោក​អហ៊ី‌ម៉ាស់​រត់​ចេញ​ទៅ​តាម​ផ្លូវ​វាល​ទំនាប​ទន្លេ​យ័រ‌ដាន់ ហើយ​រត់​ទៅ​មុន​ជន‌ជាតិ​អេត្យូ‌ពី។


រំពេច​នោះ ជន‌ជាតិ​អេត្យូ‌ពី​មក​ដល់ ជម្រាប​ស្តេច​ថា៖ «សូម​ជម្រាប​ស្តេច! ខ្ញុំ​នាំ​ដំណឹង‌ល្អ​មក​ជូន​ស្តេច។ ថ្ងៃ​នេះ អុលឡោះ‌តាអាឡា​បាន​រក​យុត្តិធម៌​ឲ្យ​ស្តេច​ហើយ ទ្រង់​បាន​រំដោះ​ស្តេច ឲ្យ​រួច​ផុត​ពី​កណ្តាប់​ដៃ​របស់​ពួក​បះ‌បោរ​ទាំង​ប៉ុន្មាន»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម