ស្តេចអាប់សាឡុម និងពួកអ៊ីស្រអែលបានបោះទ័ពនៅស្រុកកាឡាដ។
ចំណែកពួកអ៊ីស្រាអែល និងអាប់សាឡុមបានបោះទ័ពនៅស្រុកកាឡាត។
ស្ដេចអាប់សាឡុម និងពួកអ៊ីស្រាអែលបានបោះទ័ពនៅស្រុកកាឡាដ។
ចំណែកពួកអ៊ីស្រាអែល នឹងអាប់សាឡំម គេបោះទ័ពនៅស្រុកកាឡាត។
ស្តេចអាប់សាឡុមបានតែងតាំងលោកអម៉ាសា ជាមេបញ្ជាការកងទ័ព ជំនួសលោកយ៉ូអាប់។ លោកអម៉ាសាត្រូវជាកូនរបស់ជនជាតិអ៊ីស្រអែលម្នាក់ ឈ្មោះលោកយីតរ៉ា ដែលយកនាងអប៊ីកែល ជាកូនស្រីរបស់លោកណាហាស និងជាប្អូនស្រីរបស់អ្នកស្រីសេរូយ៉ា ដែលជាម្តាយរបស់លោកយ៉ូអាប់។
កាលស្តេចទតទៅដល់ក្រុងម៉ាហាណែម គាត់ជួបនឹងលោកសូប៊ី ជាកូនរបស់លោកណាហាស នៅក្រុងរ៉ាបា ជារាជធានីរបស់ជនជាតិអាំម៉ូន និងលោកម៉ាកៀរ ជាកូនរបស់លោកអាំមាលនៅឡូដេបា និងលោកបាស៊ីឡាយ អ្នកភូមិរ៉ូគីលីម ក្នុងស្រុកកាឡាដ។
ពលទ័ពរបស់ស្តេចទតចេញទៅច្បាំងនឹងកងទ័ពអ៊ីស្រអែល ហើយការប្រយុទ្ធផ្ទុះឡើង រវាងកងទ័ពទាំងពីរនៅក្នុងព្រៃអេប្រាអ៊ីម
ខ្ញុំបានប្រគល់ស្រុកកាឡាដ ទៅឲ្យអំបូរម៉ាគារ
កុលសម្ព័ន្ធម៉ាណាសេ ដែលជាកូនច្បងរបស់យូសុះក៏បានទទួលទឹកដីមួយចំណែកដែរ។ លោកម៉ាកៀរជាកូនច្បងរបស់លោកម៉ាណាសេ និងជាឪពុករបស់លោកកាឡាដ បានទទួលទឹកដីស្រុកកាឡាដ និងស្រុកបាសាន ដ្បិតគាត់ជាអ្នកចំបាំងមួយនាក់ដ៏ចំណាន។