ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 17:5 - អាល់គីតាប

ប៉ុន្តែ ស្តេច​អាប់‌សា‌ឡុម​ប្រាប់​ថា៖ «ចូរ​ទៅ​អញ្ជើញ​លោក​ហ៊ូសាយ ជា​ជន‌ជាតិ​អើ‌គី​មក យើង​ចង់​ស្តាប់​យោបល់​របស់​គាត់​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ អាប់សា‌ឡុម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ហៅ​ហ៊ូសាយ​ជា​ពួក​អើគី​មក ដើម្បី​យើង​បាន​ស្តាប់​សេចក្ដី​ដែល​គាត់​ថា​ជា​យ៉ាង​ណា​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ប៉ុន្តែ ស្ដេច​អាប់‌សា‌ឡុម​មាន​រាជ‌ឱង្ការ​ថា៖ «ចូរ​ទៅ​អញ្ជើញ​លោក​ហ៊ូសាយ​ជា​ជន‌ជាតិ​អើ‌គី​មក យើង​ចង់​ស្ដាប់​យោបល់​របស់​គាត់​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​អាប់‌សា‌ឡំម​មាន​បន្ទូល​ថា ចូរ​ហៅ​ហ៊ូសាយ ជា​ពួក​អើគី​មក ដើម្បី​យើង​បាន​ស្តាប់​សេចក្ដី​ដែល​គាត់​ថា​ជា​យ៉ាង​ណា​ដែរ

សូមមើលជំពូក



២ សាំ‌យូ‌អែល 17:5
6 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​គេ​ជម្រាប​ស្តេច​ទត​ថា លោក​អហ៊ី‌ថូផែល​ស្ថិត​ក្នុង​ចំណោម​ពួក​ក្បត់​ជា​មួយ​សម្តេច​អាប់‌សា‌ឡុម​ដែរ។ ស្តេច​ទត​មាន​ប្រសាសន៍​ថា៖ «ឱអុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! សូម​ធ្វើ​ឲ្យ​យោបល់​ទាំង​ប៉ុន្មាន​របស់​អហ៊ី‌ថូផែល​ប្រែ​ជា​ឥត​បាន​ការ»។


ស្តេច​អាប់‌សា‌ឡុម និង​អះលី‌ជំអះ​អ៊ីស្រ‌អែល​ទាំង​អស់​យល់​ឃើញ​ថា យោបល់​នេះ​ហាក់​ដូច​ជា​សម‌រម្យ។


កាល​លោក​ហ៊ូសាយ​មក​ដល់ ស្តេច​អាប់‌សា‌ឡុម​រៀប​រាប់​អំពី​យោបល់​របស់​លោក​អហ៊ី‌ថូផែល រួច​ស្តេច​សួរ​គាត់​ថា៖ «តើ​យើង​គួរ​ធ្វើ​តាម​យោបល់​នេះ ឬ​មិន​ធ្វើ? បើ​អ្នក​មាន​យោបល់​ផ្សេង សូម​និយាយ​មក!»។


ស្តេច​មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «ប្រជា‌ជន​បាន​សុំ​ឲ្យ​យើង​សំរាល​នឹម ដែល​បិតា​របស់​យើង​បាន​ដាក់​លើ​ពួក​គេ។ តើ​អស់​លោក​មាន​យោបល់​ដូច​ម្តេច? តាម​យោបល់​អស់​លោក តើ​យើង​ត្រូវ​ឆ្លើយ​ដូច​ម្តេច​ចំពោះ​ប្រជា‌ជន​នេះ?»។